Trending now

លោកស្រីអនុប្រធានរដ្ឋសភាវៀតណាម Tong Thi Phong អញ្ជើញសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចូលរួមកិច្ចប្រជុំដែលសភាវៀតណាមរៀបចំធ្វើក្នុងឆ្នាំ ២០២០

17:30 | 15/01/2020 (សរុបដោយវិច្ឆិកា)

នាព្រឹកថ្ងៃទី១៥ ខែមករា នៅវិមានរដ្ឋសភាអូស្រ្តាលី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាបាន​ទទួល​​ជួបសវនាការជាមួយលោកជំទាវ Tong Thi Phong អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋ​សង្គមនិយមវៀតណាម បន្ទាប់ពីបានចូលរួមកិច្ចប្រជុំ​ប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) លើកទី២៨ នៅប្រទេសអូស្ត្រាលី។

លោកជំទាវ Tong Thi Phong និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន។ (ប្រភព៖ AKP)

បើយោងតាមរដ្ឋសភាកម្ពុជាបានឱ្យដឹងថា ក្នុងជំនួបនេះ លោកជំទាវ Tong Thi Phong អនុ​ប្រធានរដ្ឋសភាវៀតណាម ក៏បានគោរព​អញ្ជើញសម្តេច​ប្រធានរដ្ឋសភាកម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​និងចូលរួមកិច្ចប្រជុំមួយចំនួន​ដែល​សភាវៀតណាមរៀបចំធ្វើនៅក្នុង​ឆ្នាំ២០២០នេះ គឺ​មានកិច្ចប្រជុំសមាជិកសភាស្រ្តីវៀត​ណាម​ និងកម្ពុជា មហាសន្និបាតអន្តរសភាអាស៊ាន លើក​ទី៤១ និងកិច្ចប្រជុំទល់មុខអាស៊ាន​អាយប៉ា។ លោកជំទាវអនុប្រធានរដ្ឋសភាវៀតណាម ក៏បានអញ្ជើញសមាជិសភាកម្ពុជា ចូល​រួមកិច្ចប្រជុំមួយចំនួនទៀត នៅក្នុងឆ្នាំ២០២០ នោះដែរ មានកិច្ចប្រជុំស្តីពី វប្បធម៌ និងអប់រំ សេដ្ឋកិច្ចជាដើម។ លោកជំទាវ អនុប្រធានរដ្ឋសភា​វៀតណាម បានកើតសរសើរចំពោះការ រៀបចំកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ នៃវេទិកាសភា​អាស៊ី​​ប៉ាស៊ីហ្វិក(APPF) របស់សភាកម្ពុជា កាលពីឆ្នាំ២០១៩ មានលក្ខណៈល្អណាស់ គឺល្អទំាង​ខ្លឹមសារនិងការរៀបចំកិច្ចប្រជុំ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលយកសំណើរបស់ភាគីវៀតណាម ដោយបានប្រគល់ភារកិច្ចជូនក្រុមការងារដើម្បីធ្វើការទំនាក់ទំនងជាមួយភាគីវៀតណាមបន្ត។សម្តេចប្រធានបានសម្តែងក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជ​កម្ម និងវិនិយោគ ប្រទេសទំាងពីរ មានការរីកចម្រើនជាលំដាប់ ដែលមកដល់ពេលនេះ ឈាន​ជិតដល់ទំហំទឹកប្រាក់ ៥ពាន់លានដុល្លារនោះ។ ចំពោះកិច្ចសហប្រតិបត្តិការសភាប្រទេស​ទំាង​ពីរវិញ មានលក្ខណៈល្អប្រសើរណាស់។ សម្ដេចប្រធានរដ្ឋសភាក៏បានលើកឡើងដែរថា សភាកម្ពុជានិងវៀតណាម បានគំាទ្រគ្នាទៅវិញទៅមក នៅលើឆាកអន្តរជាតិ ដូចជាការ​ចូលរួម​កិច្ចប្រជុំAPPF ក្នុងប្រទេសអូស្រ្តាលីនេះជាដើម៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បដិវត្តន៍ខែសីហា និងការប្រកាសឯករាជ្យ គឺជាចំណុចចាប់ផ្តើមសម្រាប់វៀតណាមថ្មី
មិត្តចិនចែករំលែកអនុស្សាវរីយ៍ និងអារម្មណ៍ក្នុងឱកាសទិវាបុណ្យជាតិវៀតណាមលើកទី៨០
កូន​ស្រី​ចិញ្ចឹម​របស់​ពូ Ho ចែករំលែក​អំពី​ការ​អភិវឌ្ឍ​ដ៏​អស្ចារ្យ​របស់​វៀតណាម
អភិបាលក្រុង Saint Petersburg (រុស្ស៊ី) អបអរសាទរទិវាបុណ្យជាតិវៀតណាម ដោយវាយតម្លៃខ្ពស់ចំពោះតួនាទីនៃទំនាក់ទំនងការទូតរបស់ប្រជាជន
លោក Boviengkham Vongdara៖ ខ្ញុំ​ស្ងើច​សរសើរ​ចំពោះ​ការ​រីកចម្រើន និង​សាមគ្គីភាព​របស់​វៀតណាម