Trending now

អាណិកជនប្រមាណ ៩០០ នាក់បានជួបជុំគ្នាដើម្បីអបអរសារទរនិទាឃរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម-ឆ្នាំ២០២០ នៅទីក្រុងហូជីមិញ

08:00 | 04/01/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ៣ ខែមករា លោក Phung Cong Dung ប្រធានគណៈកម្មាធិការទទួលបន្ទុកជនជាតិវៀតណាមនៅបរទេសទីក្រុងហូជីមិញបានមានប្រសាសន៍ថា ការជួបជុំគ្នាអាណិកជនដើម្បីអបអរសាទរនិទាឃរដូវ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំ២០២០ដែលរៀបចំឡើងដោយគណៈកម្មាធិការបក្សទីក្រុង - ក្រុមប្រឹក្សាប្រជាជន - គណៈកម្មាធិការប្រជាជន - គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៅទីក្រុងហូជីមិញ គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៣ ខែមករា។

លោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញបានសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយអាណិកជនវៀតណាម (រូបថត៖ sggp.org.vn)

ក្នុងកិច្ចប្រជុំនេះ អង្គប្រជុំទាំងអស់បានបង្ហាញពីមនោសញ្ចេតនាការគោរពនិងការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ទីក្រុង ហូជីមិញចំពោះសហគមន៍អាណិកជនវៀតណាមដែលកំពុងរស់នៅនិងធ្វើការនៅទីក្រុង ហើយរួមជាមួយនឹងអាណិកជន វៀតណាមភាគច្រើនដែលកំពុងរស់នៅក្រៅប្រទេស ក្នុងឱកាសត្រឡប់មកស្រុកកំណើតវិញដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណី វៀតណាមផងងដែរ។ នេះជាឱកាសសម្រាប់ថ្នាក់ដឹកនាំទីក្រុងហូជីមិញជូនដំណឹងដល់អាណិកជនវៀតណាម អំពីសមិទ្ធិផលនានារបស់ទីក្រុងហូជីមិញលើគ្រប់វិស័យ ហើយទន្ទឹមនឹងនោះថ្នាក់ដឹកនាំទីក្រុងហូជីមិញផ្ទៀងស្តាប់និងផ្លាស់ប្តូរគំនិត បំណងប្រាថ្នានិងទទួលយោបល់ល្អៗពីសំណាក់អាណិកជនដើម្បីកសាងទីក្រុងហូជីមិញឲ្យកាន់តែទំនើប ល្អប្រពៃ អរិយធម៌ផងដែរ។

អញ្ជើញចូលរួមជំនួបនេះ មានការចូលរួមអាណិកជនប្រមាណ ៩០០ នាក់មកពី ២៥ ប្រទេសនិងតំបន់នៅជុំវិញពិភពលោក ដូចជាចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា បារាំងអាល្លឺម៉ង់ ប៊ែលហ្សិក រុស្ស៊ី ស្វីស ហូល្លង់ ប៉ូឡូញ នូវែល សេឡង់ស្លូវ៉ាគី ជប៉ុននិងកូរ៉េខាងត្បូងជាដើម។ អាចនិយាយបានថា នេះគឺជាឱកាសសម្រាប់បញ្ញាវន្តនិងពាណិជ្ជករវៀតណាមនៅឯបរទេសលើកឡើងសំណូមពរទាក់ទងនឹងបញ្ហាដែលទីក្រុងហូជីមិញកំពុងផ្តោតការយកចិត្តទុកដាក់ដូចជាដំណោះស្រាយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងលើកកំពស់គុណភាពធនធានមនុស្ស ក៏ដូចជាការថែទាំសុខភាពជាដើម។តាមរយៈនោះអាចបន្តជំរុញនិងលើកស្ទួយកម្លាំងពីសំណាក់អាណិកជនវៀតណាមមកចូលរួមកសាងនិងអភិវឌ្ឍន៍ទីក្រុងហូជីមិញផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី