Trending now

បញ្ជាការដ្ឋានយោធាខេត្ត Binh Duong ធ្វើទស្សនកិច្ចការងារនៅតំបន់ប្រតិបត្តិការសឹករងខេត្តកណ្តាល និង ខេត្តក្រចេះ

18:41 | 07/12/2019 (ហេង វុធ្ធី)

បញ្ជាការដ្ឋានយោធាខេត្ត Binh Duong នៃប្រទេសវៀតតណាម បានទៅបំពេញទស្សនកិច្ចការងារ ធ្វើការពិនិត្យសុខភាព និងចែកថ្នាំដល់ប្រជាជននៅខេត្តកណ្តាល និងខេត្តក្រចេះ នៃព្រះរាជាណាចក្រកម្ពុជា។

បញ្ជាការដ្ឋានយោធាខេត្ត Binh Duong ប្រគល់​អំ​ណោយ​ជូន​ភាគីមិត្ត​ (រូប​ថត៖ bao​quan​khu7.com.vn)


នៅតំបន់ប្រតិបត្តិការសឹករងខេត្តកណ្តាល ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីការរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ពង្រឹងវិស័យសន្តិសុខនិងការពារជាតិ។ ខ្លឹមសារនៃការចុះហត្ថលេខារួមមាន ការផ្លាស់ប្តូរព័ត៌មាន ការចែករំលែកបទពិសោធន៍ ការសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ សកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍសេដ្ឋកិច្ចពាណិជ្ជកម្ម សុខាភិបាល ពេទ្យយោធា ជំនួយមនុស្សធម៌ សកម្មភាពជួយសង្គ្រោះ និងការផ្លាស់ប្តូរវប្បធម៌ ការសំដែងសិល្បៈ ការប្រកួតកីឡា។ ឯនៅខេត្តក្រចេះ ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មានស្តីពីលទ្ធផលនៃភារកិច្ចយោធា ការពារជាតិនៅឆ្នាំ ២០១៩ និងទិសដៅសម្រាប់ឆ្នាំបន្តបន្ទាប់។

ការពិនិត្យសុខភាពនិងចែកថ្នាំដល់ប្រជាជន (រូប​ថត៖ bao​quan​khu7.com.vn)

កិច្ចសហប្រតិបត្តិការមិត្តភាព និងការចែករំលែករវាងបញ្ជាការដ្ឋានយោធាខេត្ត Binh Duong និងតំបន់ប្រតិបត្តិការសឹករងខេត្តកណ្តាល និងខេត្តក្រចេះក្នុងបំណងបង្កើនការយោគយល់គ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមក រួមចំណែកក្នុងការថែរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម បង្កើតបរិយាកាសអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងពង្រឹងវិស័យការពារជាតិ និងសន្តិសុខរវាងខេត្តទាំងពីរនិងរវាងប្រទេសទាំងពីរវៀតណាម - កម្ពុជា៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: kh.qdnd.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់