Trending now

ទីផ្សារព្រំដែនគំរូវៀតណាម - កម្ពុជារួមចំណែកជំរុញពាណិជ្ជកម្មទ្វេភាគី

20:47 | 03/12/2019 (ហេង វុធ្ធី)

យុគសម័យ - ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​សហការ​ជាមួយ​ក្រសួង​ឧស្សាហកម្មនិង​ពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នឹង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​មិត្តភាព​កម្ពុជា-វៀតណាម​ឆ្នាំ ២០១៩ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពីថ្ងៃទី ២៤ ដល់ ២៦ ខែ​​ ធ្នូ ឆ្នាំ​ ២០១៩​។

វៀតណាមកម្ពុជាគ្រោងនឹងបើកសម្ពោធផ្សារដានៅខេត្តត្បូងឃ្មុំតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរនៅចុងខែនេះ (រូបថត៖​ Vnews)

ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​សហការ​ជាមួយ​ក្រសួង​ឧស្សាហកម្មនិង​ពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នឹង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​មិត្តភាព​កម្ពុជា-វៀតណាម​ឆ្នាំ ២០១៩ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី ២៤ ដល់ ២៦ ខែ​​ ធ្នូ ឆ្នាំ​ ២០១៩​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ពាណិជ្ជកម្ម​។ សេចក្តី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹងថា ការរៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​អបអរសាទរ​ពិធី​សម្ពោធ និង​ពិធី​ប្រគល់​ទទួល​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​ «​ផ្សារដារ​» ដែល​មាន​តាំង​បង្ហាញ​ទំនិញ​រវាង​ប្រទេស​ទាំង​ ២ ​ជាច្រើន​មុខ​។ ផ្សារ​ព្រំដែន​កម្ពុជា-វៀតណាម​ដំបូង​ដែល​វិនិយោគ​ទឹកប្រាក់​ ២ ​លាន​ដុល្លារ​ ពី​រដ្ឋាភិបាល​វៀតណាម​ស្ថិត​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​នៅលើ​ផ្ទៃដី​ប្រហែល​ ២ ​ហិកតា​ ចម្ងាយ​ប្រហែល​ ១ ​គីឡូម៉ែត្រ​ ពី​ព្រំដែន​រវាង​ប្រទេស​ទាំង​ ២​។

វៀតណាមកម្ពុជាគ្រោងនឹងបើកសម្ពោធផ្សារដានៅខេត្តត្បូងឃ្មុំតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរនៅចុងខែនេះ (រូបថត៖​ postkhmer)

លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត​ឲ្យ​ដឹងថា ការតាំងពិព័រណ៍​នេះ​នឹងមាន​ស្តង់​ទំនិញ​សរុប​រវាង​កម្ពុជា​ និង​វៀតណាម​ចន្លោះ​ពី​ ១០០ ​ទៅ​ ២០០ ​ស្តង់​ដែល​នឹង​តាំង​បង្ហាញ​ទំនិញ​ចម្រុះ​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា ផ្សារ​ព្រំដែន​នេះ ជា​កាលានុវត្តភាព​ថ្មី​មួយ​ទៀត​សម្រាប់​ប្រជាពលរដ្ឋ និង​ពាណិជ្ជករ​វាង​ប្រទេស​ទាំង​ ២ ដែល​វា​នឹង​ជួយ​ជំរុញ​ពាណិជ្ជកម្ម​តាម​ព្រំដែន​ថែមទៀត​»​។

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-វៀតណាម មាន​ទឹកប្រាក់​ ៤,៧ ​ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ​ ២០១៨ កើន ២៤ ​ភាគរយ ​បៀប​នឹង​ឆ្នាំ ២០១៧ ខណៈ​រយៈពេល​ ៦ ​ខែ​ឆ្នាំនេះ​មាន ២,៧២ ពាន់​លាន​ដុល្លារ ដោយ​រំពឹង​នឹង​កើន​ដល់​ ៥ ​ពាន់​លាន​ដុល្លារ​នៅ​ដំណាច់​ឆ្នាំ​ ២០១៩ ​នេះ​៕

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា