Trending now

ការព្រមានអំពីគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរនៅប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម

21:50 | 19/11/2019 (ប្រភព៖ baodongkhoi.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាខែមករាឆ្នាំ ២០២០ បណ្តាប្រទេសនៅតំបន់ទន្លេមេគង្គក្រោម រួមមានប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ទំនងជាត្រូវប្រឈមនឹងគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរដែលជះឥទ្ធិពល ដល់ការដាំដុះនិងផលិតកសិកម្ម។

ដីប្រេះក្រហែងដោយសារគ្រោះរាំងស្ងួតនៅខេត្ត Suphanburi ប្រទេសថៃ (រូបថត៖ baodongkhoi.vn)

អ្នកជំនាញមកពីគណៈកម្មការទន្លេមេគង្គកាលពីថ្ងៃទី ១៩ ខែវិច្ឆិកាឆ្នាំ ១៩១៩ បានចេញសេចក្តីព្រមានខាងលើនេះក្នុងបរិបទដែលគ្រោះរាំងស្ងួតបានបណ្តាលឱ្យកម្ពស់ទឹកទន្លេមេគង្គថយចុះនៅកំរិតទាបបំផុតក្នុងរយៈពេល ៦០ ឆ្នាំកន្លង មក ហើយផ្នែកទន្លេជាច្រើនហូរចូលប្រទេសទាំង ៤ នេះអាចឃើញច្បាស់បាតទន្លេចាប់តាំងពីខែមិថុនាមកម្ល៉េះ។ យោងតាមអ្នកជំនាញបានឲ្យដឹងថា ថៃនិងកម្ពុជារងផលប៉ះពាល់ខ្លាំងជាងប្រទេសឡាវនិងវៀតណាម។ មូលហេតុនៃគ្រោះរាំងស្ងួតនេះគឺដោយសាររដូវវស្សាឆ្នាំនេះត្រូវបានកាត់បន្ថយរយៈពេល ៥ សប្តាហ៍បើប្រៀបធៀបទៅនឹងឆ្នាំផ្សេង រួមទាំងបាតុភូត El Nino ដែលបណ្តាលឱ្យមានសីតុណ្ហភាពខ្ពស់ខុសប្រក្រតី។

គួរបញ្ជាក់ថា គណៈកម្មការទន្លេមេគង្គត្រូវបានបង្កើតឡើងនាឆ្នាំ ១៩៩៥ ដែលជាអង្គការអន្តររដ្ឋាភិបាលមួយដែលធ្វើការដោយផ្ទាល់ជាមួយរដ្ឋាភិបាលកម្ពុជា ឡាវ ថៃ និងវៀតណាម ដើម្បីសហការគ្នាក្នុងការគ្រប់គ្រងធនធានទឹករួមនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃទន្លេមេគង្គផងដែរ៕

(ប្រភព៖ baodongkhoi.vn បកប្រែដោយ ហេង វុធ្ធី)

(ប្រភព៖ baodongkhoi.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហោស្រពវៀតណាមឆ្នាំ ២០២៤ នៅខេត្ត Osaka៖ នាំយកតម្លៃនៃវប្បធម៌វៀតណាមទៅកាន់មិត្តជប៉ុន និងអន្តរជាតិ
ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ជានិមិត្តរូបនៃការលើកទឹកចិត្តបណ្តាប្រជាជាតិក្នុងការតស៊ូប្រឆាំងអាណានិគមចាស់ និងថ្មីដោយក្លាហាន ដើម្បីដណ្តើមបានឯករាជ្យជាតិឡើងវ
សម្ព័ន្ធអង្គការមិត្តភាពខេត្ត Dong Thap ពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យ ជូនប្រជាជនដើមកំណើតវៀតណាម និងប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់ដែលមានស្ថានភាពជួបការ
គណៈកម្មការជំនាញខេត្ត Gia Lai (វៀតណាម) ជួបពិភាក្សាការងារជាមួយ ៣ ខេត្តភាគឦសាននៃប្រទេសកម្ពុជា
វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ