Trending now

វៀតណាមជូនសៀវភៅចំនួន ៥០០ ក្បាលដល់បណ្ណាល័យខេត្តកំពង់ស្ពឺរបស់ កម្ពុជា

21:29 | 14/11/2019 (ហេង វុធ្ធី)

យុគសម័យ -ដើម្បីជម្រុញទម្លាប់នៃការអានសៀវភៅដល់សិស្សគ្រប់ថ្នាក់ និងគាំទ្រប្រទេសកម្ពុជាក្នុងការលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលធនធានមនុស្ស នាថ្ងៃទី ១៤ ខែវិច្ឆិកាស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានប្រគល់ជូនសៀវភៅចំនួន ៥០០ ក្បាលដល់មជ្ឈមណ្ឌលវប្បធម៌ និងបណ្ណាល័យខេត្តកំពង់ស្ពឺ។


លោក Lai Xuan Chien ជូនអំណោយដល់មជ្ឈមណ្ឌលវប្បធម៌ និងបណ្ណាល័យខេត្តកំពង់ស្ពឺ (រូបថត៖ baotintuc.vn)

នៅក្នុងជំនួបនោះ អភិបាលរងខេត្តកំពង់ស្ពឺ លោក សុខភា បានមានប្រសាសន៍ថាមជ្ឈមណ្ឌលនេះត្រូវបានសាងសង់និងដាក់ឱ្យដំណើរការក្រោមការឧបត្ថម្ភដោយផ្ទាល់ពីសមាជិកសភាជាតិកម្ពុជា លោក ហ៊ុនម៉ានី។ នេះគឺជាមជ្ឈមណ្ឌលគាំទ្រសម្រាប់ការបណ្តុះ បណ្តាលធនធានមនុស្សក្នុងស្រុកដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

ក្នុងឱកាសនេះ អគ្គទីប្រឹក្សាស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា លោក Lai Xuan Chien បានអះអាងថាចំណងមិត្តភាពវាងប្រទេសទាំងពីរចាំបាច់ត្រូវការគោរពនិងពូនជ្រុំសម្រាប់ជំនាន់ក្រោយៗ។ លោកក៏បានសំដែងនូវជំនឿទុកចិត្តចំពោះទំនាក់ទំនងដ៏ល្អ្រពៃនេះ ហើយវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលកន្លងមក ដែលក្នុងនោះមាយន្តការសហប្រតិបត្តិការក្នុងតំបន់គ្រប់ជាន់ថ្នាក់ផងដែរ។

កូនសិស្សនៅក្នុងបណ្ណាល័យកំពង់ស្ពឺ (រូបថត៖ baotintuc.vn)

ក្នុងនាមតំណាងឲ្យសមាជិកសភាកម្ពុជាលោកហ៊ុនម៉ានី អភិបាលខេត្តកំពង់ស្ពឺ លោក សុខភាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសវៀតណាមដែលបានគាំទ្រយ៉ាងស្មោះស្ម័គ្រចំពោះប្រទេសកម្ពុជានិយាយរួមនិង និងខេត្តកំពង់ស្ពឺនិយាយដោយឡែកលើវិស័យជាច្រើនជាពិសេសគឺវិស័យអប់រំ។

គួរបញ្ជាក់ថាបណ្ណាល័យកំពង់ស្ពឺត្រូវបានសាងសង់ក្នុងឆ្នាំ ២០១៥ និងដាក់ឱ្យដំណើរការបប្រើប្រាស់ក្នុងរយៈពេល ២ ឆ្នាំបន្ទាប់មក។ នាយកបណ្ណាល័យលោក សារ៉ាន់បានឲ្យដឹងថានាពេលបច្ចុប្បន្នបណ្ណាល័យកំពុងប្រមូលសៀវភៅជាច្រើនក្បាលទៀត ដែលក្នុងនោះមានសៀវភៅបរទេស ជាពិសេសសៀវភៅរបស់បណ្តាប្រទេសសមាជិកអាស៊ានសៀវភៅជាភាសាអង់គ្លេសជា​​ដើមដើម្បីបម្រើដល់តម្រូវការនៃការបណ្តុះបណ្តាលធនធានមនុស្សវ័យក្មេង ក្នុងដំណើរការនៃការធ្វើសមាហរណកម្មតំបន់និងអន្តរជាតិរបស់ខេត្តកំពង់ស្ពឺនិយាយដោយឡែកនិងប្រទេសកម្ពុជានិយាយរួមផងដែរ៕

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី