Trending now

កិច្ចសហប្រតិបត្តិការលើការបង្ការនិងប្រឆាំងឧក្រិដ្ឋកម្មរវាងប៉ូលីសខេត្តដាកឡាក់ (វៀតណាម) និងនគរបាលខេត្តមណ្ឌលគីរី (កម្ពុជា)

23:03 | 29/08/2019 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាពេលថ្មីនេះនៅស្នងការដ្ឋាននគរបាលខេត្តដាកឡាក់ទើបតែប្រព្រឹត្តទៅកិច្ចប្រជុំសង្ខេបដើម្បីអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីការបង្ការនិងប្រឆាំងឧក្រិដ្ឋកម្មរវាងស្នងការដ្ឋាននគរបាលខេត្តដាកឡាក់និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរីប្រទេសកម្ពុជា។

ទិដ្ឋភាពនៃជំនួប (រូបថត៖cand.vn.com)

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដាឡាក់លោក H'Yim Kdoh និងលោកវរសេនីយ៍ឯក Vu Hong Van ប្រធានស្នងការដ្ឋាននគរបាលខេត្តដាកឡាក់ ហើយភាគីកម្ពុជាមានវត្តមានរបស់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ប្រធាននាយកដ្ឋាននគរបាលខេត្តមណ្ឌលគីរី។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃអំពីស្ថានភាពនិងលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីបង្ការនិងប្រឆាំងនឹងឧក្រិដ្ឋកម្មរវាងខេត្តទាំងពីរក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៩ ព្រមទាំងផ្លាស់ប្តូរព័ត៌មាននិងពិភាក្សាគ្នាលើខ្លឹមសារពាក់ព័ន្ធនានាផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ភាគីទាំងពីរក៏បានពីផភាក្សាអំពីករណីបំពានលើបទប្បញ្ញត្តិព្រំដែន ការគ្រប់គ្រងជនអន្តោប្រវេសន៍ ការគ្រប់គ្រងទីលំនៅទៀតផង ក៏ដូចជាទប់ស្កាត់រាល់ការប៉ុនប៉ងនិងឧបាយកលរបស់ឧក្រិដ្ឋជនគ្រប់ប្រភេទ ដែលតែងតែប្រឆាំងនឹងបំផ្លិចបំផ្លាញចំណងសាមគ្គីភាពនិងមិត្តភាពរវាងវៀតណាមនិងកម្ពុជា។

ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលវិធានការនានាដើម្បីដោះស្រាយបញ្ហាស្មុគស្មាញទាំងនះ ដើម្បីធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលាផងដែរ។ លើសពីនេះទៅទៀតនៅក្នុងជំនួបនេះថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលនៃខេត្តទាំងពីរបានបញ្ជាឲ្យបន្តពង្រឹងការងារយាមល្បាតនិងត្រួតពិនិត្យព្រំដែនឱ្យបានម៉ឺងម៉ាត់ ព្រមទាំងទប់ស្កាត់មនុស្សឆ្លងដែនខុសច្បាប់ និងឃោសនាផ្សព្វផ្សាយ កៀរគរមហាជន នៅតាមតំបន់ព្រំដែនឱ្យគោរពតាមបទប្បញ្ញត្តិស្តីពីតំបន់ព្រំដែនវៀតណាម - កម្ពុជា ក៏ដូចជារឹតបន្តឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រពៃថែមទៀតនាពេលអនាគតផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ