Trending now

មន្ត្រីកងយោធពលខេមរភូមិន្ទចំនួន ៧៧ នាក់បានបញ្ចប់វគ្គសិក្សាភាសាវៀតណាមនៅសាលាមធ្យមការពារព្រំដែនលេខ ២

14:31 | 01/09/2019 (យោងតាម thoidai.com.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នៅចុងខែសីហាកន្លងទៅ សិក្ខាកាមចំនួន ៧៧ នាក់មកពីកងយោធពលខេមរភូមិន្ទបានបញ្ចប់វគ្គបណ្តុះបណ្តាលភាសាវៀតណាមលើកទី ១៥ នៅសាលាមធ្យមការពារព្រំដែនលេខ ២ នៃខេត្ត Ba Ria – Vung Tau។ តាមរយៈវគ្គសិក្សានេះ សិក្ខាកាមទាំងនេះត្រូវបានបំពាក់ដោយចំណេះដឹងជាមូលដ្ឋានអំពីភាសាវៀតណាម រួមទាំងខ្លឹមសារនៃវិទ្យាសាស្ត្រ-សង្គមនិងមនុស្សធម៌ផងដែរ ។

លោកវរសេនីយ៍ បណ្ឌិត Nguyen Duc Y នាយករងសាលាមធ្យមការពារព្រំដែនលេខ២ ប្រគល់វិញ្ញាបនប័ត្រជូនសិក្ខាកាម

ថ្លែងនៅក្នុងពិធីបិទបញ្ចប់វគ្គសិក្សានេះ លោកវរសេនីយ៍ បណ្ឌិត Nguyen Duc Y នាយករងសាលាមធ្យមការពារព្រំដែនលេខ២ បានកោតសរសើរចំពោះលទ្ធផលដែលមន្ត្រីកងយោធពលខេមរភូមិន្ទចំនួន ៧៧ រូបសម្រេចបានក្នុងរយៈពេលកន្លងទៅ ហើយសង្ឃឹមថានាពេលខាងមុខនេះសិក្ខាកាមទាំងនេះនឹងបន្តបំពេញភារកិច្ចក្នុងការសិក្សារៀនសូត្រនិងហាត់ពុតលត់ដំខ្លួនប្រកបដោយជោគជ័យនៅឯមូលដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជាបបន្ទាប់ទៀត។

គួរជម្រាបថា ជារៀងរាល់ឆ្នាំ សាលាមធ្យមការពារព្រំដែនព្រំដែនលេខ ២ នៃខេត្ត Ba Ria – Vung Tau បានអនុវត្តកម្មវិធីបណ្តុះបណ្តាលនិងបំប៉នវគ្គសិក្សានានា ដោយមានចំនួនសិក្ខាកាមពី ៥០០ ដល់ ៧០០ នាក់ដែលជានាយទាហាន និងយោជិនជំនាញ និងបុគ្គលិកជំនាញខាងបច្ចេកទេសសម្រាប់កងកម្លាំងនេះ។

ក្នុងគោលបំណងអនុវត្តភារកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យអប់រំនិងបណ្តុះបណ្តាល សាលាមធ្យមការពារព្រំដែន ត្រូវបានអគ្គសេនាធិការ និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ប្រគល់ភារកិច្ចក្នុងការ បណ្តុះបណ្តាលភាសាវៀតណាមនិងបំប៉នជំនាញវិជ្ជាជីវៈក្នុងការគ្រប់គ្រងនិងការពារព្រំដែនសម្រាប់មន្ត្រីនគរបាល និងកងយោធពលខេមរភូមិន្ទផងដែរ៕

(យោងតាម thoidai.com.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម thoidai.com.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា