Trending now

អាស៊ាន - តូកគី ឯកភាពអំពីបញ្ជីវិស័យអាទីភាពនៃកិច្ចសហប្រតិបត្តិការរហូតដល់ឆ្នាំ ២០២៣

15:07 | 21/07/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - បញ្ជីវិស័យអាទីភាពនៃកិច្ចសហប្រតិបត្តិការផ្តោតលើវិស័យពាណិជ្ជកម្មនិងវិនិយោគ ការតភ្ជាប់ អាភិវឌ្ឍន៍សហគ្រាសតូចទំនើប តូចនិងមធ្យម បណ្តាញទិក្រុងឆ្លាតវៃ។

ប្រតិភូក្នុងកិច្ចប្រជុំលើកទី ២ គណៈកម្មាធិការសហប្រតិបត្តិការតាមវិស័យ អាស៊ាន - តួតគី (AT – JSCC)

យោងតាម គណៈប្រតិភូអចិន្រ្តៃវៀតណាមប្រចាំនៅអាស៊ាន កិច្ចប្រជុំលើកទី ២ គណៈកម្មាធិការសហប្រតិបត្តិការតាមវិស័យ អាស៊ាន - តួតគី (AT – JSCC) បានប្រព្រឹត្តទៅនៅលេខាធិការដ្ឋាន អាស៊ាន នៅ​ទីក្រុង​ Jakarta (ប្រទេសឥណ្ឌួនេស៊ី)នាថ្ងៃ ១៨ ខែកក្កដា។ តួកគីបានកោតសរសើរចំពោះតួនាទីសំខាន់របស់អាស៊ានចំពោះសន្តិភាពស្ថិរភាពនិងវិបុលភាពក្នុងតំបន់ក៏ដូចជាសមិទ្ធផលរបស់អាស៊ានក្នុងការកសាងសហគមន៍អាស៊ានផងដែរ។

តួកគីក៏បានបញ្ជាក់ពីសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយអាស៊ានលើទាំងទ្វេភាគី ផងនិងពហុភាគីផង ហើយសម្តែងនូវបំណងប្រាថ្នានូវការលើកកម្ពស់សកម្មភាពគម្រោងជាក់លាក់ជាមួយអាស៊ានដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរឱ្យបានស៊ីជម្រៅនិងប្រកបដោយប្រសិទ្ធភាព។

នៅក្នុងកិច្ចប្រជុំនោះ អាស៊ាននិងតួកគីបានអនុម័តនូវបញ្ជីវិស័យអាទីភាពនៃកិច្ចសហប្រតិបត្តិការ អាស៊ាន - តួតគីអាណត្តិ ២០១៩ - ២០២៣ ដែលផ្តោតលើវិស័យអាទិភាពរួមមានពាណិជ្ជកម្មនិងវិនិយោគ ទេសចរណ៍ តភ្ជាប់ អភិវឌ្ឍសហគ្រាសតូចទំនើប តូចនិងមធ្យម តភ្ជាប់បណ្តាញទីក្រុងឆ្លាតវៃ បច្ចេកវិទ្យាព័ត៌មាន ការច្នៃប្រឌិតវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាអប់រំ ការបណ្តុះបណ្តាលនិងការកសាងសមត្ថភាព ការប្រែប្រួលអាកាសធាតុ ការឆ្លើយតបនិងការគ្រប់គ្រងនឹងគ្រោះមហន្តរាយនិង ការប្រឆាំងភេរវកម្ម ។ល។

តួតគីបានប្រកាស ថវិកាចំនួន ១ លានដុល្លារសម្រាប់ការអនុវត្តគម្រោងសកម្មភាពនិងកិច្ចសហប្រតិបត្តិការលើភាគីទាំងសងខាងក្នុងរយៈពេលខ្លី។ អាស៊ាននិងទួកគីក៏បានយល់ព្រមជាមួយគ្នាផងដែរក្នុងការអនុវត្តន៍គម្រោងនានានៃប្រទេសតួតគីក្នុងពេលឆាប់ៗនេះដើម្បីចែករំលែកការកសាងសមត្ថភាពសម្រាប់ស្ត្រី ការបណ្តុះបណ្តាលបុគ្គលិកនិងសងគ្រាស ការជំរុញការវិនិយោគ។

ប្រទេសតួកគីត្រូវបានទទួលស្គាល់ជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាននៅក្នុងខែសីហាឆ្នាំ ២០១៧៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: https://www.vietnamplus.vn/aseantho-nhi-ky-thong-nhat-danh-muc-linh-vuc-hop-tac-uu-tien-den-2023/583478.vnp)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី