Trending now

សមគម មិត្តភាព វៀតណាម - ឡាវ ធ្វើដំណើរទស្សនកិច្ចមកកាន់បេតុភូមិនៃលោកប្រធាន Souphanouvong

13:57 | 12/07/2019 (យោងតាម Thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ដោយទទួលបានយល់ព្រមពីលេខាធិការដ្ឋានគណៈកម្មាធិការមជ្ឈិមបក្ស និងតបតាមការអញ្ជើញ្ញរបស់ សមាគមមិត្តភាព ឡាវ - វៀតណាមនោះ គណៈប្រតិភូមិត្តភាពវៀតណាម - ឡាវ បានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសឡាវ ពីថ្ងៃ ១២ ដល់ ថ្ងៃ ១៦ ខែកក្កដា ឆ្នាំ ២០១៩ ដើម្បីចូលរួមសកម្មភាព "ជួបគ្នានៅស្រុកកំណើតរបស់លោកប្រធាន Souphanouvong"។

ទីរូមខេត្ត Thakhek (ខេត្ត Khammuane ប្រទេសឡាវ) ជាកន្លែងដែល​លោកប្រធាន Souphanuvong និងមេបញ្ជាការសម្ព័ន្ធកងទ័ព ឡាវនិងវៀតណាម បានប្រយុទ្ធយ៉ាងក្លាហានដើម្បីការពារប្រជាជន​ឡាវនិង​វៀតណាមចំពោះមុខនឹងគ្រាប់បែករបស់អាណានិគមនិយមបារាំង

ប្រធានគណៈប្រតិភូ គឺលោក Nguyen Van My ប្រធានាយកដ្ឋាន អាស៊ី-ប៉ាអាហ្វិកនៃសម្ព័ន្ធអង្គការមិត្តភាពមិត្តភាព​វៀតណាម អនុប្រធាននិងលេខាធិការសមាគមមិត្តភាព វៀតណាម - ឡាវ

ព្រឹត្តិការណ៍នេះ បានរៀបចំឡើងនាឪកាស់ខួបអនុស្សាវរីយ៍ ១១០​​ ឆ្នាំនៃថ្ងៃកំណើតរបស់លោកប្រធាន Souphanouvong (ថ្ងៃ១៣ ខែកក្កដា ឆ្នាំ ១៩០៩ - ថ្ងៃ ១៣ ខែកក្កដា​​ ឆ្នាំ ២០១៩) ជាអតីតសមាជិកក្រសួងនយោបាយមជ្ឈិមបក្សប្រជាជនបដិវត្តឡាវ អតីតប្រធានរដ្ឋសធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ជាពិសេសសមាជិកនៃគណៈប្រតិភូមួយចំនួន ក៏មានអ្នកដែលធ្លាប់បម្រើលោកប្រធាន Souphanouvong​ ផងដែរ។

នៅប្រទេសឡាវ គណៈប្រតិភូបានទទួលជួបសវនាការ ថ្នាក់ដឹកនាំ បក្ស រដ្ឋ ឡាវ ចូលរួមពិធីបើកការតាំងពិព័រណ៍អំពីជិវិតនិងអាជីពរបស់ប្រធាន Souphanouvong នាឪកាសខួបអនុស្សាវរីយ៍ ១១០​ ឆ្នាំនៃថ្ងៃកំណើតរបល់លោក និងជួបប្រាស្រ័យទាក់ទងជាមួយនិស្សិតឡាវ រួមទាំង​គ្រួសាររបស់លោកប្រធាន​ Souphanouvong ហើយធ្វើទស្សនា​មកកាន់ទីរូមខេត្ត Thakhek (ខេត្ត Khammuane ប្រទេសឡាវ) ដែលជាកន្លែងដែល​លោកប្រធាន Souphanuvong និងមេបញ្ជាការសម្ព័ន្ធកងទ័ព ឡាវនិងវៀតណាម បានប្រយុទ្ធយ៉ាងក្លាហានដើម្បីការពារប្រជាជន​ឡាវនិង​វៀតណាមចំពោះមុខនឹងគ្រាប់បែករបស់អាណានិគមនិយមរបស់បារាំង។ នេះក៏ជាកន្លែងដែលលោក Le Thieu Huy គណិតវិទូវ័យក្មេងមានទេពកោសល្យទើបតែបានបញ្ជប់ការសិក្សានៅបារាំងនិង​ជាកងទ័ងស្មគ្រចិត្តវៀតណាមបានពលីកម្មដើម្បីការពារលោកប្រធាន Souphanouvong ផង។​ គណៈប្រតិភូក៏បានធ្វើទស្សនាមូលដ្ឋានវប្បធម៍ ទសចរណ៍របស់ប្រទេសឡាវផងដែរ៕

(យោងតាម Thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម Thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR