Trending now

សារចូលរូមរំលែកទុក្ខរបស់ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម លោកជំទាវ ម៉ែន សំអន ចំពោះមរណភាពរបស់អតីតប្រធានរដ្ឋ លោក Le Duc Anh

21:21 | 25/04/2019

យុគសម័យ - សារទូរលេខចូលរួមរំលែកទុក្ខ បានលើកច្បាស់ថា អតីតប្រធានរដ្ឋវៀតណាម លោក Le Duc Anh ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិ បត្តិការលើគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងវៀតណាមក្នុងរយៈពេលកន្លងមក។

សារទូរលេខបានចែងថា៖ ខ្ញុំសែនគ្រៀមក្រំនៅពេលដែលទទួលបានព័ត៌មានថា ឯកឧត្តម Le Duc Anh អតីតប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ទទួលមរណភាព កាលពីថ្ងៃច័ន្ទ ទី២២ ខែមេសា ឆ្នាំ ២០១៩ ក្នុងជន្មាយុ ៩៩ឆ្នាំ។

តាងនាមសមាគមមិត្តភាពកម្ពុជា -វៀតណាម ខ្ញុំសូមសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅជាទីបំផុត និងចូលរួមរំលែកទុក្ខដ៏ស្មោះចំពាះសាច់ញ្ញាត្តិរបស់ឯកឧត្តម Le Duc Anh និងប្រជាជនវៀតណាម។

យើងខ្ញុំសូមកោតសរសើរយ៉ាងខ្លាងខ្លានូវការរួមវិភាគទានយ៉ាងធំធេង របស់ឯកឧត្តម Le Duc Anh ចំពោះប្រទេសវៀតណាម ជាពិសេសក្នុងបុព្វហេតុរំដោះប្រទេសជាតិរបស់ប្រជាជនវៀតណម។

យើងខ្ញុំនឹងចងចាំជានិច្ចនូវគុណធម៌ដ៏ឧត្តង្តឧត្តម វីរភាពអង់អាចក្លាហានក៏ដូចជាមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងជិតស្និទ្ធរបស់ឯកឧត្តម Le Duc Anh ចំពោះប្រជាជនកម្ពុជា។

យើងខ្ញុំសូមចូលរួមរំលែកទុក្ខចំពោះការបាត់បង់របស់ឯកឧត្តម និងប្រជាជនវៀតណាម ក្នុងស្ថានភាពដែលខ្លោកផ្សា និងលំបាក"៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង