Trending now

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្តេច តេជោ ហ៊ុនសែន

12:47 | 27/04/2019 (ប្រភព៖ vovworld.vn)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួម “វេទិកាខ្សែក្រវ៉ាត់និងផ្លូវ លើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ» (BRF) នាព្រឹកថ្ងៃទី ២៦ ខែមេសា នៅរដ្ឋធានីប៉េកាំង (នៃប្រទេសចិន) នាយករដ្ឋមន្ត្រី វៀត ណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន។ nG

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជូនពរសម្តេច តេជោ ហ៊ុនសែន និងប្រជាជនកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់កម្ពុជា។ នាយករដ្ឋមន្ត្រីទាំងពីររូបបានសម្តែងនូវការពេញចិត្ត ចំពោះការអភិវឌ្ឍយ៉ាងល្អប្រសើនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយបានឯកភាពគ្នាបន្តអនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់ ឆ្នាំ ២០១៩ តាមរយៈបង្កើនដំណើរទស្សនកិច្ចនិងការ ជួបប្រាស្រ័យជាន់ខ្ពស់ ជាពិសេស គឺរក្សាយន្តការសហប្រតិបត្តិការទ្វេភាគីឲ្យបាន ទៀងទាត់ផងដែរ។ នាយករដ្ឋមន្ត្រីទាំងពីររូបក៏បានផ្លាស់ប្តូរបញ្ហាសំខាន់ជាច្រើន នៅក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរនាពេលបច្ចុប្បន្ននេះទៀតផង៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការផ្លាស់ប្តូរវប្បធម៌ទីក្រុង Hoi An - ជប៉ុន៖ កម្លាំងរស់រវើកដ៏មានភាពធន់រừngមាំនៃការទូតប្រជាជននិងប្រជាជន
ការទូតប្រជាជននិងប្រជាជនជួយឱ្យទំនាក់ទំនងវៀតណាម - ប៊ុលហ្ការី មានភាពរឹងមាំខ្លាំងក្លា ព្រមទាំងយូរអង្វែង
ភ្លេងមិត្តភាពរវាងវៀតណាម - អាស៊ែបៃហ្សង់
ដំណើរទស្សនកិច្ចនៅថៃរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam៖ ជំរុញពាណិជ្ជកម្ម ឡូជីស្ទីក ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់
ដំណើរហែក្បួននាំយកយុទ្ធជនពលីត្រឡប់មកវិញពីប្រទេសមិត្ត