Trending now

សារព័ត៌មាន Bangkokbiznews (ប្រទេសថៃ) បានកោតសរសើរប្រទេសវៀតណាមក្នុងកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid - 19

16:20 | 11/04/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ជាមួយនឹងចំណងជើងនៃអត្ថបទ “អព្ភូតហេតុរបស់ប្រទេសវៀតណាម - គ្មាននរណាម្នាក់បានស្លាប់ដោយ Covid -19” សារព័ត៌មាន Bangkokbiznews របស់ប្រទេសថៃនៅថ្ងៃទី ១០ ខែមេសា បានកោតសរសើរប្រទេសវៀតណាមក្នុងកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid - 19។

សារព័ត៌មាន Bangkokbiznews (ប្រទេសថៃ) បានកោតសរសើរប្រទេសវៀតណាមក្នុងកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid - 19។

នៅក្នុងអត្ថបទសារព័ត៌មាន Bangkokbiznews បានវាយតម្លៃខ្ពស់ចំពោះការបរិច្ចាគគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្ររបស់វៀតណាមដល់ប្រទេសដែលមានចំនួននៃករណីឆ្លង Covid -19 កំពុងកើនឡើងខ្ពស់ ។ សារព័ត៌មានថៃបានលើកឡើងថាប្រទេសវៀតណាមបានផ្តល់ម៉ាសការពារវេជ្ជសាស្ត្រចំនួន ៥៥០,០០០ ដល់បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងចក្រភពអង់គ្លេស។ ម៉ាសចំនួន ៣៩០,០០០ សម្រាប់ប្រទេសកម្ពុជានិង ៣៤០.០០០ ម៉ាសសម្រាប់ប្រទេសឡាវ។

លើសពីនេះទៀតប្រទេសវៀតណាមក៏បានប្រគល់សម្លៀកបំពាក់ការពារគីមីចំនួន ៤៥០,០០០ ឈុត ដែលផលិតនៅក្នុងប្រទេសវៀតណាមទៅកាន់សហរដ្ឋអាមេរិក។ ប្រធានាធិបតីដូណាល់ត្រាំបានបង្ហោះលើ twiter ដោយថ្លែងអំណរគុណដល់ “មិត្តរបស់យើងនៅវៀតណាម” ដែលបានផ្តល់ផលិតផល។

កាសែតថៃបានសង្កត់ធ្ងន់ថា៖ “ទិន្នន័យពីក្រសួងសុខាភិបាលវៀតណាមបង្ហាញថាគិតត្រឹមថ្ងៃទី ១០ ខែមេសា មានមនុស្ស ២៥៧ នាក់ឆ្លងវីរុស Covid - 19 ប៉ុន្តែមិនមានអ្នកស្លាប់ទេ ដោយសារគោលនយោបាយសកម្មនៃការឃ្លាំមើលនិងតាមដានអ្នកជំងឺរបស់វៀតណាម” ជំងឺនានានៃប្រទេសវៀតណាម”៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី