យុគសម័យ - ភ្លាមៗបន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Da Nang អ្នកធ្វើដំណើរលើជើងហោះហើរនេះស្ថិតនៅក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រនិងត្រូវអនុវត្តវិធានការដាក់ឲ្យនៅដាច់ដោយឡែក តាមបទប្បញ្ញត្តិ។
ក្នុងរយៈពេល ២ ថ្ងៃ ត្រូវថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២០ ស្ថាប័នតំណាងវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានសហការជាមួយស្ថាប័នមានសមត្ថកិច្ចនៃប្រទេសសាមីបានបញ្ជូនពលករវៀតណាមជិត ៣៦០ នាក់ ត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព។
អ្នកដំណើរនៅលើជើងយន្ដហោះរួមមាន ក្មេងអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា មនុស្សមានជំងឺនិងនិស្សិតវៀតណាមដែលបានបញ្ចប់ការសិក្សាដោយគ្មានកន្លែងស្នាក់នៅដោយសារការបិទអន្តេវាសិកដ្ឋាននិងកាលៈទេសៈពិបាកផ្សេងៗទៀត។ ។
បញ្ជូនពលរដ្ឋវៀតណាមនៅសហរដ្ឋអាមេរិកបានត្រឡប់ប្រទេសវៀតណាមវិញ នាខែកញ្ញា ឆ្នាំ២០២០
ស្ថាប័នតំណាងវៀតណាមបានគាំទ្រដល់ប្រជាពលរដ្ឋយ៉ាងសកម្ម ក្នុងនោះមានមនុស្សជាច្រើនដែលនៅឆ្ងាយដែលត្រូវការធ្វើដំណើរទៅកាន់ទីកន្លែងប្រជុំ នៅព្រលានយន្តហោះអន្តរជាតិ San Francisco និង Los Angeles ។ ទន្ទឹមនឹងនេះ ការបញ្ជូនមន្រ្តីទៅអាកាសយានដ្ឋានដើម្បីជួយប្រជាពលរដ្ឋក្នុងការបំពេញបែបបទ និងដំណើរការឡើងយន្តហោះបានរៀបចំយ៉ាងសុវត្ថិភាពនិងឆាប់រហ័ស។
ដោយគោលបំណងធានាសុខភាពរបស់ប្រជាជន ទប់ស្កាត់នឹងការរីករាលដាលនៃជំងឺរាតត្បាត ក្រុមហ៊ុនអាកាសចរណ៍បានអនុវត្តយ៉ាងតឹងរឹងនូវវិធានការសន្តិសុខ សុវត្ថិភាពនិងអនាម័យរាតត្បាតក្នុងពេលហោះហើរ។ ភ្លាមៗបន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Da Nang អ្នកធ្វើដំណើរក្នុងការហោះហើរ ស្ថិតនៅក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រនិងអនុវត្តវិធានការដាក់ឲ្យនៅដាច់ដោយឡែក តាមបទប្បញ្ញត្តិ។ នៅពេលខាងមុខនេះការបញ្ជូនពលរដ្ឋដែលមានស្ថានភាពលំបាកខ្លាំងនឹងត្រូវរៀបចំឡើងស្របតាមបំណងប្រាថ្នារបស់ពលរដ្ឋ ស្របតាមស្ថានភាពនៃការរាលដាលនិងសមត្ថភាពដាក់ឲ្យនៅដាច់ដោយឡែកក្នុងប្រទេស./.
(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន