ខេត្ត Gia Lai ពង្រីកភូមិសាស្ត្រអង្កេត ស្វែងរកអដ្ឋិធាតុយុទ្ធជនពលី

09:47 | 29/10/2026 វ៉ាន់ណាំ

យុគសម័យ - នាថ្ងៃទី ២៣ ខែតុលា នៅក្នុងសន្និសីទបូកសរុបការងារស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីដែលនៅខ្វះព័ត៌មានប្រចាំឆ្នាំ ២០២៦ ខេត្ត Gia Lai បានឱ្យដឹងថា ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ រហូតមកដល់ពេលនេះ បានប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបានចំនួន ៨២ ក្នុងនោះមានអដ្ឋិធាតុចំនួន ២៨ នៅលើទឹកដីកម្ពុជា។ នាពេលខាងមុខ ខេត្តនឹងបន្តពង្រីកភូមិសាស្ត្រចុះអង្កេត ផ្ទៀងផ្ទាត់ប្រភពព័ត៌មាន និងពន្លឿនការស្វែងរក និងប្រមូលផ្តុំ។

ទីក្រុង Dong Nai ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១២០ នៅកម្ពុជា ខេត្ត Tay Ninh ខិតខំសម្រេចការសន្និដ្ឋានលើព័ត៌មានយុទ្ធជនពលី និងផ្នូរយុទ្ធជនពលីឱ្យបាន ១០០%
ប្រគល់ប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Gia Lai ជូនដល់បណ្តារូបវន្តបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការងារស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី។
ប្រគល់ប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Gia Lai ជូនដល់បណ្តារូបវន្តបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការងារស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី។

សន្និសីទនេះត្រូវបានរៀបចំឡើងដោយគណៈបញ្ជាការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីខេត្ត Gia Lai នៅឯបញ្ជាការដ្ឋានយោធាខេត្ត ព្រមទាំងបានបូកសរុបបឋមដំណាក់កាលទី ១ នៃយុទ្ធនាការ ៥០០ ថ្ងៃយប់ ផងដែរ។

យោងតាមរបាយការណ៍ ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ រហូតមកដល់ពេលនេះ ខេត្ត Gia Lai បានស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបានចំនួន ៨២ រួមមានអដ្ឋិធាតុក្នុងប្រទេសចំនួន ៥៤ និងនៅលើទឹកដីកម្ពុជាចំនួន ២៨។

ដោយឡែក ចាប់តាំងពីការដាក់ឱ្យដំណើរការយុទ្ធនាការ ៥០០ ថ្ងៃយប់ កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៦ មក កងកម្លាំងនានាបានប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបានចំនួន ៦៨ ក្នុងនោះមានអដ្ឋិធាតុចំនួន ៥៣ ត្រូវបានរកឃើញក្នុងប្រទេស និងចំនួន ១៥ នៅលើទឹកដីកម្ពុជា។

សហការស្វែងរកនៅខេត្តភាគឦសានចំនួនបីនៃប្រទេសកម្ពុជា

ចំពោះភូមិសាស្ត្រក្នុងប្រទេស កងកម្លាំងនានាបានរៀបចំការចុះអង្កេត និងស្វែងរកនៅ ៣៧ តំបន់ដែលមានព័ត៌មានអំពីយុទ្ធជនពលី។ មុនពេលធ្វើការគាស់កកាយ កងកម្លាំងជំនាញបានសហការជាមួយកងកម្លាំងវិស្វកម្ម ដើម្បីរុករកនិងបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ សំដៅធានាសុវត្ថិភាពក្នុងដំណើរការបំពេញភារកិច្ច។

នៅលើទឹកដីកម្ពុជា ខេត្ត Gia Lai បានសហការជាមួយគណៈកម្មការជំនាញ និងអាជ្ញាធរខេត្តភាគឦសានចំនួនបីរបស់កម្ពុជា រួមមាន ខេត្តរតនគិរី ស្ទឹងត្រែង និងព្រះវិហារ ដើម្បីចុះអង្កេត ផ្ទៀងផ្ទាត់ព័ត៌មាន និងដាក់ពង្រាយការស្វែងរកនៅ ៥៣ ភូមិ ស្ថិតក្នុង ១៩ ស្រុក ក្រុង។

តាមរយៈកិច្ចសហការនេះ កងកម្លាំងមានសមត្ថកិច្ចបានប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបានចំនួន ១៥ គិតចាប់តាំងពីការដាក់ឱ្យដំណើរការយុទ្ធនាការ ៥០០ ថ្ងៃយប់មក។

ទន្ទឹមនឹងសកម្មភាពស្វែងរក និងប្រមូលផ្តុំ ខេត្ត Gia Lai បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារកិច្ចការបរទេស ដោយសហការជាមួយបណ្តាស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានរបស់កម្ពុជា ក្នុងការផ្ទៀងផ្ទាត់ព័ត៌មាន រៀបចំការស្វែងរក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលី។

នាថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៦ ខេត្តបានរៀបចំពិធីទទួល និងជូនដំណើរអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៨ ត្រឡប់មកប្រទេសវិញ ស្របតាមពិធីការ និងបទប្បញ្ញត្តិយ៉ាងត្រឹមត្រូវ។

វាយតម្លៃលើលទ្ធផលនៃដំណាក់កាលទី ១ លោកស្រី Nguyen Thi Thanh Lich អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈបញ្ជាការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីខេត្ត Gia Lai បានឱ្យដឹងថា យុទ្ធនាការនេះទទួលបានការយកចិត្តទុកដាក់ ការយល់ស្រប និងការគាំទ្រពីសង្គម។

ដោយមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល កងកម្លាំងប្រដាប់អាវុធ និងប្រជាជន ដំណាក់កាលទី ១ បានបំពេញជាមូលដ្ឋាននូវរាល់គោលដៅ និងភារកិច្ចដែលថ្នាក់លើបានប្រគល់ជូន។

ទោះជាយ៉ាងណាក៏ដោយ បរិមាណការងារនាពេលខាងមុខនៅតែមានទំហំធំ ខណៈពេលដែលពេលវេលាសម្រាប់អនុវត្តយុទ្ធនាការនៅសល់មិនច្រើនឡើយ។ ការប្រមូល និងផ្ទៀងផ្ទាត់ព័ត៌មានស្តីពីយុទ្ធជនពលី និងផ្នូរយុទ្ធជនពលី ការយកសំណាកជីវសាស្ត្រអដ្ឋិធាតុយុទ្ធជនពលី និងសាច់ញាតិដើម្បីបម្រើការធ្វើកោសល្យវិច័យ ADN នៅតែមានការលំបាកមួយចំនួនដែលត្រូវផ្តោតលើការដោះស្រាយ។

បង្កើនប្រភពព័ត៌មាន និងបំពេញបន្ថែមផែនទីស្វែងរកឱ្យបានពេញលេញ

ដើម្បីអនុវត្តដំណាក់កាលទី ២ និងភារកិច្ចឆ្នាំ ២០២៧ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានតម្រូវឱ្យគណៈបញ្ជាការខេត្ត តាមដានឱ្យបានជាប់លាប់នូវការចង្អុលបង្ហាញរបស់គណៈបញ្ជាការជាតិ យោធភូមិភាគទី ៥ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជនខេត្ត កសាងផែនការស្របតាមបាវចនា «៦ ច្បាស់»៖ ច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ផលិតផល ច្បាស់ការទទួលខុសត្រូវ ច្បាស់ពេលវេលា និងច្បាស់សមត្ថកិច្ច។

សមាជិកគណៈបញ្ជាការទាំងអស់ ត្រូវបានតម្រូវឱ្យពង្រឹងការណែនាំ ការត្រួតពិនិត្យ ការវាយតម្លៃវឌ្ឍនភាព និងការសហការដោះស្រាយការលំបាកដែលកើតឡើងពីថ្នាក់មូលដ្ឋានឱ្យបានទាន់ពេលវេលា។

បញ្ជាការដ្ឋានយោធាខេត្ត ក្នុងនាមជាស្ថាប័នប្រចាំការនៃគណៈបញ្ជាការ ត្រូវបានប្រគល់ភារកិច្ចឱ្យធ្វើជាអធិបតី សហការជាមួយបណ្តាស្ថាប័ន អង្គភាព និងមូលដ្ឋាន ដើម្បីពន្លឿនវឌ្ឍនភាពនៃការប្រមូល ផ្ទៀងផ្ទាត់ព័ត៌មាន ព្រមទាំងការស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី ដោយផ្តោតលើភូមិសាស្ត្រក្នុងប្រទេស។

ទន្ទឹមនឹងនោះ បណ្តាអង្គភាពត្រូវត្រួតពិនិត្យ ធ្វើស្ថិតិលើផ្នូរយុទ្ធជនពលីដែលមានព័ត៌មានមួយផ្នែកនៅតាមឈាបនដ្ឋាននានា រៀបចំផែនការ និងកម្លាំងសម្រាប់អនុវត្តការយកសំណាកជីវសាស្ត្រ ណែនាំមូលដ្ឋានឱ្យបំពេញសម្រេចជាមូលដ្ឋាននូវការត្រួតពិនិត្យ សន្និដ្ឋានលើភូមិសាស្ត្រ និងការរៀបចំផែនទីស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅថ្នាក់ឃុំ និងថ្នាក់ខេត្ត។

ស្នងការដ្ឋាននគរបាលខេត្ត ត្រូវបានប្រគល់ភារកិច្ចឱ្យត្រួតពិនិត្យ ស្រាវជ្រាវឯកសារបណ្ណសារ ដើម្បីពង្រីកប្រភពព័ត៌មាន សហការរៀបចំបញ្ជីឈ្មោះ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាពទិន្នន័យ និងត្រៀមរៀបចំការយកសំណាកជីវសាស្ត្រពីសាច់ញាតិយុទ្ធជនពលីស្របតាមផែនការ។

មន្ទីរមហាផ្ទៃ មន្ទីរសុខាភិបាល មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា បន្តជំរុញការឃោសនាផ្សព្វផ្សាយអំពីយុទ្ធនាការ សហការត្រួតពិនិត្យសំណុំឯកសារយុទ្ធជនពលី គ្រប់គ្រង ថែរក្សាសំណាកជីវសាស្ត្រ និងណែនាំការយកសំណាក ធ្វើកោសល្យវិច័យ ADN ចំពោះករណីដែលសមស្រប។

ចំពោះកងកម្លាំងដែលអនុវត្តភារកិច្ចដោយផ្ទាល់ ខេត្តតម្រូវឱ្យម្ចាស់ការសហការជាមួយមូលដ្ឋាននានាក្នុងប្រទេស និងនៅកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ប្រភពព័ត៌មាន ចុះអង្កេតជាក់ស្តែងនៅមូលដ្ឋាន រៀបចំការស្វែងរក និងប្រមូលផ្តុំស្របតាមគោលដៅកំណត់ គ្រប់គ្រងយ៉ាងហ្មត់ចត់នូវសំណុំឯកសារ វត្ថុអនុស្សាវរីយ៍ និងអដ្ឋិធាតុយុទ្ធជនពលី ព្រមទាំងធានាសុវត្ថិភាពដាច់ខាត។

នាពេលខាងមុខ ខេត្ត Gia Lai នឹងបន្តត្រួតពិនិត្យ ផ្ទៀងផ្ទាត់ប្រភពព័ត៌មាន ពង្រីកភូមិសាស្ត្រចុះអង្កេត ពង្រឹងកិច្ចសហការរវាងកងកម្លាំងនានា និងលើកកម្ពស់តួនាទីរបស់អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងការផ្តល់ព័ត៌មានស្តីពីយុទ្ធជនពលី និងផ្នូរយុទ្ធជនពលី។

តាមរយៈនោះ ខេត្តខិតខំសម្រេចឱ្យបាននូវបណ្តាគោលដៅនៃយុទ្ធនាការ ៥០០ ថ្ងៃយប់ ជំរុញការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីដែលនៅខ្វះព័ត៌មាន ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់សាច់ញាតិយុទ្ធជនពលី និងប្រជាជន៕

ក្រុម K72 និង K76 ធ្វើអដ្ឋិកម្មករប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៤៦ លើភូមិសាស្ត្រខេត្ត Binh Phuoc ចាស់ និងប្រទេសកម្ពុជា ក្រុម K72 និង K76 ធ្វើអដ្ឋិកម្មករប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៤៦ លើភូមិសាស្ត្រខេត្ត Binh Phuoc ចាស់ និងប្រទេសកម្ពុជា
យុគសម័យ - គិតមកទល់ពេលនេះ ក្រុម K72 និង K76 បញ្ជាការដ្ឋានយោធាទីក្រុង Dong Nai បានស្វែងរក និងធ្វើអដ្ឋិកម្មករប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៤៦ លើភូមិសាស្ត្រខេត្ត Binh Phuoc ចាស់ និងនៅលើទឹកដីមិត្តកម្ពុជា។ ការងារអង្កេត ផ្ទៀងផ្ទាត់ និងស្វែងរកនៅតែបន្តត្រូវបានអនុវត្ត។
ខេត្ត Tay Ninh ស្វែងរក និងប្រមូលបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ នៅកម្ពុជាក្នុងខែកញ្ញា ខេត្ត Tay Ninh ស្វែងរក និងប្រមូលបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ នៅកម្ពុជាក្នុងខែកញ្ញា
យុគសម័យ - នៅក្នុងខែកញ្ញា ក្រុម K70, K71 និង K73 ចំណុះបញ្ជាការដ្ឋានយោធាខេត្ត Tay Ninh បានស្វែងរក និងប្រមូលបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ នៅកម្ពុជា ក្នុងដំណាក់កាលទី ១ រដូវប្រាំងឆ្នាំ ២០២៦ - ២០២៧។

វ៉ាន់ណាំ

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Gia Lai ពង្រីកភូមិសាស្ត្រអង្កេត ស្វែងរកអដ្ឋិធាតុយុទ្ធជនពលី
ខេត្ត Tay Ninh ខិតខំសម្រេចការសន្និដ្ឋានលើព័ត៌មានយុទ្ធជនពលី និងផ្នូរយុទ្ធជនពលីឱ្យបាន ១០០%
ខេត្ត Dak Lak ស្នើស្ថិរភាពប្រជាពលរដ្ឋផ្សារភ្ជាប់ជាមួយការការពារព្រំដែន វៀតណាម - កម្ពុជា
ឃុំ Long Thuan ឃោសនាផ្សព្វផ្សាយអំពីការខណ្ឌសីមា និងបោះបង្គោលព្រំដែន វៀតណាម - កម្ពុជា
ទីក្រុង Dong Nai ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១២០ នៅកម្ពុជា

អានច្រើនបំផុត

អង្គភាព និងសហគ្រាសចំនួន ១៥០ ចូលរួមពិព័រណ៍ វៀតណាម - កម្ពុជា ឆ្នាំ ២០២៦
វៀតណាម - កម្ពុជា ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការការពារជាតិ
លើកកម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្ស វៀតណាម - កម្ពុជា
ពង្រឹងមូលដ្ឋានគ្រឹះនយោបាយ គតិយុត្ត និងសង្គម សម្រាប់ទំនាក់ទំនង វៀតណាម - ចិន
កងទ័ព វៀតណាម - ឡាវ - កម្ពុជា ធ្វើសមយុទ្ធរួមគ្នាឆ្លើយតបនឹងមហាមហន្តរាយព្យុះ