អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam៖ សហភាពបណ្តាអង្គការមិត្តភាពវៀតណាម ត្រូវការយល់ដឹងឱ្យបានពេញលេញ ប្តេជ្ញាចិត្តលើកកម្ពស់តួនាទីជាស្ថាប័នស្នូល ទទួលបន្ទុកជំនាញ ជាសសរស្តម្ភស្តីពីការទូតប្រជាជន

14:55 | 15/09/2026 ម៉ាញដាត

យុគសម័យ - នាថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៦ អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានមានជំនួបប្រាស្រ័យ និងធ្វើការជាមួយតំណាងគណៈកម្មាធិការប្រតិបត្តិ នៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាម នីតិកាលទី ៧ អាណត្តិ ២០២៦ - ២០៣១ និងបានដាក់ចេញនូវ "ចំណោទបញ្ហាទាំង ៥" សម្រាប់សហភាពបណ្តាអង្គការមិត្តភាពវៀតណាម ដើម្បីអាចបំពេញបានល្អបំផុតនូវតួនាទីជាស្ថាប័ន "ស្នូល ទទួលបន្ទុកជំនាញ ជាសសរស្តម្ភ" ស្តីពីការទូតប្រជាជន។

ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលីរបស់អគ្គលេខាធិការ និងជាប្រធានរដ្ឋ To Lam៖ ការរំពឹងទុកក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ បច្ចេកវិទ្យា និងធនធានមនុស្ស

ជំនួបប្រាស្រ័យត្រូវបានរៀបចំឡើងភ្លាមៗ បន្ទាប់ពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ៧ អាណត្តិ ២០២៦ - ២០៣១ នៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាម ត្រូវបានរៀបចំឡើងប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់។

អញ្ជើញចូលរួមក្នុងជំនួបប្រាស្រ័យមាន សមមិត្ត Bui Thi Minh Hoai សមាជិកាការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិ និងបណ្តាអង្គការមហាជនមជ្ឈិម ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម; សមមិត្ត Nguyen Hai Ninh សមាជិកមជ្ឈិមបក្ស ប្រធានការិយាល័យមជ្ឈិមបក្ស ព្រមទាំងតំណាងនៃស្ថាប័នមជ្ឈិមជាច្រើន។

អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam អបអរសាទរប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាម Phan Anh Son បន្ទាប់ពីជោគជ័យនៃមហាសន្និបាតលើកទី ៧។
អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam អបអរសាទរប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាម Phan Anh Son បន្ទាប់ពីជោគជ័យនៃមហាសន្និបាតលើកទី ៧។

រាយការណ៍អំពីលទ្ធផលនៃមហាសន្និបាតលើកទី ៧ អាណត្តិ ២០២៦ - ២០៣១ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាម Phan Anh Son បានលើកឡើងនូវលទ្ធផលលេចធ្លោនានាក្នុងអាណត្តិកន្លងមក។ តាមនោះ សហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានម្ចាស់ការផ្តល់យោបល់ បញ្ចូលសកម្មភាពការទូតប្រជាជនទៅក្នុងបណ្តាសកម្មភាពការទូតជាន់ខ្ពស់ រួមចំណែកធ្វើឱ្យខ្លឹមសារកាន់តែសម្បូរបែប បង្កើនជម្រៅសម្រាប់សកម្មភាពការទូត ពង្រឹងជំនឿទុកចិត្តនយោបាយយ៉ាងរឹងមាំ រឹតចំណងមិត្តភាពរវាងវៀតណាម និងប្រជាជននៃបណ្តាប្រទេស។ ការងារការទូតប្រជាជនរបស់សហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានផ្លាស់ប្តូរថ្មីខាងផ្នត់គំនិត ខ្លឹមសារ និងវិធីសាស្ត្រ ចេញពី «ការផ្លាស់ប្តូរប្រាស្រ័យសុទ្ធសាធ» ឆ្ពោះទៅកាន់ «ការបង្កើតខ្លឹមសារនយោបាយ»។ បណ្តាញមិត្តភក្តិអន្តរជាតិត្រូវបានពង្រីកតាមទិសដៅពិពិធកម្ម ឈានចូលស៊ីជម្រៅ ជាក់ស្តែង រួមចំណែកកសាង «ជំហរទឹកចិត្តប្រជាជន» យ៉ាងរឹងមាំ បង្កើតមូលដ្ឋានគ្រឹះសង្គមដ៏អំណោយផលសម្រាប់ទំនាក់ទំនងរវាងវៀតណាមជាមួយបណ្តាប្រទេស និងលើកកម្ពស់កិត្យានុភាព ឋានៈរបស់វៀតណាមនៅលើឆាកអន្តរជាតិ។

ការងារអង្គការមិនមែនរដ្ឋាភិបាលបរទេស ត្រូវបានអនុវត្តប្រកបដោយភាពម្ចាស់ការ មានការផ្តោតសំខាន់ចំគោលដៅ ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយបណ្តាគោលដៅអភិវឌ្ឍន៍របស់ប្រទេសជាតិ និងយុទ្ធនាការចលនា កម្មវិធីធំៗនានា ដែលរដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានបំផុសឡើង។

ការងារតាមដានសភាពការណ៍ ស្រាវជ្រាវ និងផ្តល់យោបល់ មានជំហានផ្លាស់ប្តូរជាវិជ្ជមាន។ គុណភាពនៃបណ្តារបាយការណ៍ បានបម្រើយ៉ាងសកម្មដល់ការងារដឹកនាំ ចង្អុលបង្ហាញ និងកសាងទិសដៅការងារការទូតប្រជាជន។

ការចាត់តាំងក្បាលម៉ាស៊ីនរបស់សហភាព និងបណ្តាអង្គការជាសមាជិក ចាប់ពីថ្នាក់មជ្ឈិមរហូតដល់មូលដ្ឋាន ត្រូវបានពង្រឹង និងរៀបចំឡើងវិញតាមទិសដៅបង្រួម បង្កើនសមត្ថភាព ប្រសិទ្ធភាព និងប្រសិទ្ធផល។ ការងារបណ្តុះបណ្តាល បំប៉នសមត្ថភាពកម្មាភិបាល ត្រូវបានយកចិត្តទុកដាក់ជាពិសេស។

សមមិត្ត Phan Anh Son ក៏បានទទួលស្គាល់ដោយហ្មត់ចត់នូវចំណុចខ្សោយ ដែនកំណត់ និងសូម្បីតែចំណុចស្ទះនានាដែលចាំបាច់ត្រូវដោះស្រាយឱ្យបានឆាប់រហ័ស នោះគឺ ការតភ្ជាប់រវាងការទូតប្រជាជនជាមួយការអនុវត្តបណ្តាគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច វិទ្យាសាស្ត្រ - បច្ចេកវិទ្យា មិនទាន់បង្កើតបានលទ្ធផលបរិមាណជាក់ស្តែងច្រើន ដើម្បីចូលរួមចំណែកយ៉ាងច្បាស់លាស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម របស់មូលដ្ឋាន និងប្រទេសជាតិនោះឡើយ; រចនាសម្ព័ន្ធបណ្តាញដៃគូនៅខ្វះតុល្យភាព ការអភិវឌ្ឍមិនទាន់ស្មើគ្នារវាងបណ្តាតំបន់ និងវិស័យ; ការពង្រីកទំនាក់ទំនងជាមួយបញ្ញវន្ត សហគ្រិនវ័យក្មេង និងបុគ្គលដែលមានឥទ្ធិពល នៅមានភាពយឺតយ៉ាវ; គុណភាពសកម្មភាពរបស់បណ្តាអង្គការជាសមាជិកទាំងនៅថ្នាក់មជ្ឈិម និងមូលដ្ឋាន មិនទាន់មានភាពស្មើគ្នាឡើយ ដោយជួនកាលនៅតែអសកម្ម មានផ្នត់គំនិតរង់ចាំការក្រើនរំលឹក ឬរង់ចាំការប្រគល់ភារកិច្ច និងរង់ចាំការងារ; ជាពិសេស ការយល់ដឹងអំពីតួនាទីនៃការទូតប្រជាជន នៅមិនទាន់មានភាពស្មើគ្នានៅតាមបណ្តាផ្នែក គ្រប់លំដាប់ថ្នាក់ និងមូលដ្ឋាននៅឡើយ។

សមមិត្ត Phan Anh Son បានរាយការណ៍ជូនអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam អំពីទិសដៅធំៗទាំង ៥ របស់សហភាពបណ្តាអង្គការមិត្តភាពវៀតណាម ក្នុងអាណត្តិថ្មី។

ទីមួយ ខិតខំលើកកម្ពស់តួនាទីស្នូលក្នុងការងារការទូតប្រជាជន ផ្តល់យោបល់ជូនគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ក្នុងការកសាងយុទ្ធសាស្ត្រ និងចាត់តាំងអនុវត្តបណ្តាកម្មវិធី ផែនការការងារ ដើម្បីឱ្យការទូតប្រជាជនក្លាយជាសសរស្តម្ភមួយនៃខឿនការទូតវៀតណាមយ៉ាងពិតប្រាកដ។

ទីពីរ បន្តផ្លាស់ប្តូរថ្មីផ្នត់គំនិត វិធីសាស្ត្រទាក់ទង ខ្លឹមសារ របៀបរបបធ្វើសកម្មភាពការទូតប្រជាជន ការងារចលនាអង្គការមិនមែនរដ្ឋាភិបាលបរទេស ការស្រាវជ្រាវ ការផ្តល់យោបល់ ព័ត៌មានកិច្ចការបរទេស និងជនជាតិវៀតណាមនៅឯបរទេស តាមទិសដៅបង្វែរការផ្តោតសំខាន់ឱ្យកាន់តែខ្លាំងក្លាថែមទៀតទៅលើប្រសិទ្ធភាពជាក់ស្តែង មានផលិតផល និងលទ្ធផលជាក់លាក់ដែលអាចវាស់វែងបាន បម្រើយ៉ាងជាក់ស្តែងដល់បណ្តាគោលដៅអភិវឌ្ឍន៍របស់ប្រទេសជាតិ និងមូលដ្ឋាន។

ទីបី ម្ចាស់ការកសាង «បណ្តាញដៃគូជំនាន់ថ្មី» រួមចំណែកនាំយកការទូតប្រជាជនឱ្យផ្សារភ្ជាប់កាន់តែជិតស្និទ្ធជាបណ្តើរៗជាមួយផលប្រយោជន៍សេដ្ឋកិច្ច សន្តិសុខ បច្ចេកវិទ្យា... របស់ប្រទេសជាតិ; លើកកម្ពស់បន្ថែមទៀតនូវប្រសិទ្ធភាព «ការទូតវាយលុកផ្លូវចិត្ត» ដើម្បីទាក់ទាញកម្លាំងនានា និងបុគ្គលដែលមានឥទ្ធិពលដល់នយោបាយ សង្គមនៃបណ្តាប្រទេស; ផ្តោតសំខាន់លើការតភ្ជាប់យុវជនជំនាន់ក្រោយជាសកល តាមរយៈបណ្តាគម្រោង យន្តការសហប្រតិបត្តិការជាក់លាក់។ បណ្តាញដៃគូនេះ ទាំងរួមចំណែកជួយទាក់ទាញប្រភពធនធាននានា ទាំងបំពេញបានល្អនូវកិច្ចការពារផលប្រយោជន៍របស់វៀតណាមនៅលើវេទិកាទាំងឡាយ និងដោះស្រាយបញ្ហាស្មុគស្មាញតាំងពីដំបូង តាំងពីចម្ងាយ។

ទីបួន ធ្វើបរិវត្តកម្មកម្លាំងទន់ឱ្យទៅជាប្រភពធនធានអភិវឌ្ឍន៍៖ ផ្លាស់ប្តូរយ៉ាងខ្លាំងក្លានូវវិធីសាស្ត្រទាក់ទងបែបដាច់ដោយឡែក និងរយៈពេលខ្លី ក្នុងការចលនាប្រភពធនធាន ឆ្ពោះទៅកាន់ការម្ចាស់ការកសាងទំនាក់ទំនងដៃគូអភិវឌ្ឍន៍យូរអង្វែង ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព; ធ្វើពិពិធកម្មប្រភពធនធានរបស់បណ្តាអង្គការមិនមែនរដ្ឋាភិបាលបរទេស និងដៃគូអន្តរជាតិនានា រួមមានប្រភពធនធានហិរញ្ញវត្ថុ ចំណេះដឹង បច្ចេកវិទ្យា អ្នកជំនាញការ និងបណ្តាញជាសកល ដើម្បីគាំទ្រដល់បណ្តាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអាទិភាពអភិវឌ្ឍន៍របស់វៀតណាម ស្របតាមតម្រូវការរបស់មូលដ្ឋាននីមួយៗ។ បន្តផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងការចលនាជំនួយឧបត្ថម្ភ ជាមួយការចលនានយោបាយ - កិច្ចការបរទេស រួមចំណែកជំរុញ និងការពារផលប្រយោជន៍ជាតិ - ប្រជាជន។

ទីប្រាំ ផ្តោតសំខាន់លើការកសាង ពង្រឹងការចាត់តាំងក្បាលម៉ាស៊ីនឱ្យមានភាពស៊ីសង្វាក់គ្នា បង្រួម មានប្រសិទ្ធភាព ចាប់ពីថ្នាក់មជ្ឈិមរហូតដល់មូលដ្ឋាន; យកចិត្តទុកដាក់ជាពិសេសដល់ការកសាងជួរកម្មាភិបាលដែលមានទាំងជំហរនយោបាយរឹងមាំ តែងតែយកផលប្រយោជន៍ជាតិ - ប្រជាជនជាត្រីវិស័យសម្រាប់សកម្មភាព ព្រមទាំងម្ចាស់ការលើចំណេះដឹងថ្មី បច្ចេកវិទ្យាថ្មី ភាសាបរទេស ច្បាប់អន្តរជាតិ សេដ្ឋកិច្ច និងវប្បធម៌របស់ដៃគូ ស្របតាមស្មារតីចង្អុលបង្ហាញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ។

អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ថតរូបរួមគ្នាជាមួយគណៈកម្មាធិការប្រតិបត្តិ នៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាម នីតិកាលទី ៧ និងបណ្តាប្រតិភូដែលបានចូលរួមក្នុងជំនួបប្រាស្រ័យ។
អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ថតរូបរួមគ្នាជាមួយគណៈកម្មាធិការប្រតិបត្តិ នៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាម នីតិកាលទី ៧ និងបណ្តាប្រតិភូដែលបានចូលរួមក្នុងជំនួបប្រាស្រ័យ។

បន្ទាប់ពីបានស្តាប់របាយការណ៍ស្តីពីលទ្ធផលនៃមហាសន្និបាត និងសំណើនានា ព្រមទាំងទិសដៅធំៗក្នុងអាណត្តិខាងមុខ អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានវាយតម្លៃខ្ពស់ចំពោះការដែលសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានជ្រួតជ្រាប និងធ្វើឱ្យមានលក្ខណៈទូទៅនូវរាល់ខ្លឹមសារ ទស្សនៈ និងគោលការណ៍ណែនាំរបស់បក្សយ៉ាងពេញលេញ និងស៊ីជម្រៅបំផុត; បានពិចារណាយ៉ាងហ្មត់ចត់ ត្រឹមត្រូវ មើលឃើញពីដែនកំណត់ ចំណុចខ្វះខាត ចំណុចស្ទះ អមដោយការវាយតម្លៃបរិបទសភាពការណ៍ថ្មី ក៏ដូចជាតម្រូវការថ្មីៗនៃការទូតប្រជាជនក្នុងលក្ខខណ្ឌដែលប្រទេសជាតិឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ដោយបានរួមចំណែកកម្លាំងកាយចិត្តអនុវត្តប្រកបដោយជោគជ័យនូវបណ្តាគោលដៅអភិវឌ្ឍន៍របស់ប្រទេសជាតិ។

អ្វីដែលសំខាន់ជាងនេះទៅទៀត អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានសង្កត់ធ្ងន់ថា ចេញពីអ្វីដែលបានសម្រេច និងអ្វីដែលមិនទាន់សម្រេចបាននោះ សមមិត្តទាំងឡាយបានដកស្រង់នូវមេរៀនបទពិសោធន៍នានា និងកំណត់បាននូវចក្ខុវិស័យ ទិសដៅយុទ្ធសាស្ត្រ ព្រមទាំងខ្លឹមសារ វិធីសាស្ត្រដើម្បីចាត់តាំងអនុវត្តប្រកបដោយប្រសិទ្ធភាពជាងមុន សំដៅរួមចំណែកយ៉ាងជាក់ស្តែងថែមទៀតសម្រាប់ប្រទេសជាតិ។ របៀបនៃការលើកឡើងបញ្ហានេះ គឺពិតជាត្រឹមត្រូវ ចំគោលដៅ និងស្របតាមតម្រូវការថ្មីៗ។

យោងតាមអគ្គលេខាបក្ស ប្រធានរដ្ឋ ពួកយើងកំពុងឈរនៅចំពោះមុខពេលវេលាមួយដែលមានអត្ថន័យជាប្រវត្តិសាស្ត្រ។ បន្ទាប់ពីដំណើរផ្លូវផ្លាស់ប្តូរថ្មី ពួកយើងសម្រេចបាននូវសមិទ្ធផលធំធេងជាច្រើន ហើយប្រទេសជាតិកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ក្នុងបរិបទអន្តរជាតិដែលប្រែប្រួលយ៉ាងឆាប់រហ័ស។ ពួកយើងមិនអាចមិនធ្វើសមាហរណកម្មទៅក្នុងចង្វាក់នៃការអភិវឌ្ឍពិភពលោកនោះឡើយ។ ប្រសិនបើពួកយើងឈរនៅមួយកន្លែង ឬយឺតយ៉ាវ គឺពួកយើងនឹងក្លាយជាបុរាណថយក្រោយ; ប្រសិនបើពួកយើងអភិវឌ្ឍន៍យឺតៗ មួយជំហានម្តងៗ នោះក៏នៅតែដើរយឺតជាងការអភិវឌ្ឍរបស់បណ្តាប្រទេសដទៃរួចទៅហើយ។

អគ្គលេខាបក្ស ប្រធានរដ្ឋ បានអះអាងថា ប្រសិនបើចង់ធ្វើសមាហរណកម្មឱ្យបានល្អ នោះកិច្ចការបរទេសត្រូវតែដើរតួនាំផ្លូវបើកច្រក។ នៅក្នុងចំណោមសសរស្តម្ភការទូតទាំងបី គឺការទូតប្រជាជន ជាពិសេសគឺវិស័យវប្បធម៌ ថែមទាំងដើរមុនការទូតរដ្ឋទៀតផង។

កិច្ចការបរទេសនៃប្រទេសមួយ មិនត្រឹមតែត្រូវបានដំណើរការឡើងតាមរយៈជំនួបផ្លូវការរវាងរដ្ឋ និងគណបក្សនយោបាយនានាប៉ុណ្ណោះទេ ប៉ុន្តែនៅពីក្រោយទំនាក់ទំនងអន្តរជាតិទាំងនោះ គឺមនុស្ស មូលដ្ឋានគ្រឹះសង្គម និងជំនឿទុកចិត្ត។ «នោះជាប្រៀបខ្លាំងផ្តាច់មុខ ជាលំហផ្ទាល់ខ្លួននៃការទូតប្រជាជន»; កម្លាំងរបស់ប្រជាជនគឺជាកម្លាំងដែលគ្មានគូប្រៀប ហើយពួកយើងត្រូវតែម្ចាស់ការទាញយកផល លើកកម្ពស់យ៉ាងសកម្មនូវកម្លាំងនោះ នេះជាការសង្កត់ធ្ងន់របស់អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam។

អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានសង្កត់ធ្ងន់ថា ជាមួយនឹងតួនាទីជាស្ថាប័នស្នូល ទទួលបន្ទុកជំនាញ ជាសសរស្តម្ភស្តីពីការងារការទូតប្រជាជន ដែលបក្ស រដ្ឋ និងប្រជាជនបានកំណត់ សហភាពបណ្តាអង្គការមិត្តភាពវៀតណាម ត្រូវតែអនុវត្ត ត្រូវតែសម្រេចឱ្យបាននូវលទ្ធផលជាក់ស្តែង សម្រេចបាននូវតម្រូវការដ៏ធំធេងដែលពួកយើងបានជ្រួតជ្រាប។

អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam។
អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam។

នៅលើមូលដ្ឋាននៃរបាយការណ៍របស់សហភាពបណ្តាអង្គការមិត្តភាពវៀតណាម អគ្គលេខាបក្ស ប្រធានរដ្ឋ បានប្រគល់ភារកិច្ចជូនគណៈកម្មាធិការប្រតិបត្តិនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាម នីតិកាលទី ៧ ដោះស្រាយនូវ «ចំណោទបញ្ហា» ធំៗទាំង ៥៖

ទីមួយ អំពីការយល់ដឹងចំពោះតួនាទី បេសកកម្ម និងការទទួលខុសត្រូវនៃការទូតប្រជាជន។ អគ្គលេខាបក្ស ប្រធានរដ្ឋ បានគូសបញ្ជាក់យ៉ាងច្បាស់ថា បក្ស និងរដ្ឋបានកំណត់ថា ការទូតប្រជាជនគឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភការទូតទាំងបី។ ប៉ុន្តែដើម្បីឱ្យតួនាទីនោះត្រូវបានគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក និងសង្គមទាំងមូលទទួលស្គាល់យ៉ាងពិតប្រាកដ ការផ្លាស់ប្តូរការយល់ដឹងត្រូវតែចាប់ផ្តើមចេញពីសហភាពបណ្តាអង្គការមិត្តភាពវៀតណាមផ្ទាល់តែម្តង។ ការយល់ដឹងមិនត្រឹមតែឈប់នៅត្រឹមគណៈកម្មាធិការប្រតិបត្តិនោះទេ ប៉ុន្តែត្រូវជ្រៀតចូលយ៉ាងស៊ីជម្រៅដល់កម្មាភិបាល មន្ត្រីរាជការ និងសមាជិកគ្រប់ៗរូប។

ទីពីរ ត្រូវលើកកម្ពស់សមត្ថភាពស្រាវជ្រាវ សម្របសម្រួលជាមួយការទូតបក្ស និងការទូតរដ្ឋ ដោះស្រាយបញ្ហាស្មុគស្មាញនានាក្នុងទំនាក់ទំនងរវាងបណ្តាប្រទេស។ ប្រសិនបើចង់សន្ទនាប្រកបដោយប្រសិទ្ធភាព នៅពេលជួបបញ្ហាធំៗ ឬការរៀបចំគោលនយោបាយអន្តរជាតិ ត្រូវតែមានព័ត៌មាន និងអំណះអំណាងរឹងមាំ។ សហភាពបណ្តាអង្គការមិត្តភាពវៀតណាម ត្រូវការលើកកម្ពស់ប្រៀបខ្លាំងនៃការទទួលបានប្រភពព័ត៌មានពហុវិមាត្រ ផ្ទៀងផ្ទាត់ និងវិភាគ ដើម្បីកំណត់ឱ្យឃើញនូវនិន្នាការជាក់ស្តែង យល់ឱ្យបានត្រឹមត្រូវអំពីឥរិយាបថរបស់ដៃគូ អាស្រ័យហេតុនោះ ផ្តល់យោបល់បានទាន់ពេលវេលាជូនបក្ស និងរដ្ឋ រួមចំណែកការពារផលប្រយោជន៍ជាតិ - ប្រជាជន។

ទីបី អគ្គលេខាបក្ស ប្រធានរដ្ឋ បានវាយតម្លៃខ្ពស់ចំពោះការដែលសហភាពបណ្តាអង្គការមិត្តភាពវៀតណាម បានកំណត់យក «ការផ្សារភ្ជាប់រវាងឥស្សរជនជាន់ខ្ពស់ និងមហាជន» ដើម្បីកសាង «ជំហរទឹកចិត្តប្រជាជន» អន្តរជាតិ។ អគ្គលេខាបក្ស ប្រធានរដ្ឋ បានចាត់ទុកថា ការបង្កើតបណ្តាញដៃគូជំនាន់ថ្មី ក្នុងនោះមានឥស្សរជនជាន់ខ្ពស់ សមាជិកសភា បញ្ញវន្ត នាយកប្រតិបត្តិ (CEO) អន្តរជាតិ គឺជាទិសដៅលោតផ្លោះដ៏ចាំបាច់បំផុតក្នុងយុគសម័យឌីជីថល។ ប៉ុន្តែប្រភពដើមនៃកម្លាំងនៃការទូតប្រជាជន នៅតែជា «ប្រជាជន» ដដែល; ត្រូវចិញ្ចឹមបីបាច់មនោសញ្ចេតនារបស់ស្រទាប់ប្រជាជននានា ជាពិសេសគឺយុវជនជំនាន់ក្រោយ... ក្រៅពីនោះ បងប្អូនជនរួមជាតិយើងជាង ៦,៥ លាននាក់នៅឯបរទេស គឺជាចំណែកសាច់ឈាមមិនអាចកាត់ផ្តាច់បាននៃប្រជាជាតិវៀតណាមឡើយ។ បងប្អូនគឺជាស្ពានចម្លងរវាង «ប្លុកមហាសាមគ្គីទូទាំងប្រជាជាតិ» ជាមួយ «សាមគ្គីភាព និងការគាំទ្ររបស់ប្រជាជនលើពិភពលោក»។ ការទាក់ទាញបញ្ញវន្ត សហគ្រិនអាណិកជន មិនត្រឹមតែដើម្បីគោលដៅសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីពង្រឹងកម្លាំងនៃប្លុកមហាសាមគ្គីទូទាំងប្រជាជាតិ ដើម្បីឱ្យបងប្អូនក្លាយជា «ឯកអគ្គរាជទូតសុច្ឆន្ទៈ» តាមបែបធម្មជាតិនៃប្រទេសជាតិ។ នោះគឺជាការតភ្ជាប់រវាងឥស្សរជនជាន់ខ្ពស់អាណិកជនជាមួយមិត្តភក្តិអន្តរជាតិ ដើម្បីបង្កើតនូវមូលដ្ឋានគ្រឹះដ៏រឹងមាំមួយក្នុងការទូតប្រជាជន។

ទីបួន អំពីការលើកកម្ពស់តួនាទីសម្របសម្រួលកម្លាំងសរុប អគ្គលេខាបក្ស ប្រធានរដ្ឋ បានវាយតម្លៃថា ប្រសិនបើចង់តភ្ជាប់ចំណេះដឹង បច្ចេកវិទ្យា ចង់ពង្រីកទំនាក់ទំនងអន្តរជាតិសម្រាប់បណ្តាស្ថាប័ន មូលដ្ឋាន ដើម្បីរួមចំណែកបម្រើដល់ការអភិវឌ្ឍប្រទេសជាតិ លើកកម្ពស់ឋានៈរបស់វៀតណាម នោះសហភាពបណ្តាអង្គការមិត្តភាពវៀតណាម មិនអាចធ្វើតែម្នាក់ឯងបានឡើយ។ ប្រភពធនធានធំបំផុត គឺសមត្ថភាពប្រមូលផ្តុំ និងការសម្របសម្រួលនៃប្រព័ន្ធទាំងមូល។ សហភាពបណ្តាអង្គការមិត្តភាពវៀតណាម ត្រូវបង្ហាញឱ្យឃើញនូវតួនាទីស្នូលក្នុងការផ្តល់យោបល់ជូនរណសិរ្សមាតុភូមិវៀតណាម ប្រមូលផ្តុំបណ្តាស្ថាប័នកិច្ចការបរទេសនៃអង្គការនយោបាយ - សង្គម ដូចជា អតីតយុទ្ធជន បញ្ញវន្ត និងសិល្បករ បញ្ញវន្ត សាសនា ជនជាតិ យុវជន ស្ត្រី សហជីព...

ទីប្រាំ អំពីយន្តការ គោលនយោបាយ មូលដ្ឋានសម្ភារៈ និងជួរកម្មាភិបាល អគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើឱ្យបណ្តាគណៈ ក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋាន បន្ទាន់សម្របសម្រួល ផ្តល់យោបល់ជូនបក្ស រដ្ឋ បំពេញឱ្យបានពេញលេញនូវយន្តការស្ថាប័នស្តីពីការទូតប្រជាជន។ ត្រូវដោះស្រាយការលំបាករាំងស្ទះក្នុងការចែករំលែកព័ត៌មាន ការសម្របសម្រួលអន្តរវិស័យ ការបណ្តុះបណ្តាល បំប៉នសមត្ថភាពកម្មាភិបាល មានយន្តការហិរញ្ញវត្ថុប្រកបដោយភាពបត់បែន បង្កើនការកៀរគរធនធានសង្គម; ព្រមទាំងបង្កលក្ខណៈងាយស្រួលដើម្បីឱ្យសហភាពបណ្តាអង្គការមិត្តភាពវៀតណាម ចូលរួមក្នុងបណ្តាយន្តការសម្របសម្រួលថ្នាក់ជាតិ ដែលស្របតាមមុខងារ និងភារកិច្ច។

អគ្គលេខាបក្ស ប្រធានរដ្ឋ បានផ្តាំផ្ញើគណៈកម្មាធិការប្រតិបត្តិនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាម ឱ្យយកចិត្តទុកដាក់ដល់កត្តាកំណត់ គឺក្បាលម៉ាស៊ីន និងធនធានមនុស្ស។ កម្មាភិបាលការទូតប្រជាជនជំនាន់ថ្មី ត្រូវតែជាបុគ្គលដែលមានជំហរនយោបាយរឹងមាំ ស៊ីជម្រៅខាងវប្បធម៌ ស្ទាត់ជំនាញវិជ្ជាជីវៈ ពូកែភាសាបរទេស និងរហ័សរហួនចំពោះសភាពការណ៍ មិនឈប់ឈរផ្លាស់ប្តូរថ្មីខ្លួនឯង ជាពិសេសគឺត្រូវតែមានបណ្តាកម្មាភិបាលវ័យក្មេង ត្រូវបណ្តុះបណ្តាលយ៉ាងណាដើម្បីបន្តវេន ធានាការបន្តអភិវឌ្ឍន៍។

អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ថ្លែងមតិនៅក្នុងជំនួបប្រាស្រ័យ។
អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ថ្លែងមតិនៅក្នុងជំនួបប្រាស្រ័យ។

អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានតម្រូវឱ្យសហភាពបណ្តាអង្គការមិត្តភាពវៀតណាម ធ្វើឱ្យតម្រូវការទាំងនេះក្លាយជាកម្មវិធីសកម្មភាពជាក់ស្តែងឱ្យបានឆាប់រហ័សភ្លាមៗក្រោយមហាសន្និបាត ហើយត្រូវផ្តោតសំខាន់អនុវត្តភ្លាមៗនូវរាល់ភារកិច្ចសំខាន់ៗ កំណត់ឱ្យបានច្បាស់លាស់នូវផលិតផល លទ្ធផល ការទទួលខុសត្រូវ ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលជាប្រចាំតាមដំណាក់កាលនីមួយៗ ពេលវេលានីមួយៗ កិច្ចការនីមួយៗ និងត្រូវបូកសរុបឱ្យក្លាយជាមេរៀនបទពិសោធន៍នានា។

អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានតម្រូវឱ្យរយៈពេល ៥ ឆ្នាំទៀត សហភាពបណ្តាអង្គការមិត្តភាពវៀតណាម ត្រូវឆ្លើយនូវសំណួរជាក់លាក់នានា៖ តើសហភាពបណ្តាអង្គការមិត្តភាពវៀតណាម បង្កើតបានបណ្តាគម្រោងជាក់ស្តែងណាខ្លះ? តើបណ្តាញដៃគូប្រជាជនអន្តរជាតិ បានការពារមាតុភូមិតាំងពីដំបូង តាំងពីចម្ងាយ ប្រកបដោយប្រសិទ្ធភាពយ៉ាងដូចម្តេច? តើការទូតប្រជាជន បានរួមចំណែកយ៉ាងដូចម្តេចខ្លះដល់ឋានៈនៃខឿនការទូតវៀតណាមទាំងមូល?

ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាម Phan Anh Son បានសម្តែងនូវការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការប្រតិបត្តិនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាម នីតិកាលទី ៧ និងបានសន្យាថានឹងទទួលយក ជ្រួតជ្រាបនូវរាល់ទិសដៅ ការចង្អុលបង្ហាញ និងការប្រគល់ជំនឿទុកចិត្តរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ; ព្រមទាំងនឹងកសាងកម្មវិធីសកម្មភាព និងចាត់តាំងអនុវត្តយ៉ាងម៉ឺងម៉ាត់ និងសកម្មនូវរាល់ការចង្អុលបង្ហាញដែលទើបទទួលបាន៕

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមនិងភរិយា នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសិង្ហបុរី អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងកិច្ចសន្ទនាសាំងហ្គ្រីឡា អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមនិងភរិយា នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសិង្ហបុរី អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងកិច្ចសន្ទនាសាំងហ្គ្រីឡា

យុគសម័យ - ដំណើរទស្សនកិច្ចនេះធ្វើឡើងចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៦។

អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam ព្រមទាំងលោកជំទាវ នឹងអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅសិង្ហបុរី អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam ព្រមទាំងលោកជំទាវ នឹងអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅសិង្ហបុរី

យុគសម័យ - ទទួលតាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបុរី លោក Tharman Shanmugaratnam ព្រមទាំងលោកជំទាវ អគ្គលេខាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក To Lam ព្រមទាំងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម នឹងអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៦។

ម៉ាញដាត

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam៖ សហភាពបណ្តាអង្គការមិត្តភាពវៀតណាម ត្រូវការយល់ដឹងឱ្យបានពេញលេញ ប្តេជ្ញាចិត្តលើកកម្ពស់តួនាទីជាស្ថាប័នស្នូល ទទួលបន្ទុកជំនាញ ជាសសរស្តម្ភស្តីពីការទូតប្រជាជន
គ្រោះមហន្តរាយមួយប្រែក្លាយជាសុភមង្គល
សូមអញ្ជើញមកលេងស្រុកកំណើតថ្មីរបស់ខ្ញុំ
ដើម្បីឱ្យប្រសិទ្ធភាពមានភាពយូរអង្វែងជាងគម្រោង
ការប្រែក្លាយអត្តសញ្ញាណមូលដ្ឋានទៅជា "ម៉ាកសញ្ញា" កិច្ចការបរទេស

អានច្រើនបំផុត

ពង្រីកលំហកិច្ចសហប្រតិបត្តិការវៀតណាម - តំបន់ចុងបូព៌ារុស្ស៊ី
ពីច្រកទ្វារព្រំដែន ដល់របៀងអភិវឌ្ឍន៍តំបន់ព្រំដែន
វៀតណាមកំពុងឆ្ពោះទៅរកកំណើនប្រកបដោយគុណភាព និងនិរន្តរភាព
ពីទំនុកចិត្តនយោបាយរហូតដល់ការតភ្ជាប់ប្រភពធនធានវៀតណាម - សិង្ហបុរី
ស្ពានតភ្ជាប់គួរឱ្យទុកចិត្តរវាងវៀតណាម និងមិត្តភក្តិលើពិភពលោក