Trending now

លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា - វៀតណាមបានអញ្ជើញ ផ្ញើសារលិខិតចូលរួមរំលែកទុក្ខដល់លោក Vu Mao ដែលបានទទួលមរណភាព

21:00 | 01/06/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ក្នុងសារលិខិតចូលរួមរំលែកទុក្ខ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកនិង សមិទ្ធិផលដែលលោក Vu Mao បាននាំយកមកឲ្យប្រទេសវៀតណាម ជាពិសេសគឺកិច្ចខិតខំប្រឹងប្រែង របស់លោកក្នុងនាមជាប្រធានសមាគមមិត្តភាពវៀតណាម - វៀតណាម ក្នុងគោលបំណងអភិវឌ្ឍន៍ ទំនាក់ទំនងរវាងកម្ពុជានិងវៀតណាមផងដែរ។

លោក Vu Mao អតីតសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អតីតប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា និងជាប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា

ទទួលបានព័ត៌មានថាលោក Vu Mao អតីតសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អតីតប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា និងជាប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា បានទទួលមរណភាពត្រូវថ្ងៃទី ៣០ ខែឧសភាឆ្នាំ ២០២០ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជានិងជា រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា - វៀតណាម បានអញ្ជើញផ្ញើសារលិខិតចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជូនចំពោះគ្រួសារសពរបស់លោក Vu Mao និងសមាគមមិត្តភាពវៀតណាម - កម្ពុជាទាំងឡាយផងដែរ។

លោក Vu Mao និងលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជានិងជា ក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុការងារសម្រាប់ឆ្នាំ ២០១៨-២០២០ (រូបថត៖ VUFO)

ក្នុងលិខិត លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកនិង សមិទ្ធិផលដែលលោក Vu Mao បាននាំយកមកឲ្យប្រទេសវៀតណាម ជាពិសេសគឺកិច្ចខិតខំប្រឹងប្រែង របស់លោកក្នុងនាមជាប្រធានសមាគមមិត្តភាពវៀតណាម - វៀតណាម ក្នុងគោលបំណងអភិវឌ្ឍន៍ ទំនាក់ទំនងរវាងកម្ពុជានិងវៀតណាមផងដែរ។

លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏ បានបញ្ជាក់ថា«យើងខ្ញុំនឹងចងចាំជានិច្ចនូវមនុស្សម្នាក់ដែលមិនចេះនឿយហត់ មនុស្សស្លូតបូត និងរួសរាយរាក់ទាក់ដែលបានផ្តល់មនោសញ្ចេតនាដ៏ស្មោះត្រង់និងការយោគយល់យ៉ាងជ្រាលជ្រៅ ចំពោះប្រជាជនកម្ពុជា»៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: VUFO)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា