Trending now

ការប្រគល់ម៉ាស់ចំនួន ៥៥០,០០០ ជូនដល់ចក្រភពអង់គ្លេស ប្រទេសអាល្លឺម៉ង់ ប្រទេសបារាំង ប្រទេសអេស្បាញនិងប្រទេសអ៊ីនតាលី

11:17 | 08/04/2020 (បកប្រែដោយឌីណា)

យុគសម័យ- នេះគឺជាម៉ាស់ធ្វើពីក្រណាត់ប្រឆាំងនឹងដំណក់ទឹក ប្រឆាំងនឹងបាក់តេរីដែលផលិតដោយប្រទេសវៀតណាម។ នារសៀលថ្ងៃទី៧ ខែមេសា ក្រោមការអនុញ្ញាតពីលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេស To Anh Dung បានអញ្ជើញធ្វើជាអធិបតីពិធីនេះ។

លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេស To Anh Dung ប្រគល់ម៉ាស់ដល់ឯកអគ្គរដ្ឋទូតអ៊ីតាលី។ (រូបថត៖ Thong Tin Chinh Phu)

ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតដែលមានវត្តមាននៅក្នុងពិធីនោះបានវាយតំលៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលនិងប្រជាជនវៀតណាម ដែលការជួយឧបត្ថម្ភដ៏មានតម្លៃដល់រដ្ឋាភិបាល រាជរដ្ឋាភិបាលនិងប្រជាជននៃប្រទេសនានា ក្នុងគ្រាដ៏លំបាក។ ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត ក៏បានសម្តែងការដឹងគុណ ចំពោះកាយវិការដ៏ថ្លៃថ្នូររបស់ប្រទេសវៀតណាម។

ទោះបីជា ប្រទេសវៀតណាមបានទទួលឥទ្ធិពលយ៉ាងខ្លាំងដោយ COVID-១៩ ។​ ប៉ុន្តែវៀតណាមត្រៀមខ្លួនជាស្រេច សំដៅចែករំលែកធនធាន ជួយឧបត្ថម្ភផ្នែកវេជ្ជសាស្រ្ត និងបង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់ពលរដ្ឋបរទេស នៅប្រទេសវៀតណាម។ ក្នុងនោះ ប្រទេសវៀតណាមបានព្យាបាលជនជាតិបរទេសដែលបានធ្វើតេស្តវិជ្ជមាន ចំពោះវីរុសកូរ៉ូណាដែលចាត់ទុកថា នេះជាការលើកទឹកចិត្តដ៏ធំមួយ សារនៃសាមគ្គីភាពនិងការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធដ៏ស្វិតស្វាញជាមួយជំងឺ Covid-19 នាពេលបច្ចុប្បន្ន។ ហើយបញ្ជាក់ថា ប្រទេសនានានឹងសម្របសម្រួលយ៉ាងជិតស្និទ្ធ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ក្នុងការការពារសុខភាពនិងសុវត្ថិភាពប្រជាជន។ ទន្ទឹមនឹងនេះរក្សាកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរពាណិជ្ជកម្ម ការចែករំលែកព័ត៌មាននិងគាំទ្រជាមួយគ្នា ដើម្បីជំនះការលំបាក./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Quang Ninh បង្កើនការតភ្ជាប់ការវិនិយោគនិងទេសចរណ៍ជាមួយតំបន់ Ural នៃប្រទេសរុស្ស៊ី
គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ
ឯកអគ្គរាជទូត Malaysia លោក Dato' Tan Yang Thai - "ឯកអគ្គរាជទូតនៃក្តីសប្បុរស"
បំពេញការងារផ្ទៀងផ្ទាត់ក្របខ័ណ្ឌគតិយុត្ត បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសបោះផ្សាយមូលបត្រ
តំបន់ ៤ នៃកងទ័ពជើងទឹក បានសម្ពោធនិងប្រគល់ផ្ទះចំនួន ៤ ខ្នងជូនបណ្តាគ្រួសារគោលនយោបាយ