Trending now

មនោសញ្ចេតនាដ៏ថ្លៃថ្នូរឆ្លងផុតពីព្រំដែនរួមដំណើរជាមួយពេលវេលា

21:34 | 23/05/2018

យុគសម័យ - ជាច្រើនឆ្នាំហើយខ្ញុំទើបមានឱកាសវិលត្រឡប់មកប្រទេសកម្ពុជា។ ឃើញថា ទីក្រុងមានការផ្លាស់ប្តូរជាច្រើន ប៉ុន្តែតាមជនបទរបស់ប្រទេសមិត្តមើលទៅនៅមានការលំបាកជាច្រើន។

នាយឧត្តមសេនីយ៍ លោក មាស សុភា អគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងទ័ពជើងគោកយោធពលខេមរភូមិន្ទរួមជាមួយគណៈប្រតិភូលើកទឹកចិត្តវេជ្ជបណ្ឌិតវៀតណាម

យោងតាមសំណើររបស់ភាគីមិត្តដែលជាក់ស្តែងគឺនាយឧត្តមសេនីយ៍ លោក មាស សុភា អគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងទ័ពជើងគោកយោធពលខេមរភូមិន្ទនោះ ក្រុមកិច្ចការសង្គមនៃមន្ទីពេទ្យ Hoa Hao Medic ទីក្រុង Can Tho បានរីករាយទទួលសេចក្តីអញ្ជើញនិងស្ម័គ្រចិត្តទៅពិនិត្យព្យាបាលជំងឺ ថែទាំសុខភាព ផ្តល់ថ្នាំឥតគិតថ្លៃ រួមទាំងជូនអំណោយជាស្ករ ទឹកដោះគោ សម្រាប់ប្រជាជនក្រីក្រជាង២ពាន់នាក់នៅស្រុកសង្គមថ្មីនៅខេត្តព្រះវិហារមានចម្ងាយពីរាជធានីភ្នំពេញ៦០គីឡូម៉ែត្រនិងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺមានចម្ងាយពីរាជធានី៦៥គីឡូម៉ែត្រ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី ២២ ខែឧសភា។

អ្នកភូមិគេមានត្រេះអរណាស់ណាស់ដែលបានទន្ទឹងរង់ចាំការពិនិត្យសុខភាពហើយគេក៏រំភើបចិត្តយ៉ាងខ្លាំងចំពោះសកម្ម ភាពសប្បរសធម៌របស់វេជ្ជបណ្ឌិតវៀតណាមនិងយុវជនស្ម័គ្រចិត្តក្នុងតំបន់។

លោក Vu Cao Quan បានសម្តែងនូវអារម្មណ៍របស់ខ្លួនចំពោះមុខប្រជាជនស្រុក ឧដុង្តថា លោកបានវិលត្រឡប់មកទីនេះគឺជាឱកាសដើម្បីលោករំលឹកវិញ្ញាណក្ខ័ន្ធសមមិត្តរបស់លោកដែលពលីជីវិតលើទឹកដីនេះ។ ក្នុងការគោរពវិញ្ញាណក្ខ័ន្ធ សមមិត្តរបស់ខ្លួនលោកចង់ប្រាប់ថា ចំណងសាមគ្គីរវាងប្រជាជាតិទាំងពីរនៅតែបានប្រទេសទាំងពីរពូនជ្រុំឲ្យមានផ្លែផ្កាដោយឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។

ក៏ដើម្បីគោលបំណងនេះ លោកបានរួមជាមួួយមិត្តភក្តិ សប្បុរសជនជួយឲ្យលោកមានបំពេញនូវដំណើរទស្សនកិច្ចដូចពោលខាងលើ ដែលដូចជាការតបស្នងសង់គុណអ្នកភូមិស្រុកនៅទីនេះដែលធ្លាប់ជួយឧបត្ថម្ភកងទ័ពប្រជាជនវៀតណាមក្នុងការកម្ទេចប៉ុលពតនិងអៀងសារី។

គោលមាគ៌ាកិច្ចការបរទេសប្រជាជនរបស់បក្សនិងរដ្ឋវៀតណាម តាំងពីយូរណាស់មកហើយជាលក្ខណៈស្រស់ស្អាតរបស់បដិវត្តន៍វៀតណាមតាមរយៈដំណាក់កាលផ្សេងគ្នា។ រហូតមកដល់ពេលនេះ ដោយមានការស្ម័ក្រចិត្តរបស់បុគ្គលដូចជាលោក Vu Cao Quan ដូចជាមន្ទីពេទ្យ Hoa Hao Medic កិនធឺនិង រួមទាំងសប្បុរសជនដទៃទៀត បានរួមចំណែកជាមួយប្រទេសវៀតណាមកសាងចំណងមិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែស្រស់បំព្រងជានិច្ច៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ
ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dien Bien លោក​ Le Thanh Do៖​ ទទួលមរតកនូវជ័យជម្នះដ៏អស្ចារ្យដើម្បីកសាង Dien Bien ឱ្យកាន់តែខ្លាំងរឹងមាំឡើង
អនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការរៀបចំពិធីរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu