Trending now

សកម្មភាពនានា ដើម្បីអបអរសាទរខួប ៤២ ឆ្នាំនៃជ័យជម្នះសង្គ្រាមការពារព្រំដែនភាគនិរតីវៀតណាម និងរួមជាមួយប្រជាជនកម្ពុជាផ្តួលរំលំរបបប្រល័យពូជសាសន៍

21:11 | 04/01/2021 (បកប្រែដោយឌីណា)

យុគសម័យ - នាថ្ងៃទី ៣ មករា សមាគមមិត្តភាពវៀតណាម - កម្ពុជា អតីតកងទ័ពស្ម័គ្រចិត្តនៃអង្គភាពទី ២ បានរៀបចំពិធីសំណេះសំណាលអបអរសាទរខួប ៤២ ឆ្នាំនៃទិវាជ័យជម្នះសង្គ្រាមការពារព្រំដែនភាគនិរតីវៀតណាមនិងរួមជាមួយប្រជាជនកម្ពុជា ផ្តួលរំលំរបបប្រល័យពូជសាសន៍៖ (ថ្ងៃទី០៧ មករា ១៩៧៩- ថ្ងៃទី៧ មករា ២០២១) ។

ប្រតិភូបានថតរូបនៅឯជំនួបអបអរសាទរខួបលើកទី ៤២ នៃ​ទិវា​ជ័យជម្នះ​សង្គ្រាមការពារព្រំដែនភាគនិរតី​វៀតណាម​និង​រួមជាមួយប្រជាជនកម្ពុជាផ្តួលរំលំរបបប្រល័យពូជសាសន៍ ។ (រូបថត៖ Dieu Linh )

ថ្លែងនៅក្នុងអង្គប្រជុំនោះលោកឧត្តមសេនីយ៍ទោ Pham Ngoc Khoa ប្រធានសមាគមន៍វៀតណាម កម្ពុជា អតីតកងទ័ពស្ម័គ្រចិត្ត​វៀតណាម​​នៃអង្គភាពទីពីរ បានសង្កត់ធ្ងន់ថា“ យើងដឹងយ៉ាង​ច្បាស់ថា ពេលវេលាអាច​ផ្លាស់​ប្តូរ​ ប៉ុន្តែ​សាមគ្គីភាព​វៀតណាម - កម្ពុជានឹងមិនផ្លាស់ប្តូរនៅឡើយ។ ចំណងសាមគ្គីភាព​និងមិត្តភាពត្រូវបានកសាងឡើង ដោយ​សាច់​ឈាម​និងការខំ​ប្រឹងប្រែង​ជាច្រើនជំនាន់” ។

លោកស្រីប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Nguyen Phuong Nga ក្នុងជំនួបនេះអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងជំនួបនេះ

ថ្លែងនៅក្នុងជំនួបនេះ លោកស្រីប្រធានសម្ព័ន្ធអង្គការមិត្តភាព​វៀតណាម Nguyen Phuong Nga បាន​ចែក​រំលែក​ថា ពិធីសំណេះសំណាល​ ដើម្បីអបអរសាទរ​ខួបលើកទី ៤២ ​ ជំនួបជ័យជម្នះសង្គ្រាមការពារព្រំដែនភាគនិរតី​វៀតណាម​និងរួមជាមួយប្រជាកម្ពុជាផ្តួលរំលំរបប​ប្រល័យពូជសាសន៍ (៧ មករា ១៩៧៩- ៧ មករា ២០២១) គឺជាសកម្មភាពជួបប្រាស្រ័យ​ទាក់ទង​គ្នារវាងប្រជាជននិងប្រជាជន​ លើកដំបូង នៅឆ្នាំ ២០២១ ដែលជាសកម្មភាពបើក​និងជាក់ស្តែងដែលឆ្ពោះទៅមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ៥ របស់សមាគមមិត្តភាពវៀតណាម - កម្ពុជា។

ការជួយប្រទេសកម្ពុជាចេញផុតពីអំពើប្រល័យពូជសាសន៍គឺ​ជាជ័យជំនះជាប្រវត្តិសាស្ត្រដែលជួយប្រជាជនកម្ពុជាបិទសង្គ្រាមស៊ីវិលដ៏ខ្មៅងងឹតនិងឈឺចាប់បំផុត ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នេះ អនុវត្តបុព្វហេតុស្តារៈឡើងវិញប្រជាជាតិនិងឈានទៅរកយុគសម័យឯករាជ្យនិងសន្តិភាព សេរីភាពនិងអភិវឌ្ឍ។ នេះក៏ជាជ័យជំនះ​នៃបុព្វហេតុយុត្តិធម៌នៃការតស៊ូ សាមគ្គីភាពរវាងប្រជាជនវៀតណាម - កម្ពុជា ដែលមានប្រពៃណីនូវចំណង​មិត្តភាពល្អ​ប្រសើរ​ និង​ជួយគ្នា​ទៅវិញទៅមក។ ប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ​នឹង​កត់ត្រា​នូវ​ចំណង​សាមគ្គីភាពដ៏អស្ចារ្យ ស្មោះត្រង់និងបរិសុទ្ធជារៀងរហូត” ។

លោកស្រីប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Nguyen Phuong Nga ក្នុងជំនួបនេះបានប្រគល់ប័ណ្ណ​សរសើរ​ដល់​អង្គការនិង​បុគ្គលិក​នៃសមាគមមិត្តភាពវៀតណាម - កម្ពុជា​ដែ​លជាអតីត​កងទ័ពស្ម័គ្រចិត្តនៃអង្គទ័ពទី ២

ចែករំលែកនៅក្នុងជំនួបនេះឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាម លោក​ចាយ ណាវុធ​បានមានប្រសាសន៍ថា​ ដោយមាន​ការជួយ​និងការគាំទ្រដ៏ធំធេង​ទាន់ពេលវេលានិងប្រកបដោយ​ប្រសិទ្ធភាព​ពីប្រទេសវៀតណាម ដែល​រួមចំណែកក្នុងការផ្លាស់ប្តូរ​ប្រទេសកម្ពុជាពីប្រទេសមួយដែលពោរពេញទៅដោយសង្គ្រាម ការតស៊ូរងទុក្ខវេទនា ក្លាយជាប្រទេសដែលមានសន្តិភាព​មានការអភិវឌ្ឍលើគ្រប់វិស័យ ដោយការ​បង្រួបបង្រួមទឹកដីទាំងមូល​នៃព្រះរាជាណាចក្រកម្ពុជា។

លោកក៏បានសម្តែងនូវក្តីស្រឡាញ់និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ រ​ណសិរ្សនិងប្រជាជនវៀតណាម​ដែលតែង​តែ​គាំទ្រ​និងជួយប្រទេសកម្ពុជាលើគ្រប់វិស័យ​ រួមទាំង​វិស័យអប់រំ​ ដើម្បី​អភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ​និងកិច្ចសហប្រតិបត្តិការ​ក្នុងវិស័យផ្សេងទៀត។

ក្នុងឱកាសនេះដែរ នៅព្រឹកថ្ងៃទី ៣ ខែមករា នៅទីក្រុងហាណូយ ស្ថានទូតកម្ពុជាប្រចាំនៅវៀតណាមបានប្រារព្ធពិធីអបអរសាទរខួបលើកទី ៤២ នៃទិវា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជារួមជា​មួយកងទ័ពស្ម័គ្រចិត្តវៀតណាមវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត - អៀង សារី (៧ មករា ១៩៧៩ / ៧ មករា ២០២១)

ចាយ ណាវុធ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសវៀតណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល ប្រជាជន អតីតកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានបំពេញបេសកកម្មអន្តរជាតិដ៏ថ្លែថ្នូររបស់ខ្លួនដោយបានជួយរំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមដ៏សាហាវ ឃោរឃៅ ដែលដឹកនាំដោយ ប៉ុល ពត - អៀង សារី។

លោក ចាយ ណាវុធ ក៏បានបញ្ជាក់ផងដែរថា ជ័យជំនះដ៏ធំធេងនេះបានបើកយុគសម័យថ្មីមួយក្នុងប្រវត្តិសាស្ត្រកម្ពុជាដោយបញ្ចប់សង្គ្រាមអយុត្តិធម៌ដែលបង្ករឡើងដោយ ប៉ុល ពត - អៀងសារី ជាសង្គ្រាមប្រឆាំងនឹងផលប្រយោជន៍របស់ប្រទេសជាតិ ហើយបំផ្លាញចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជនកម្ពុជា និងប្រជាជនវៀតណាម./.

ប្រតិភូអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី ៤២ ឆ្នាំនៃ​ទិវា​ជ័យជម្នះសង្គ្រាមការពារព្រំដែនភាគនិរតី​វៀតណាមនិងជួយ​ប្រជាជន​កម្ពុជា​ផ្តួល​រំលំរបបប្រល័យ​ពូជសាសន៍ ថ្ងៃទី ៧ មករា។ (រូបថត៖ កងទ័ពប្រជាជន)។

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vnុqdnd.khmer.com)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក