Trending now

ខេត្ត An Giang ៖ ថវិកាជាង ៥០០ លានដុងសម្រាប់ការអនុវត្តកម្មវិធី“ រួមដំណើរជាមួយស្ត្រីនៅក្នុងតំបន់ព្រំដែន”

09:48 | 07/10/2020 (បកប្រែដោយឌីណា)

យុគសម័យ - រយៈពេល ២ ថ្ងៃ (ថ្ងៃទី ៣ ដល់ថ្ងៃទី ៤ ខែតុលា) សម្ព័ន្ធសមាគមស្ត្រី ខេត្ត An Giang បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang និងក្រុមជនសប្បុរសធម៌វ័យក្មេងទីក្រុង Ho Chi Minh បានសហការជាមួយគ្នា ដើម្បីរៀបចំសកម្មភាព “ជួយឧបត្ថម្ភការរៀនសូត្រ” សុខមាលភាព ក្រោមប្រធានបទ“ ឆ្ពោះទៅតំបន់ព្រំដែន” នៅភូមិសាស្ត្រនៃឃុំ Nhon Hoi ស្រុក An Phu ខេត្ត An Giang ។

តាមនោះ បណ្តាអង្គភាពខាងលើនេះបានប្រគល់ជូន “ ផ្ទះសម្បុរសធម៌មួយក្បាលនៅក្នុងតំបន់ព្រំដែន” ដែលមានតម្លៃ ៤០ លានដុងដល់​គ្រួសារ​មួយដែលស្ថិតក្នុងស្ថានភាពលំបាកខ្លាំង ហើយ​បាន​មកសួរសុខទុក្ខ​ លើកទឹកចិត្តនិងផ្តល់អំណោយចំនួន ១០០ កញ្ចប់ ជូនដល់គ្រួសារ​ទទួលរបបឧបត្ថម្ភពីរដ្ឋ​ដែលមានស្ថានភាព​លំបាកខ្លាំង ហើយបានប្រគល់អាហារូបករណ៍​ចំនួន ៣០ និង​អំណោយចំនួន ៣០០ កញ្ចប់ និងកង់ចំនួន ១០ ជូនដល់កូនសិស្ស​ក្រីក្រនិងសិស្សពួកែ នៅឃុំ Nhon Hoi ស្រុក An Phu​។​

ប្រគល់អំណោយដល់សិស្សក្រីក្រដែលមានស្នាដៃរៀនលូត្រប្រកបដោយល្អប្រសើរ។

ទន្ទឹមនឹងនេះបានរៀបចំស្តង់ជាច្រើនដែលលក់ទំនិញមានតម្លៃ ១០០០ ដុង​ ដូចជា៖​សម្លៀកបំពាក់​ ឧបករណ៍​សម្ភារៈ​សិក្សា​ វត្ថុចាំបាច់សម្រាប់ប្រជាជន​និងសិស្ស​មកទស្សនានិង​ទិញទំនិញ។ ស្តង់លក់ម្ហូបអាហារនិងល្បែងប្រជាប្រិយចំនួន ១០ កន្លែងសម្រាប់សិស្សានុសិស្សរីករាយលេងកម្សន្ត និង​ទទួលទាន​បរិភោគ​ដោយឥតគិតថ្លៃ ... ក្រៅពីនេះមកសួរសុខទុក្ខ​និងផ្តល់​អំណោយ​ដល់កងកម្លាំង​ឈរជើងនៅ​ទីកន្លែងត្រួតពិនិត្យ​និងប្រឆាំងជំងឺរាតត្បាតជំងឺ Covid-១៩ ចំនួន ១០ កន្លែង នៃប៉ុស្តិ៍កងទ័ពការពារព្រំដែនចំនួន ៣ នៅច្រកទ្វារព្រំដែន Long Binh Nhon Hoi Phu Hoi (កងទ័ព ការពារ ព្រំដែន​ខេត្ត An Giang) ។

ក្នុងសកម្មភាព“ ឆ្ពោះទៅតំបន់ព្រំដែន” គណៈកម្មាធិការរៀបចំកម្មវិធី​នេះបានអញ្ជើញអ្នកចិត្តវិទ្យានៅទីក្រុង Ho Chi Minh រៀបចំ កម្មវិធី​ចែករំលែកចំណេះដឹងអំពីការបង្ការនិងទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើកុមារដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សា A Nhon ជាង ២៥០ នាក់ និងកម្មវិធីសិល្បៈ“ ឆ្ពោះទៅតំបន់ព្រំដែន” សម្រាប់​កម្មាភិបាលនិងទាហាននៃកងការពារព្រំដែន ប្រជាជន​និងសិស្សនៅឃុំ Nhon Hoi។

កងទ័ពការពារព្រំដែនឃុំ Nhon Hoi​ ផ្តល់អំណោយដល់​សិស្សដែលចូលរួមក្នុងការលេងល្បែង។

ថវិកាសរុបសម្រាប់សកម្មភាពទាំងនេះមានទឹកប្រាក់ចំនួនប្រមាណ ៥០០ លានដុង​ដោយ​សម្ព័ន្ធ​សមាគមស្ត្រី​ខេត្ត An Giang បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang និង​ ក្រុម​ជនសប្បុរសធម៌យុវជន​ទីក្រុង Ho Chi Minh បាន​សហការយ៉ាង​ជិតស្និទ្ធជាមួយគ្នា ។

សកម្មភាពខាងលើនេះអបអរសទរសន្និសីទបូកសរុបលទ្ធផលក្នុងរយៈពេល ៣ ឆ្នាំអនុវត្តកម្មវិធី “រួមដំណើរជាមួយស្ត្រីនៅក្នុង​តំបន់ព្រំដែន ” ក្នុងដំណាក់កាលពីឆ្នាំ ២០១៨ - ២០២០ រវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang និងសម្ព័ន្ធសមាគមស្ត្រីខេត្ត An Giang , Vinh Long, Ca Mau និងមហោស្រព“ជួយឧបត្ថម្ភការរៀនសូត្រ” នៅឆ្នាំ ២០២០ …

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR