Trending now

គណៈប្រតិភូនៃនាយកដ្ឋានអភិវឌ្ឍន៍ - ក្រសួងការពារជាតិកម្ពុជាមកសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមនៅស្រុក Tinh Bien

07:35 | 08/01/2020 (ប្រែសម្រួលដោយឌីណា)

យុគសម័យ៖ នាថ្ងៃទី ៦-១ គណៈប្រតិភូដឹកនាំ ដោយលោកឧត្តមសេនីយ៍ទោ យ៉ុង ម៉ៅ នាយករងនៃនាយកដ្ឋានអភិវឌ្ឍន៍ក្រសួងការពារជាតិកម្ពុជាបានមកសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំ២០២០ នៅស្រុក Tinh Bien។

ទេសភាពស្រុក Tinh Bien (រូបថត៖ កាសែត An Giang)

លោកឧត្តមសេនីយ៍ទោ យ៉ុង ម៉ៅ​បានសម្តែងក្តី​សប្បាយរីករាយចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ហើយមានបំណងប្រាថ្នាចង់​លើកកម្ពស់​ចំណង​មិត្តភាព​ សាមគ្គីភាព​និងកិច្ចសហប្រតិបត្តិការ​ក្នុងវិស័យវិនិយោគនិងការអភិវឌ្ឍ។ ទន្ទឹមនឹងនេះ​លោក យ៉ុង ម៉ៅ បានផ្ញើលិខិតជូនពរឆ្នាំថ្មីរបស់នាយក នាយកដ្ឋានអភិវឌ្ឍន៍ជូនដល់ថ្នាក់ដឹកនាំនិងប្រជាជនស្រុក Tinh Bien ។

ជំនួសមុខគណៈកម្មការបក្សភាគ​ស្រុក អាជ្ញាធរ​និងប្រជាជននៅស្រុក Tinh Bien លោក​ប្រធាន​គណៈកម្មាធិការប្រជាជនស្រុក Tinh Bien Nguyen Thanh Huan បានថ្លែងអំណរគុណដល់គណៈប្រតិភូ និង​បានអះ​អាងថា​ ត្រៀមខ្លួនជាស្រេច​ ដើម្បី​ចែករំលែក និងសហប្រតិបត្តិការជាមួយប្រទេសមិត្ត ដោយ ស្មារតីសាមគ្គីភាព មិត្តភាព​គោរព​ឯករាជ្យអធិបតេយ្យភាព​ និងបូរណភាពទឹកដី​របស់ប្រទេសនីមួយៗ។

(ប្រែសម្រួលដោយឌីណា)

(ប្រែសម្រួលដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់