Trending now

ខេត្ត Ba Ria – Vung Tau ជំរុញការកសាងគម្រោងទីក្រុងឆ្លាត

07:10 | 22/03/2021

អនុវត្តគម្រោងអភិវឌ្ឍន៍ទីក្រុងឆ្លាតប្រកបដោយចីរភាពរបស់រដ្ឋាភិបាលវៀតណាម ដំណាក់កាល ២០១៨ - ២០២៥ នោះ ក្រុមប្រឹក្សាប្រជាជនខេត្ត Ba Ria - Vung Tau ទើបបានចេញសេចក្តីសម្រេចមួយ ដោយអនុម័តលើ“គម្រោងអភិវឌ្ឍន៍ទីក្រុងឆ្លាតដំណាក់កាល ២០២០-២០២២ ទិសដៅដល់ឆ្នាំ ២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០”។ គោលដៅនៃគម្រោងនេះ គឺខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២៥ បានបញ្ចប់ជាមូលដ្ឋាននូវភាពវៃឆ្លាតនៃកម្មវិធីក្នុងការគ្រប់គ្រងប្រតិបត្តិនិងកម្មវិធីឆ្លាតវៃដែលបម្រើដល់អង្គភាពអាជីវកម្ម ប្រជាជននិងភ្ញៀវទេសចរ។

ខេត្ត Ba Ria – Vung Tau ជំរុញការកសាងគម្រោងទីក្រុងឆ្លាត

យោងតាមគម្រោងអភិវឌ្ឍន៍ទីក្រុងឆ្លាតរបស់ខេត្ត Ba Ria - Vung Tau សម្រាប់ដំណាក់កាល ២០២០ - ២០២២ ដែលមានទិសដៅដល់ឆ្នាំ ២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០ Ba Ria-Vung Tau នឹងក្លាយជាទីក្រុងឆ្លាតមួយ តាមរយៈការអនុវត្តសមិទ្ធិផលបច្ចេកវិទ្យាព័ត៌មាន (IT) - ប្រាស្រ័យទាក់ទងទៅគ្រប់វិស័យសេដ្ឋ កិច្ចសង្គម និងផ្អែកលើលក្ខណៈ ៦ យ៉ាង គឺសេដ្ឋកិច្ចឆ្លាតវៃ ភាពចលនាឆ្លាតវៃ បរិយាកាសឆ្លាតវៃ ពលរដ្ឋឆ្លាតវៃនិងជីវភាពរស់នៅឆ្លាតវៃ។ ទាំងអស់នេះនឹងនាំមកនូវផលប្រយោជន៍ជាច្រើនដល់ប្រជាជន អង្គភាពអាជីវកម្មនិងអាជ្ញាធរផងដែរ។

ទីក្រុង Vung Tau គឺជាតំបន់ដំបូងគេដែលអនុវត្តការកសាងមូលដ្ឋានច្បាប់ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស និងមូលដ្ឋានទិន្នន័យ ដើម្បីកសាងទីក្រុងឆ្លាត។ លោក Nguyen Trong Thuy ប្រធានមន្ទីរគ្រប់គ្រងទីក្រុងនៃទីក្រុង Ba Ria-Vung Tau បានឲ្យដឹងថា ក្នុងដំណាក់កាល ២០២០-២០២២ ទីក្រុងនឹងដាក់ពង្រាយកម្មវិធីផ្នែកទន់ដើម្បីគ្រប់គ្រងដីធ្លី ទីក្រុង បរិស្ថាន ចរាចរណ៍ និងទេសចរណ៍។ ហើយប្រជាជននិងភ្ញៀវទេសចរនឹងអាចទទួលបានព័ត៌មានដូចលើកឡើងខាងលើកាន់តែងាយស្រួលជាង៖ “យ៉ាងហោចណាស់ យើងត្រូវធ្វើឌីជីថលទិន្នន័យស្តីពីដីធ្លីនិងលំនៅដ្ឋាន។ ដាក់ឧបករណ៍ចូលក្នុងកម្មវិធីដូចជា៖ ទេសចរណ៍ឆ្លាតវៃ។ ឧទាហរណ៍ ប្រសិនបើ ភ្ញៀវទេសចរទៅកាន់ Vung Tau ដែលចង់ចូលមើលរមណីដ្ឋាន ឬភោជនីយដ្ឋាន គឺនឹងមានឧបករណ៍ងាយស្រួលផ្តល់ដល់ពួកគេ។ ស្ថាប័នគ្រប់គ្រងក៏អាចគ្រប់គ្រងបានចំនួនភ្ញៀវដែលស្នាក់នៅក្នុងប្រព័ន្ធសណ្ឋាគារនានាផងដែរ”

យោងតាមលោក Tran Dinh Khoa ខាលេគណៈកម្មាធិការបក្ស Vung Tau ថា ដើម្បីសម្រេចបានគោលដៅនេះ នឹងមានជំហានលោតផ្លោះក្នុងការអនុវត្តកម្មវិធីបច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងនិងប្រតិបត្តិការ។ ពីគំរូកម្មវិធីគ្រប់គ្រងទីក្រុងឆ្លាតវៃរបស់ទីក្រុង Da Lat ខេត្ត Lam Dong ទីក្រុង Vung Tau នឹងចំណាយថវិកាជាង ៧០ ពាន់លានដុង ដើម្បីអនុវត្តន៍នូវកម្មវិធីមួយចំនួន ដែលត្រូវសាកល្បងក្នុងរយៈពេល ៣ ខែខាងមុខ។

សម្រាប់ដំណាក់កាល ២០២៣-២០២៥ ខេត្ត Ba Ria-Vung Tau នឹងកសាងនិងដាក់ពង្រាយកម្មវិធីឆ្លាតវៃក្នុងវិស័យបម្រើដល់ប្រជាជននិងអង្គភាពអាជីវកម្ម។ នៅក្រោយឆ្នាំ ២០២៥ បន្តបំពេញប្រព័ន្ធ ពង្រីកកម្មវិធីទៅទូទាំងខេត្ត និងវិស័យដែលនៅសេសសល់។

អ្នកជំនាញផ្នែកគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានជាច្រើនជឿជាក់ថា ដើម្បីសម្រេចបានគោលដៅនេះ ខេត្ត Ba Ria-Vung Tau នៅតែមានកិច្ចការជាច្រើនដែលត្រូវធ្វើ។ រីឯនៅចំពោះមុខ មានគុណសម្បត្តិដែលមានស្រាប់អំពីហេដ្ឋារចនាសម្ព័ន្ធ ខេត្តអាចប្រើប្រាស់ ព័ត៌មានវិទ្យានិងបច្ចេកវិទ្យាគមនាគមន៍ រួមទាំងមធ្យោបាយផ្សេងទៀត ដើម្បីលើកកម្ពស់ការប្រកួតប្រជែង ជំរុញការផ្លាស់ប្តូរ និងកែលម្អការគ្រប់គ្រងនៃអាជ្ញាធរទីក្រុង។

លោក Do Ngoc Vinh នាយករង មជ្ឈមណ្ឌលពិគ្រោះយោបល់ជំនាញនិងវាយតម្លៃប្រសិទ្ធភាពនៃបច្ចេកវិទ្យាព័ត៌មាន ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ បានឲ្យដឹងថា Ba Ria-Vung Tau ត្រូវការកែលម្អនិងលើកកំពស់គុណភាពបរិស្ថានរស់នៅ លើកកម្ពស់ កំណើននិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ផ្តោតលើប្រជាជន ផ្តោតលើគោលដៅដែលគ្រប់សមាសភាពក្នុងសង្គមអាចទទួលបានអត្ថប្រយោជន៍ពីនោះ តាមនោះ ចូលរួមក្នុងការកសាងនិងការត្រួតពិនិត្យ រួមទាំងគ្រប់គ្រងទីក្រុងឆ្លាតវៃ៖ “ដើម្បីទទួលបានជោគជ័យ ចាំបាច់ត្រូវមានកត្តាពីរ នោះគឺ ទាក់ទាញការចូលរួមរបស់ប្រជាជននៅពេលចូលរួមកសាងទីក្រុងឆ្លាតវៃ។ ឧទាហរណ៍ នៅ Vung Tau អ្វីដែលជាគុណប្រយោជន៍ គឺយើងអនុវត្តន៍កម្មវិធីឆ្លាតវៃមុន ហើយចាំទទួលបានការឆ្លើយតបពីប្រជាជនដើម្បីជួយយើងកែលម្អទាំងគម្រោងនិងភារកិច្ចកសាងទីក្រុងឆ្លាតវៃ”

បើយោងតាមលោក Nguyen Truong Thang នាយកវិទ្យាស្ថានបច្ចេកវិទ្យាព័ត៌មាន - បណ្ឌិត្យសភា វិទ្យា សាស្ត្រនិងបច្ចេកវិទ្យាវៀតណាម ដើម្បីក្លាយជាទីក្រុងឆ្លាតគឺជាដំណើរការអភិវឌ្ឍន៍យូរអង្វែង ដែលមិនអាចធ្វើបានក្នុងថ្ងៃមួយពីរនោះឡើយ ហើយត្រូវតែប្រតិបត្តិ និងរក្សាប្រព័ន្ធអេកូឡូស៊ីសម្រាប់សេវាកម្មដទៃទៀតឲ្យចូលរួមផងដែរ។ ដើម្បីធ្វើដូចនេះ អាចកៀរគរមូលធនពីសង្គម ដើម្បីផ្តល់នូវឧបករណ៍ប្រើប្រាស់ជាច្រើនសម្រាប់ប្រជាជន៖ “អាចប្រើថវិការដ្ឋឬអាចមកពីអង្គភាពអាជីវកម្ម ហើយអង្គភាពអាជីវកម្មអាចប្រើដើមទុនរបស់ខ្លួន ដើម្បីផ្តល់សេវាកម្មដូចជា អគ្គិសនី ទឹកស្អាត សុខាភិបាល សំរាម និងបរិយាកាសអប់រំជាដើម។ សហគ្រាសឯកជន រួមទាំងសហគ្រាសរដ្ឋ អាចធ្វើបានទាំងស្រុង ដូច្នេះប្រជាជនអាចទទួលបានសេវាកម្មយ៉ាងងាយស្រួល”។

ឈរលើបទពិសោធន៍ដែលមានស្រាប់ មូលដ្ឋានគ្រឹះបច្ចេកវិទ្យាកំពុងត្រូវបានបង្កើតឡើងជាបណ្តើរៗ រួមជាមួយកត្តាមនុស្សនិងធនធានហិរញ្ញវត្ថុដែលត្រូវបានវិនិយោគត្រឹមត្រូវចំគោលបំណង Ba Ria-Vung Tau មានមូលដ្ឋានគ្រប់គ្រាន់ ដើម្បីកសាងទីក្រុងឆ្លាត ដោយមានគោលដៅនាំមកភាពងាយស្រួល សុវត្ថិភាពនិងភាពស្និទ្ធស្នាលដល់ប្រជាជននិងភ្ញៀវទេសចរគ្រប់រូប៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ