Trending now

បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព​នូវគម្រោង​មេស្ដីពី​ការដែលវៀតណាម​ចូល​រួម​បេសកកម្មថែរក្សា​សន្តិភាព​នៃអង្គការ​សហ​ប្រជាជាតិ

19:42 | 08/01/2021

នារសៀលថ្ងៃទី ៧ ខែមករា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសបានរៀបចំកិច្ចប្រជុំបូកសរុបស្ដីពី ការដែលវៀតណាមចូលរួមបេសកកម្មថែរក្សាសន្តិសភាពនៃអង្គការសហប្រជាជាតិសម្រាប់ដំណាក់កាល ២០១២ - ២០២០។

កិច្ចប្រជុំបូកសរុបស្ដីពី ការដែលវៀតណាមចូលរួមបេសកកម្មថែរក្សាសន្តិសភាពនៃអង្គការសហប្រជាជាតិសម្រាប់ដំណាក់កាល ២០១២ - ២០២០ (រូបថត៖ qdnd.vn)

នៅក្នុងកិច្ចប្រជុំនេះ តំណាងក្រសួង ស្ថាប័នមជ្ឈឹម តំណាងថ្នាក់ដឹកនាំនៃអង្គភាពមួយចំនួន របស់ក្រសួងការពារប្រទេស និងនាយទាហានដែលបានចូលរួមអនុវត្តន៍បេសកកម្មថែរក្សាសន្តិភាពបានចែករំលែកមតិយោបល បទពិសោធន៍ និងលើកដំណោះស្រាយសំរាប់កងកម្លាំងថែរក្សាសន្តិភាពវៀតណាមបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគម្រោងមេស្ដីពីការដែលវៀតណាមចូលរួមបេសកកម្មថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។ ទន្ទឹមនឹងការរក្សាកងពេទ្យកម្រិត ២ នៅស្ថានបេសកកម្មស៊ូដង់ខាងត្បូងនោះ កងកម្លាំងថែរក្សាសន្តិភាពវៀតណាមនឹងស្វែងរកឱកាសអនុវត្តន៍ក្រុមវិស្វកម្ម ពង្រីកកងរាជអាវុធហត្ថ និងក្រុមឧទ្ធម្ភាគចក្រដឹកជញ្ជូន ក៏ដូចជាបញ្ជូននាយទាហានឈរឈ្មោះក្នុងតំណែងដឹកនាំនានានៅតាមស្ថានបេសកកម្ម និងស្ថាប័ននានារបស់អង្គការសហប្រជាជាតិផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ