Trending now

វៀតណាមខិតខំសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដោយមានការលើកកំពស់ការយល់ដឹងរបស់សង្គមទាំងមូល

19:09 | 05/01/2021 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - ប្រឈមមុខនឹងការលំបាកជាពិសេសនៅក្នុងបរិបទស្មុគស្មាញនៃការរីករាលដាលនៃ COVID-១៩ សមាជិកក្រុមប្រឹក្សាបានឯកភាពថាប្រទេសវៀតណាមមិនបានកែសំរួលខ្លឹមសារដោយប្តេជ្ញាសំរេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោកឧបនាយករដ្ឋមន្រ្តីវៀតណាម Vu Duc Dam

នារសៀលថ្ងៃទី ៤ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្រ្តីវៀតណាម Vu Duc Dam ប្រធានក្រុមប្រឹក្សាជាតិទទួលបន្ទុកការភិវឌ្ឍដោយចីរភាពនិងលើកកំពស់សមត្ថភាពប្រកួតប្រជែង បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សានេះ ដើម្បីធ្វើបច្ចុប្បន្នភាពស្ថានភាពក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ព្រមទាំងលើកឡើងដំណោះស្រាយ ដើម្បីជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនាពេលខាងមុខផងដែរ។

ចាប់ពីចំណាត់ថ្នាក់ទី ៨៨ ក្នុងឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២០ អង្គការសហប្រជាជាតិបានរៀបចំណាត់ថ្នាក់ វៀតណាមនៅលំដាប់ទី ៤៩ ស្តីពីសន្ទស្សន៍អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់បណ្តាប្រទេសនិងខឿនសេដ្ឋ កិច្ច។ លទ្ធផលអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់វៀតណាមក្នុងរយៈពេលកន្លងមកនេះ ត្រូវបានអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ហើយក្លាយជាប្រទេសមួយដែលគេរំពឹងយ៉ាងច្រើនបំផុតអំពីការអនុវត្តគោលដៅទាំងនេះ។ ប្រឈមមុខនឹងការលំបាកនិងបញ្ហាប្រឈមដែលបានកើតមានឡើង ជាពិសេសក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ១៩ បន្តរីករាលដាល់យ៉ាងស្មុគស្មាញ សមាជិកនៃក្រុមប្រឹក្សាបានឯកភាពគ្នាថាប្រទេសវៀតណាមមិនកែសម្រួលខ្លឹមសារ និងប្តេជ្ញាចិត្តអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពផងដែរ៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: VGP)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា