Trending now

ពិធីបើកមហោស្រពយុវជនវៀតណាម - អាស៊ាន ឆ្នាំ ២០២០

22:36 | 27/12/2020

ព្រឹត្តិការណ៍នេះនឹងចូលរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់យុវជនវៀតណាមអំពីអាស៊ាន និងអំពី លទ្ធផលសំខាន់ៗដែលវៀតណាមសម្រេចបានក្នុងឆ្នាំជាប្រធានអាស៊ាន ២០២០ ព្រមទាំងបង្ហាញការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការអនុវត្តផែនការសកម្មភាពយុវជនអាស៊ាន ២០១៦ - ២០២០។

ពិធីបើកមហោស្រពយុវជនវៀតណាម - អាស៊ាន ឆ្នាំ ២០២០ (រូបថត៖ tiepphong.vn)

នាថ្ងៃទី ២៧ ធ្នូ នៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានរៀបចំពិធីបើកមហោស្រពយុវជនវៀតណាម - អាស៊ាន ឆ្នាំ២០២០។ មហោស្រពគឺជាសកម្មភាពបូកសុរបនិងវាយតំលៃខ្លឹមសារនៃកិច្ចសហប្រតិបត្តិការអាស៊ានក្នុងឆ្នាំ ២០២០ ព្រមទាំងជាឱកាសសម្រាប់យុវជននិងនិស្សិតអាស៊ានអបអរសាទរចំពោះជោគជ័យរួមរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២០។ ព្រឹត្តិការណ៍នេះនឹងចូលរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់យុវជនវៀតណាមអំពីអាស៊ាន និងអំពី លទ្ធផលសំខាន់ៗដែលវៀតណាមសម្រេចបានក្នុងឆ្នាំជាប្រធានអាស៊ាន ២០២០ ព្រមទាំងបង្ហាញការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការអនុវត្តផែនការសកម្មភាពយុវជនអាស៊ាន ២០១៦ - ២០២០។ ទន្ទឹមនឹងនេះ បញ្ជាក់ការចូលរួមយ៉ាងសកម្មនិងប្រកបដោយការទទួលខុសត្រូ របស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន ក៏ដូចជាចូលរួមចំណែកដល់ជោគជ័យរួមរបស់វៀតណាមក្នុងឋានៈជាប្រធានអាស៊ាន ២០២០ ផងដែរ៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត​ Quang Tri ជំរុញអាហារូបត្ថម្ភតាមសាលារៀន៖ ការវិនិយោគសម្រាប់កុមារចាប់ពីរបបអាហារប្រចាំថ្ងៃ
មិត្តភក្តិជនជាតិប៉ាឡេស្ទីន ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវៀតណាមអស់រយៈពេលជាង ៤០ ឆ្នាំ ទទួលបានមេដាយរំលឹកអនុស្សាវរីយ៍
ក្រសួងហិរញ្ញវត្ថុគ្រោងនឹងលុបចោលសារាចរចំនួន ២៣ និងសេចក្តីសម្រេចចំនួន ៣ ក្នុងវិស័យពន្ធដារ
វៀតណាម - ថៃ ប្រារព្ធខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតនៅ Ben Nha Rong
គ្រួសារប្រជាពលរដ្ឋចំនួន ១១៥ គ្រួសារនៅ Quang Tri ទទួលបានការគាំទ្រពី IFRC ដើម្បីស្តារជីវភាពឡើងវិញក្រោយព្យុះទឹកជំនន់