យុគសម័យ - នាពេលព្រឹកនេះ អត្រាប្តូរកណ្តាលរវាងដុងនិងដុល្លារអាមេរិកមានការធ្លាក់ចុះត្រឹម 3 ដុង បើសិនជាប្រៀបធៀបនឹងម្សិលមិញ។ ក្នុងនោះ អត្រាប្តូរប្រាក់យ៉ន់ចិនមានការកើនឡើង 8 ដុង។
អត្រាប្តូរប្រាក់បរទេស ថ្ងៃទី ២៤ ខែធ្នូ ៖ អត្រាប្តូរប្រាក់អាមេរិកគ្មានការប្រែប្រួលទេអត្រាប្តូរប្រាក់យ៉ន់ចិនកើនឡើងត្រឹម 8 ដុង
អត្រាប្តូរប្រាក់ដុល្លារអាមេរិក
នាព្រឹកថ្ងៃនេះ អត្រាប្តូរប្រាក់ដុល្លារអាមេរិក នៅធនាគារ Vietcombank មានតំលៃសម្រាប់ការទិញចូល 23.010 - 23.040 ដុង/ ដុល្លារ (ទឹកប្រាក់ - ផ្ទេរប្រាក់)។ តំលៃសម្រាប់ការលក់ចេញ 23.220 ដុង/ ដុល្លារ។ អត្រាប្តូរប្រាក់ដុល្លារអាមេរិកនេះគ្មានការប្រែប្រួលទេ សម្រាប់ការទិញចូលនិងការលក់ចេញ បើសិនជាប្រៀបធៀបនឹងម្សិលមិញ។ អត្រាប្តូរប្រាក់ដុល្លារអាមេរិក នៅធនាគារ BIDV មានតម្លៃពី 23.040 - 23.220 ដុង / ដុល្លារ (ទិញចូល - លក់ចេញ) ។ អត្រាប្តូរប្រាក់នេះគ្មានការប្រែប្រួលទេ បើប្រៀបធៀបនឹងម្សិលមិញ។
នៅធនាគារ Techcombank បានបិទប្រកាសអត្រាប្តូរប្រាក់ដុល្លារអាមេរិកមានកាកើនឡើង 3 ដុង សម្រាប់ការទិញចូលនិងការលក់ចេញ បើសិនជាប្រៀបធៀបនឹងអត្រាដុល្លារអាមេរិកដែលបានបិទប្រកាស នាម្សិលមិញ ។ ជាក់ស្តែង នៅធនាគារ Techcombank បានបិទប្រកាសអត្រាប្តូរប្រាក់ដុល្លារអាមេរិកពី 23.025 – 23.225 ដុង / ដុល្លារ (ទិញចូល - លក់ចេញ) ។ ធនាគាររដ្ឋបានទិញចូលប្រាក់ដុល្លារអាមេរិកក្នុងតំលៃ 23.125 ដុង / ដុល្លារនិងលក់ចេញក្នុង 23.812 ដុង / ដុល្លារ។
អត្រាប្តូរប្រាក់កណ្តាលរវាងដុងនិងដុល្លារអាមេរិកត្រូវបានបិទប្រកាសដោយធនាគាររដ្ឋ ក្នុងតំ 23.162 ដុង / ដុល្លារដែលមានការធ្លាក់ចុះត្រឹម 5 ដុង បើសិនជាប្រៀបធៀបនឹងតម្លៃបិទប្រកាស នាថ្ងៃទី ២៣ ខែធ្នូ ។
អត្រាប្តូរប្រាក់យ៉ន់ចិន
នាព្រឹកថ្ងៃទី ២៤ ខែធ្នូ ធនាគារ Vietinbank បានបិទប្រកាសអត្រាប្តូរប្រាក់យ៉ន់ 3.490 - 3.565 ដុង (ទិញចូល - លក់ចេញ) ដែលមានការកើនឡើងត្រឹម 6 ដុង បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅថ្ងៃទី ទី ២៣ ខែធ្នូ ។ ធនាគារ Techcombank បានប្រកាសអត្រាប្តូរប្រាក់យ៉ន់ នាថ្ងៃនេះរក្សាក្នុងតំលៃ 3.480 - 3.612 ដុង / យ៉ន់ (ទិញចូល - លក់ចេញ)។ អត្រាប្តូរប្រាក់នេះមានការកើនឡើងត្រឹម 8 ដុង សម្រាប់ការទិញចូលនិងការលក់ចេញ បើសិនជាប្រៀបធៀបនឹងរយៈពេលដដែល នៅថ្ងៃទី ២៣ ខែធ្នូ។
នៅធានាគារ Vietcombank អត្រាប្តូរប្រាក់យ៉ន់បានទិញចូលក្នុងតំលៃ 3.463,79 ដុង / យ៉ន់ ដោយទឹកប្រាក់និង ក្នុងតំលៃ 3.498,78 ដុង / យ៉ន់ ដោយរបៀបផ្ទេរប្រាក់។ ក្រៅពីនេះការលក់ចេញមានតំលៃ 3.609,00 ដុង / យ៉ន់ ដែលគ្មានការប្រែប្រួលទេសម្រាប់ការលក់ចេញនិងការទិញចូល បើសិនជាប្រៀបធៀបនឹងតម្លៃដែលបានបិទប្រកាស នៅពេលបញ្ចប់ការលក់ដូរ នាថ្ងៃទី ២៣ ខែធ្នូ។
អត្រាប្រាក់អឺរ៉ូនិងយេនជប៉ុន
នៅក្នុងព្រឹកនេះ អត្រាប្តូរប្រាក់អឺរ៉ូត្រូវបានបិទប្រកាសតំលៃទិញចូលដោយធនាគារ Vietcombank ក្នុងតំលៃ 27.433,33 - 27.710,43 ដុង / អឺរ៉ូ (សាច់ប្រាក់ - ផ្ទេរប្រាក់) និងលក់ចេញក្នុងតម្លៃ 28.977,06 ដុង / អឺរ៉ូ។ អត្រានេះមានការធ្លាក់ចុះត្រឹម 137 ដុង សម្រាប់ការទីញចូលនិងមានធ្លាក់ចុះត្រឹម 139 ដុងសម្រាប់ការលក់ចេញ បើប្រៀបធៀបទៅនឹងរយៈពេលបញ្ចប់ការលក់ដូរ នៅថ្ងៃទី២៣ ខែធ្នូ។
អត្រាប្តូរប្រាក់យេនជប៉ុន នៅធនាគារ Vietcombank មានការធ្លាក់ចុះត្រឹម 1 ដុង បើប្រៀបធៀបនឹងអត្រាប្តូរប្រាក់បានបិទប្រកាស នាម្សិលមិញ ដែលមានតំលៃ 215,78 - 227,01ដុង / យ៉េន (ទិញ - លក់) ។
ប្រភេទប្រាក់ | និមិត្តសញ្ញា | អត្រាលក់ | អត្រាទិញ | |
សាច់ប្រាក់ | ផ្ទេរប្រាក់ | |||
AUSTRALIAN DOLLAR | AUD | 16,976.74 | 17,148.22 | 17,685.79 |
CANADIAN DOLLAR | CAD | 17,475.62 | 17,652.14 | 18,205.51 |
SWISS FRANC | CHF | 25,371.90 | 25,628.18 | 26,431.58 |
YUAN RENMINBI | CNY | 3,463.79 | 3,498.78 | 3,609.00 |
DANISH KRONE | DKK | - | 3,716.08 | 3,855.64 |
EURO | EUR | 27,433.33 | 27,710.43 | 28,832.51 |
POUND STERLING | GBP | 30,165.84 | 30,470.54 | 31,425.74 |
HONGKONG DOLLAR | HKD | 2,908.70 | 2,938.08 | 3,030.18 |
INDIAN RUPEE | INR | - | 312.44 | 324.70 |
YEN | JPY | 215.78 | 217.96 | 227.01 |
KOREAN WON | KRW | 18.05 | 20.05 | 21.97 |
KUWAITI DINAR | KWD | - | 75,776.20 | 78,749.67 |
MALAYSIAN RINGGIT | MYR | - | 5,640.98 | 5,759.92 |
NORWEGIAN KRONER | NOK | - | 2,592.16 | 2,700.30 |
RUSSIAN RUBLE | RUB | - | 304.20 | 338.97 |
SAUDI RIAL | SAR | - | 6,150.24 | 6,391.58 |
SWEDISH KRONA | SEK | - | 2,721.35 | 2,834.88 |
SINGAPORE DOLLAR | SGD | 16,880.41 | 17,050.92 | 17,585.44 |
THAILAND BAHT | THB | 676.38 | 751.53 | 779.75 |
US DOLLAR | USD | 23,010.00 | 23,040.00 | 23,220.00 |
(ប្រភពព័ត៌មាន: thoidai.com.vn)
មតិពីមិត្តអ្នកអាន