យុគសម័យ - នាចុងសប្តាហ៍នេះ អត្រាប្តូរប្រាក់បរទេសគ្មាការប្រែប្រួលទេ នៅធនាគារមួយចំនួន បើសិនជាប្រៀបធៀបនឹងអត្រាប្តូរប្រាក់ដែលបានបិទប្រកាស នាម្សិលមិញ។
អត្រាប្តូរប្រាក់បរទេស ថ្ងៃទី ២៦ ខែធ្នូ ៖ នាចុងសប្តាហ៍នេះ អត្រាប្តូរបរទេសគ្មានការប្រែប្រួលទេ
អត្រាប្តូរប្រាក់ដុល្លារអាមេរិក
នាព្រឹកថ្ងៃនេះ អត្រាប្តូរប្រាក់ដុល្លារអាមេរិក នៅធនាគារ Vietcombank មានតំលៃសម្រាប់ការទិញចូល 23.010 - 23.040 ដុង/ ដុល្លារ (ទឹកប្រាក់ - ផ្ទេរប្រាក់)។ តំលៃសម្រាប់ការលក់ចេញ 23.220 ដុង/ ដុល្លារ។ អត្រាប្តូរប្រាក់ដុល្លារអាមេរិកនេះគ្មានការប្រែប្រួលទេ សម្រាប់ការទិញចូលនិងការលក់ចេញ បើសិនជាប្រៀបធៀបនឹងម្សិលមិញ។ អត្រាប្តូរប្រាក់ដុល្លារអាមេរិក នៅធនាគារ BIDV មានតម្លៃពី 23.040 - 23.220 ដុង / ដុល្លារ (ទិញចូល - លក់ចេញ) ។ អត្រាប្តូរប្រាក់នេះគ្មានការប្រែប្រួលទេ បើប្រៀបធៀបនឹងម្សិលមិញ។
នៅធនាគារ Techcombank បានបិទប្រកាសអត្រាប្តូរប្រាក់ដុល្លារអាមេរិកមានការធ្លាក់ចុះ 3 ដុង សម្រាប់ការទិញចូលនិងការលក់ចេញ បើសិនជាប្រៀបធៀបនឹងអត្រាដុល្លារអាមេរិកដែលបានបិទប្រកាស នាម្សិលមិញ ។ ជាក់ស្តែង នៅធនាគារ Techcombank បានបិទប្រកាសអត្រាប្តូរប្រាក់ដុល្លារអាមេរិកពី 23.015 – 23.215 ដុង / ដុល្លារ (ទិញចូល - លក់ចេញ) ។ ធនាគាររដ្ឋបានទិញចូលប្រាក់ដុល្លារអាមេរិកក្នុងតំលៃ 23.125 ដុង / ដុល្លារនិងលក់ចេញក្នុង 23.797 ដុង / ដុល្លារ។
អត្រាប្តូរប្រាក់កណ្តាលរវាងដុងនិងដុល្លារអាមេរិកត្រូវបានបិទប្រកាសដោយធនាគាររដ្ឋ ក្នុងតំលៃ 23.152 ដុង / ដុល្លារដែលគ្មានការប្រែប្រួលទេ បើសិនជាប្រៀបធៀបនឹងតម្លៃបិទប្រកាស នាថ្ងៃទី ២៥ ខែធ្នូ ។
អត្រាប្តូរប្រាក់យ៉ន់ចិន
នាព្រឹកថ្ងៃទី ២៤ ខែធ្នូ ធនាគារ Vietinbank បានបិទប្រកាសអត្រាប្តូរប្រាក់យ៉ន់ 3.484 - 3.615 ដុង (ទិញចូល - លក់ចេញ) ដែលមានការកើនឡើងត្រឹម 2 ដុងសម្រាប់ការទិញចូលនិងកើនឡើង 3 សម្រាប់ការលក់ចេញ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅថ្ងៃទី ទី ២៥ ខែធ្នូ ។ ធនាគារ Techcombank បានប្រកាសអត្រាប្តូរប្រាក់យ៉ន់ នាថ្ងៃនេះរក្សាក្នុងតំលៃ 3.482 - 3.612 ដុង / យ៉ន់ (ទិញចូល - លក់ចេញ)។ អត្រាប្តូរប្រាក់នេះមានការកើនឡើងត្រឹម 2 ដុង សម្រាប់ការទិញចូលនិងការលក់ចេញ បើសិនជាប្រៀបធៀបនឹងរយៈពេលដដែល នៅថ្ងៃទី ២៣ ខែធ្នូ។
នៅធានាគារ Vietcombank អត្រាប្តូរប្រាក់យ៉ន់បានទិញចូលក្នុងតំលៃ 3.470,47 ដុង / យ៉ន់ ដោយទឹកប្រាក់និង ក្នុងតំលៃ 3.505,53 ដុង / យ៉ន់ ដោយរបៀបផ្ទេរប្រាក់។ ក្រៅពីនេះការលក់ចេញមានតំលៃ 3.615,96ដុង / យ៉ន់ ដែលគ្មានការប្រែប្រួលទេ បើសិនជាប្រៀបធៀបនឹងតម្លៃដែលបានបិទប្រកាស នៅពេលបញ្ចប់ការលក់ដូរ នាថ្ងៃទី ២៥ ខែធ្នូ។
អត្រាប្រាក់អឺរ៉ូនិងយេនជប៉ុន
នៅក្នុងព្រឹកនេះ អត្រាប្តូរប្រាក់អឺរ៉ូត្រូវបានបិទប្រកាសតំលៃទិញចូលដោយធនាគារ Vietcombank ក្នុងតំលៃ 27.442,34 - 27.719,54 ដុង / អឺរ៉ូ (សាច់ប្រាក់ - ផ្ទេរប្រាក់) និងលក់ចេញក្នុងតម្លៃ 28.841,99 ដុង / អឺរ៉ូ។ អត្រានេះគ្មានការប្រែប្រួលទេ បើប្រៀបធៀបទៅនឹងរយៈពេលបញ្ចប់ការលក់ដូរ នៅថ្ងៃទី២៤ ខែធ្នូ។
អត្រាប្តូរប្រាក់យេនជប៉ុន នៅធនាគារ Vietcombank មានការប្រែប្រួលបន្តិច បើប្រៀបធៀបនឹងអត្រាប្តូរប្រាក់បានបិទប្រកាស នាម្សិលមិញ ដែលមានតំលៃ 215,78 - 226,97 ដុង / យ៉េន (ទិញ - លក់) ។
ប្រភេទប្រាក់ | និមិត្តសញ្ញា | អត្រាលក់ | អត្រាទិញ | |
សាច់ប្រាក់ | ផ្ទេរប្រាក់ | |||
AUSTRALIAN DOLLAR | AUD | 17,096.23 | 17,268.92 | 17,810.27 |
CANADIAN DOLLAR | CAD | 17,528.60 | 17,705.65 | 18,260.70 |
SWISS FRANC | CHF | 25,317.77 | 25,573.51 | 26,375.19 |
YUAN RENMINBI | CNY | 3,470.47 | 3,505.53 | 3,615.96 |
DANISH KRONE | DKK | - | 3,717.05 | 3,856.65 |
EURO | EUR | 27,442.34 | 27,719.54 | 28,841.99 |
POUND STERLING | GBP | 30,576.16 | 30,885.01 | 31,853.21 |
HONGKONG DOLLAR | HKD | 2,908.77 | 2,938.15 | 3,030.26 |
INDIAN RUPEE | INR | - | 313.69 | 326.00 |
YEN | JPY | 215.74 | 217.91 | 226.97 |
KOREAN WON | KRW | 18.19 | 20.21 | 22.15 |
KUWAITI DINAR | KWD | - | 75,552.89 | 78,517.60 |
MALAYSIAN RINGGIT | MYR | - | 5,639.59 | 5,758.50 |
NORWEGIAN KRONER | NOK | - | 2,629.88 | 2,739.59 |
RUSSIAN RUBLE | RUB | - | 313.44 | 349.27 |
SAUDI RIAL | SAR | - | 6,149.26 | 6,390.55 |
SWEDISH KRONA | SEK | - | 2,752.41 | 2,867.23 |
SINGAPORE DOLLAR | SGD | 16,976.99 | 17,148.48 | 17,686.05 |
THAILAND BAHT | THB | 680.88 | 756.54 | 784.95 |
US DOLLAR | USD | 23,010.00 | 23,040.00 | 23,220.00 |
(ប្រភពព័ត៌មាន: Thoi Dai)
មតិពីមិត្តអ្នកអាន