Trending now

UNDP ៖ សមិទ្ធិផលរបស់វៀតណាមក្នុងការកាត់បន្ថយភាពក្រីគួរឲ្យចាប់អារម្មណ៍និងមានការទទួលស្គាល់ពីអន្តរជាតិ

12:34 | 21/12/2020 (បកប្រែដោយឌីណា)

យុគសម័យ - ប្រទេសវៀតណាមត្រូវបានកោតសរសើរដោយសហគមន៍ចំពោះគោលនយោបាយនិងកម្មវិធីផ្តោតទៅលើជនជាតិភាគតិចក៏ ដូចជាការប្តេជ្ញាចិត្តខ្ពស់របស់ខ្លួនក្នុងការកាត់ បន្ថយគម្លាតសេដ្ឋកិច្ច សង្គម រវាងជនជាតិភាគតិចនិងពលរដ្ឋនៅទូទាំងប្រទេស

UNDP ៖ សមិទ្ធិផលរបស់វៀតណាមក្នុងការកាត់បន្ថយភាពក្រីគួរឲ្យចាប់អារម្មណ៍និងមានការទទួលស្គាល់ពីអន្តរជាតិ

ប្រទេសវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាកាត់បន្ថយភាពក្រីក្រលឿនបំផុតនៅលើពិភពលោក។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក​ អត្រាភាពក្រីក្រ​ប្រចាំឆ្នាំជាមធ្យម នៅវៀតណាមបានថយចុះពី ១ ទៅ ១,៥% ។ តួលេខខាងលើ​បង្ហាញពីសមិទ្ធិផលនៃ​គោលការណ៍ណែនាំនិងគោលនយោបាយរបស់បក្សនិង រដ្ឋស្ដីពី ការកាត់បន្ថយភាពក្រីក្រ​ ដើម្បី​ថែរក្សា​និង​កែលំ​អ​ជីវិត សម្ភារៈ​និងស្មារតី​ ធានាសន្តិសុខសង្គម​និងលើក​កម្ពស់សុខមាលភាពសង្គម និងការកាត់បន្ថយភាពក្រីក្រ​ប្រកបដោយចីរភាព។

នៅប្រទេសវៀតណាម ការកាត់បន្ថយភាព​ក្រីក្រតែងតែ​ត្រូវបានគេកំណត់ថា ជាគោលបំណង​និងតម្រូវការ​សម្រាប់​ការអភិវឌ្ឍប្រកបដោយចីរភាព ​ជាមួយនឹង​សមិទ្ធិផល​គួរឱ្យកត់សម្គាល់។ នៅក្នុងសម័យប្រជុំមួយ​របស់អង្គការសហប្រជាជាតិ នាថ្ងៃទី ១១​ ខែវិច្ឆិកា ឆ្នាំ​២០០៦ វៀតណាមបានប្រកាស​បញ្ចប់គោលដៅ​អភិវឌ្ឍន៍ សហស្សវត្សរ៍លើការលុបបំបាត់ភាពក្រីក្រ ឈាន​ដល់ សម្រេចគោលដៅ ១០ ឆ្នាំ មុនកាលកំណត់ (ឆ្នាំ ២០១៥) ។

យោងតាមរបាយការណ៍របស់ UNDP ពីប្រទេសមួយដែល​មានអត្រាភាពក្រីក្រខ្លាំងជិត ៥០% (ក្នុងឆ្នាំ ១៩៩២) ត្រឹមឆ្នាំ ២០១៨ អត្រានេះបានធ្លាក់ចុះក្រោម ១% ។ ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទី ២៩ ក្នុងចំណោម ប្រទេសចំនួន ១០២​ ស្ថិតក្នុងចំណោមប្រទេសដែលមាន​សមិទ្ធិផលខ្ពស់បំផុត នៅក្នុងតំបន់អាស៊ីបូព៌ា​និងប៉ាស៊ីហ្វិក​ទាក់ទងនឹង​សន្ទស្សន៍នេះ។

ឆ្លើយតបទៅនឹងកាសែតអេឡិចត្រូនិចរបស់រដ្ឋាភិបាលស្តីពីការកាត់បន្ថយភាពក្រីក្រ លោកស្រី Caitlin Wiesen តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅប្រទេសវៀតណាមវាយតម្លៃថា វៀតណាម​បាន​សហគមន៍អន្តរជាតិកោតសរសើរចំពោះគោលនយោបាយរបស់ខ្លួន និងកម្មវិធីគោលដៅអភិវឌ្ឍន៍ជនជាតិភាគតិច​ ក៏ដូចជា​ការ​ប្តេជ្ញាចិត្តខ្ពស់​ក្នុងការ​កាត់បន្ថយគម្លាត​សេដ្ឋកិច្ច សង្គម​រវាងជនជាតិភាគតិចនិងប្រជាជន​នៅ​ទូទាំង​ប្រទេស។

ទោះយ៉ាងណា យោងតាមលោកស្រី Caitlin Wiesen ការដោះស្រាយស្ថានភាពក្រីក្រ ក្នុងសហគមនជនជាតិ​ភាគតិច​​ទាមទារមានវិធានការច្នៃប្រឌិត​ និងការវិនិយោគ​បន្ថែម​ទៀត​ ​​ នៅពេលដែលប្រទេសវៀតណាមឈាន​ចូល​ដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍។ ការអន្តរាគមន៍របស់រដ្ឋាភិបាលបានបង្កើតនូវការកែលម្អសំខាន់ៗមួយចំនួនក្នុងជីវភាពរស់នៅរបស់ជនជាតិភាគតិច ជាពិសេស៖ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ​ការទទួល​បានសេវាសាធារណៈ ដូចជាការអប់រំនិងការ​ថទាំ​សុខភាព ​ទីលំនៅដ្ឋាន​និង​ប្រើប្រាស់​អគ្គិសនី​និង​ទឹក​ស្អាត​។ សមិទ្ធិផលរបស់វៀតណាម​ក្នុងការកាត់បន្ថយភាព​ក្រីក្រ​ទទួលបានការចាប់អារម្មណ៍និងមាន​ការទទួលស្គាល់​ពីអន្តរជាតិ។

លោកស្រី Caitlin Wiesen តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការ​សហប្រជាជាតិ (UNDP) ប្រចាំនៅប្រទេសវៀតណាម​ ។

ក្រុមជនជាតិភាគតិច ជាពិសេសស្ត្រីត្រូវបានទុកចោលនៅ​ខាងក្រោយ​​ ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDGs) ។ ពួកគេស្ថិតនៅក្នុង "ហោប៉ៅក្រីក្រ" ។ នេះបណ្តាលមកពីកត្តាកំណត់មួយចំនួនដែលជនជាតិភាគតិចជួបប្រទះរួមមាន៖ ក្នុងតំបន់​ដាច់ស្រយាល​និងងាយរងគ្រោះ គ្រោះមហន្តរាយធម្មជាតិ​ និង​ហានិភ័យ​នៃការប្រែប្រួលអាកាសធាតុ រឹតត្បិតការប្រើប្រាស់​សេវាកម្មសេដ្ឋកិច្ច ហិរញ្ញវត្ថុនិងសង្គម​ដែលមានគុណភាព​ក៏ដូចជារបាំងវប្បធម៌និងភាសាចំពោះការចូលរួមក្នុងការអភិវឌ្ឍន៍។ "ហោប៉ៅក្រីក្រ"​ទាំងនេះទាមទារ​នូវវិធីសាស្រ្ត​គ្រប់ជ្រុងជ្រោយជាមួយនឹងដំណោះស្រាយដ៏ច្នៃប្រឌិត ពេលវេលានិងធនធានហិរញ្ញវត្ថុ ដើម្បីដោះស្រាយ។

ឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងបរិបទនៃការរាលដាល នៃជំងឺ​ COVID-19​ រដ្ឋាភិបាលវៀតណាមតែងតែ​ប្តេជ្ញា​ចិត្ត​ថា​ ការធានាសុខុមាលភាពសម្រាប់​ជនក្រីក្រ​គឺជាគោលនយោបាយអាទិភាពលេខមួយ។ ប្រជាជន​ប្រមាណ ២០ លាននាក់​រួមទាំងគ្រួសារក្រីក្រ​គ្រួសារជិតក្រីក្រនិងអ្នក​ទទួលផលគាំពារ​សង្គមដែល​បានទទួលការឧបត្ថម្ភពីកញ្ចប់ សុខមាលភាពសង្គម មានតម្លៃជាង ៦២.០០០ ពាន់លានដុង (ប្រមាណ ២,៧ ពាន់លានដុល្លារ) ។ លើសពីនេះទៀត​ដំណោះស្រាយ​អំពីការស្តារខឿនសេដ្ឋកិច្ចឡើងវិញ ការគាំទ្រការងារ​និងកម្មវិធីសម្រាប់ការកាត់បន្ថយភាពក្រីក្រនិងសុខមាលភាពសង្គមប្រកបដោយនិរន្តរភាព និងគ្រប់ជ្រុងជ្រោយ​ដើម្បីធានាថាគ្មាននរណាម្នាក់បានទុកចោលនៅខាងក្រោយនៅឡើយ ដែលបន្តអនុវត្តន៍./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ