នាថ្ងៃទី ១៦ សីហា នៅទីក្រុងហាណូយ លោក Dang Quoc Khanh រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន បានជួបសន្ទនាជាមួយលោកស្រី Ramla Khalidi ប្រធានកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំវៀតណាម ដើម្បីពិភាក្សាផ្លាស់ប្តូរសកម្មភាពសហប្រតិបត្តិការរវាងភាគីទាំងពីរ។
![]() |
![]() |
![]() |
លោក Dang Quoc Khanh រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន បានជួបសន្ទនាជាមួយលោកស្រី Ramla Khalidi ប្រធានកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំវៀតណាម |
ក្នុងជំនួបនេះ លោក Dang Quoc Khanh បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ UNDP ចំពោះក្រសួងធនធានធម្មជាតិ និងបរិស្ថាន នាពេលកន្លងមក។ លោកសង្ឃឹមថា នាពេលខាងមុខ UNDP នឹងបន្តគាំទ្រ ក្រសួងធនធានធម្មជាតិនិងបរិដ្ឋាន ក្នុងការបំពេញបន្ថែមច្បាប់ និងគោលនយោបាយ ដើម្បីលើកកម្ពស់ការធ្វើបរិវត្តកម្មថាមពល ការរៀបចំផែនការលំហសមុទ្រ ការអភិវឌ្ឍសេដ្ឋកិច្ចរង្វង់ យន្តការនិង កិច្ចព្រមព្រៀងស្តីពីទីផ្សារកាបូន ឥណទានកាបូន...
លោកស្រី Ramla Khalidi បានបញ្ជាក់ថា UNDP នឹងបន្តគាំទ្រក្រសួងធនធានធម្មជាតិ និងបរិស្ថាន លើវិស័យដែលបានលើកឡើងដោយលោករដ្ឋមន្ត្រី។ UNDP ក៏មានបំណងចង់ទទួលបានការសម្របសម្រួលកាន់តែប្រសើរឡើងពីក្រសួងធនធានធម្មជាតិ និងបរិស្ថាន ដើម្បីឲ្យ UNDP អាចបញ្ចប់កម្មវិធី និងគម្រោងដែលភាគីទាំងពីរកំពុងសម្របសម្រួលក្នុងពេលឆាប់ៗនេះ៕
មតិពីមិត្តអ្នកអាន