Trending now

ក្រសួងធនធានធម្មជាតិ និងបរិស្ថាន ចាប់ផ្តើមសប្តាហ៍សមុទ្រ និងកោះវៀតណាម

18:13 | 09/06/2023 យោងតាមវិទ្យុសំលេងវៀតណាម

ថ្ងៃទី ៨ ខែមិថុនា ត្រូវបានអង្គការសហប្រជាជាតិជ្រើសរើសជាទិវាមហាសាគរពិភពលោក ដើម្បីបង្ហាញពីសាមគ្គីភាព និងតភ្ជាប់មនុស្សគ្រប់គ្នានៅជុំវិញពិភពលោកជាមួយនឹងគោលដៅនៃការអភិរក្ស និងការអភិវឌ្ឍប្រកបដោយចីរភាពនៃសមុទ្រនិងមហាសាគរ។

ខេត្ត Binh Thuan ជួយជ្រោមជ្រែងសប្តាហ៍សមុទ្រ និងកោះវៀតណាម ខេត្ត Binh Thuan ជួយជ្រោមជ្រែងសប្តាហ៍សមុទ្រ និងកោះវៀតណាម
ទីក្រុង Hai Phong៖ លើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពី ទីក្រុង Hai Phong៖ លើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពី "សមុទ្រ និងកោះវៀតណាម"
ក្រសួងធនធានធម្មជាតិ និងបរិស្ថាន ចាប់ផ្តើមសប្តាហ៍សមុទ្រ និងកោះវៀតណាម
ក្រសួងធនធានធម្មជាតិ និងបរិស្ថាន ចាប់ផ្តើមសប្តាហ៍សមុទ្រ និងកោះវៀតណាម

នាំនេះប្រធានបទនៃទិវាមហាសាគរពិភពលោកគឺ "ពិភពមហាសាគរ៖ ជំនោរកំពុងផ្លាស់ប្តូរ" (Planet Ocean: Tides are Changing)។ ទិវាមហាសាគរពិភពលោកត្រូវបានប្រារព្ធនៅថ្ងៃទី ៨ ខែមិថុនាជារៀងរាល់ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ ២០០៨ សំដៅសង្កត់ធ្ងន់ពីសារៈសំខាន់នៃមហាសាគរចំពោះជីវិតលើភពផែនដី និងបង្កើតមនសិការនៃការការពារ និងប្រើប្រាស់ធនធានមហាសាគរប្រកបដោយនិរន្តរភាព។

នៅក្នុងសារនៃទិវាមហាសាគរពិភពលោកឆ្នាំនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានលើកច្បាស់ថា “ទិវាមហាសាគរពិភពលោកឆ្នាំនេះ រំលឹកយើងថា ជំនោរកំពុងផ្លាស់ប្តូរ ចូរយើងបន្តជំរុញសកម្មភាពរបស់ខ្លួន។ ថ្ងៃនេះនិងរាល់ថ្ងៃ ចូរដាក់សមុទ្រជាចម្បង។ នៅក្នុងសុន្ទរកថារបស់ខ្លួន លោក Guterres បានលើកឡើងពីបញ្ហាប្រឈមដ៏ធំធេងចំពោះមហាសាគរក្នុងស្ថានភាពបច្ចុប្បន្ន រួមមាន៖ ការប្រែប្រួលអាកាសធាតុកំពុងរំខានដល់ចរន្តទឹកសមុទ្រ និងផ្លាស់ប្តូរប្រព័ន្ធអេកូឡូស៊ីសមុទ្រ; ជីវចម្រុះក្នុងសមុទ្រកំពុងរងការវាយប្រហារដោយសារតែការនេសាទហួសកម្រិត ការធ្វើអាជីវកម្មហួសហេតុ និងការធ្វើឱ្យអាស៊ីដកម្មមហាសមុទ្រ; មនុស្សជាតិកំពុងបំពុលទឹកឆ្នេរសមុទ្រជាមួយនឹងសារធាតុគីមី ប្លាស្ទិកនិងកាកសំណល់៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Quang Ninh បង្កើនការតភ្ជាប់ការវិនិយោគនិងទេសចរណ៍ជាមួយតំបន់ Ural នៃប្រទេសរុស្ស៊ី
គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ
ឯកអគ្គរាជទូត Malaysia លោក Dato' Tan Yang Thai - "ឯកអគ្គរាជទូតនៃក្តីសប្បុរស"
បំពេញការងារផ្ទៀងផ្ទាត់ក្របខ័ណ្ឌគតិយុត្ត បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសបោះផ្សាយមូលបត្រ
តំបន់ ៤ នៃកងទ័ពជើងទឹក បានសម្ពោធនិងប្រគល់ផ្ទះចំនួន ៤ ខ្នងជូនបណ្តាគ្រួសារគោលនយោបាយ