Trending now

មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម៖ សហរដ្ឋអាមេរិកបន្តដាក់ពន្ធដែលនឹងជះឥទ្ធិពលអវិជ្ជមានដល់ពាណិជ្ជកម្មទ្វេភាគី

10:49 | 23/12/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ក្រសួងពាណិជ្ជកម្មអាមេរិកកំពុងត្រៀមបន្តយកពន្ធលើទំនិញវៀតណាមចាប់ពីខែធ្នូនេះដោយផ្អែកទៅលើការចោទប្រកាន់ថា វៀតណាមបានកំណត់តម្លៃទាបចំពោះប្រាក់ដុងវៀតណាម។

មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម៖ សហរដ្ឋអាមេរិកបន្តដាក់ពន្ធដែលនឹងជះឥទ្ធិពលអវិជ្ជមានដល់ពាណិជ្ជកម្មទ្វេភាគី

នាថ្ងៃទី ២១ ខែធ្នូ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថាយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) បានឲ្យដឹងថាក្រសួងពាណិជ្ជកម្មអាមេរិកកំពុងត្រៀមបន្តយកពន្ធលើទំនិញវៀតណាមចាប់ពីខែធ្នូនេះដោយផ្អែកទៅលើការចោទប្រកាន់ថា វៀតណាមបានកំណត់តម្លៃទាបចំពោះប្រាក់ដុងវៀតណាម។

ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានអះអាងថា៖ វៀតណាមមានការសោកស្តាយចំពោះសេចក្តីសម្រេចចិត្តចុះថ្ងៃទី ២ ខែតុលាឆ្នាំ ២០២០ របស់ស្ថាប័នពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ក្នុងការចាប់ផ្តើមធ្វើការស៊ើបអង្កេតតាមមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ ស្តីពីបញ្ហារូបិយវត្ថុនិងឈើរបស់វៀតណាម នៅពេលដែលទំនាក់ទំនងការទូត វប្បធម៌ សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងភាគីទាំងពីរកំពុងតែដំណើរការបានយ៉ាងល្អ។ នៅពេលដែល USTR បានសំរេចចិត្តចាប់ផ្តើមធ្វើការស៊ើបអង្កេតលើករណីនេះ វៀតណាមបានជូនដំណឹងដល់ភាគីសហរដ្ឋអាមេរិក អំពីការត្រៀមខ្លួនសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកនៅក្នុងដំណើរការស៊ើបអង្កេតនិងបង្កើតក្រុមការងារដើម្បីធ្វើការជាមួយដៃគូពាក់ព័ន្ធរបស់ភាគីអាមេរិកផងដែរ។

លើសពីនេះទៀត ក្រុមការងារដឹកនាំដោយធនាគាររដ្ឋ គ្រោងនឹងធ្វើការពិគ្រោះយោបល់ទ្វេភាគីជាមួយភាគីអាមេរិកនៅចុងខែធ្នូឆ្នាំ ២០២០ ដូចអ្វីដែលភាគីទាំងពីរបានឯកភាពគ្នា។ វៀតណាមមានបំណងចង់ឲ្យភាគីអាមេរិកមានសត្យានុម័តក្នុងការស៊ើបអង្កេតអំពីគោលនយោបាយនិងភាពជាក់ស្តែងក្នុងការគ្រប់គ្រង របស់វៀតណាម ដើម្បីជៀសវាងផលប៉ះពាល់ធំធេងទៅលើទំនាក់ទំនងរួម និងកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាសហគ្រាសនៃប្រទេសទាំងពីរផងដែរ ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស