Trending now

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 តាមប្រព័ន្ធវីដេអូ

20:35 | 22/11/2020

អញ្ជើញថ្លែងនៅកិច្ចពិភាក្សាក្រោមមូលបទ “ឆ្លងកាត់ពុះពារលើជម្ងឺរាតត្បាត ស្ដារកំណើននិងការងារធ្វើឡើងវិញ” កាលពីថ្ងៃទី២១ វិច្ឆិកា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវបង្កើនការសម្របសម្រួលគោលនយោបាយសកល រួមសាមគ្គីធ្វើសកម្មភាព ហើយពង្រីកកិច្ចសហប្រតិបត្តិការពហុភាគីដើម្បីរុញថយក្រោយជម្ងឺរាតត្បាត Covid-19។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20។ (រូបថត៖ VGP)

កិច្ចប្រជុំកំពូល G20 តាមប្រព័ន្ធវីដេអូ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ វិច្ឆិកា ដោយមានការអញ្ជើញចូលរួមរបស់ថ្នាក់ដឹកនាំនៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ ភ្ញៀវកិត្តិយសមួយចំនួន រួមជាមួយតំណាងអង្គការអន្តរជាតិជាច្រើនទៀត ក្នុងគោលដៅសម្របសម្រួលគោលនយោបាយសកល ឆ្លើយតបនឹងជម្ងឺរាតត្បាត Covid-19 ហើយជំរុញការស្ដារសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព តុល្យភាព និងបរិយាប័ន្ន។

ថ្លែងនៅកិច្ចពិភាក្សាក្រោមមូលបទ “ឆ្លងកាត់ពុះពារលើជម្ងឺរាតត្បាត ស្ដារកំណើននិងការងារធ្វើឡើងវិញ” កាលពីថ្ងៃទី២១ វិច្ឆិកា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវបង្កើនការសម្របសម្រួលគោលនយោបាយសកល រួមសាមគ្គីធ្វើសកម្មភាព ហើយពង្រីកកិច្ចសហប្រតិបត្តិការពហុភាគីដើម្បីរុញថយក្រោយជម្ងឺរាតត្បាត Covid-19។ លោកនាយករដ្ឋមន្រ្តីបានអះអាងថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០ វៀតណាមបានសហការយ៉ាងស្អិតរមួតជាមួយប្រទេសអាស៊ាននិងប្រទេសដៃគូដទៃទៀត ពង្រីកស្មារតីនៃ “ភាពស្អិតរមួតនិងការឆ្លើយតប” ក្នុងការអនុវត្តយ៉ាងខ្លាំងក្លានូវវិធានការឆ្លើយតបនឹងជម្ងឺ Covid-19 ស្ដារសេដ្ឋកិច្ចឡើងវិញ ហើយថែរក្សាសន្ទុះសហប្រតិបត្តិការក្នុងការកសាងសហគមន៍អាស៊ានឆ្នាំ២០២៥ផងដែរ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឲ្យក្រុមប្រទេស G20 កសាងកិច្ចព្រមព្រៀងស្ដីពីការផលិតវ៉ាក់សាំងជាមួយប្រទេសដៃគូផ្សេងៗលើទូទាំងសកលលោក តាមរយៈការផ្ទេរប្រគល់បច្ចេកវិទ្យាដោយផ្សាភ្ជាប់នឹងកិច្ចការពារកម្មសិទ្ធិបញ្ញា តាមនោះពន្លឿនដំណើរការផលិតនិងចែកចាយវ៉ាក់សាំងលើទ្រង់ទ្រាយធំ។

លោកនាយករដ្ឋមន្រ្តីវៀតណាមក៏បានគូសបញ្ជាក់នូវសារសំខាន់នៃការជួយសម្រួលដល់ពាណិជ្ជកម្មនិងវិនិយោគឆ្លងដែន ការថែរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ ជាពិសេសគឺមុខទំនិញចាំបាច់ ស្បៀងអាហារ សម្ភារៈបរិក្ខារពេទ្យ ព្រមទាំងគាំទ្រចំពោះការធ្វើសមាហរណកម្ម ការចូលរួមប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយផ្អែកលើច្បាប់ ប្រកបដោយសេរីភាព សមភាព តម្លាភាព និងបរិយាប័ន្ន ដែលក្នុងនោះ អង្គការ WTO គឺជាមជ្ឈភាពផងដែរ៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា