យុគសម័យ - នាយុបថ្ងៃទី ១៧ ខែវិច្ឆិកា នៅវិមានល្ខោនហាណូយ ពិធីខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងប៊ុលហ្គារី (១៩៥០-២០២០) ត្រូវបានរៀបចំឡើងដោយសមាគមមិត្តភាពវៀតណាម - ប៊ុលហ្គារី (ក្រោមសម្ព័ន្ធអង្គការមិត្តភាពវៀតណាម) និងស្ថានទូតប៊ុលហ្គារីប្រចាំនៅវៀតណាម។
ថ្លែងនៅក្នុងពិធីនេះ ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមលោកស្រី Nguyen Phuong Nga បានមានប្រសាសន៍ថា កាលពី ៧០ ឆ្នាំមុន នៅថ្ងៃទី ៨ ខែកុម្ភះឆ្នាំ ១៩៥០ ប៊ុលហ្គារីជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ១០ ដំបូងគេនៅលើពិភពលោកដែលបានទទួលស្គាល់ និងបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលជាអង្គភាពដើមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ប្រតិភូចូលរួមពិធីលើកទង់ជាតិនៅពិធីខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងប៊ុលហ្គារី។ រូបថតៈ T.Viet / VUFO ។
នេះជាព្រឹត្តិការណ៍ដែលមានអត្ថន័យធំធេងក្នុងទំនាក់ទំនងអន្តរជាតិរបស់វៀតណាម គឺជាជ័យជំនះនយោបាយដ៏សំខាន់បំផុត ដែលបង្ហាញនូវការគាំទ្រដ៏ថ្លៃថ្លារបស់ប្រជាជនដែលស្រឡាញ់សន្តិភាពនៅលើពិភពលោកចំពោះការតស៊ូបុព្វហេតុរបស់ប្រជាជនវៀតណាមដើម្បីសន្តិភាព ឯករាជ្យ និងសេរីភាព។ ដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់ប្រធាន ហូជីមិញ ទៅកាន់ប៊ុលហ្គារីនៅខែសីហាឆ្នាំ ១៩៥៧ បានបន្សល់ទុកនូវចំណាប់អារម្មណ៍និងកំណត់ព្រឹត្តិការណ៍សំខាន់ក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាម - ប៊ុលហ្គារី។
លោក Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមថ្លែងក្នុងពិធីនេះ។
ប៊ុលហ្គារីគឺជាប្រទេសមួយក្នុងចំណោមប្រទេសសហភាពអឺរ៉ុបដែលឈានមុខគេក្នុងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហភាពអឺរ៉ុប (PCA) ក៏ដូចជាការជំរុញការចុះហត្ថលេខានិងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម -សហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងការពារវិនិយោគវៀតណាម (EVIPA) នាពេលថ្មីនេះ។
ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប៊ុលហ្គារីប្រចាំនៅវៀតណាមលោកស្រី Marinela Petkova ថ្លែងក្នុងពិធីនោះ។ រូបថតៈ T.Viet / VUFO
នៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប៊ុលហ្គារីប្រចាំនៅវៀតណាមលោកស្រី Marinela Petkova បានសម្តែងនូវមោទនភាពថា ក្នុងរយៈពេល ៧០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការ ប៊ុលហ្គារីនិងវៀតណាមត្រូវបានដឹកនាំដោយគោលដៅរួម - អាជីពអភិវឌ្ឍន៍ទំនាក់ទំនងជាមួយគោលដៅនៃការសម្រេចបាននូវវឌ្ឍនភាពរួមសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ប៊ុលហ្គារីនិងវៀតណាមបន្តត្រូវបានជំរុញដោយបំណងប្រាថ្នាដើម្បីអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូ ដោយយកផលប្រយោជន៍ចុងក្រោយរបស់ប្រជាជនជាគោលការណ៍និងគោលដៅស្នូល។ ក្រោយរយៈពេល ៧០ ឆ្នាំទំនាក់ទំនងរវាងប៊ុលហ្គារីនិងវៀតណាមកំពុងអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅ ប្រកាន់ខ្ជាប់និងមានផែនទីបង្ហាញផ្លូវរួមច្បាស់លាស់សម្រាប់ការអភិវឌ្ឍនាពេលអនាគត។
កម្មវិធីសិល្បៈប្រពៃណីប៊ុលហ្គារីក្នុងពិធីខួបលើកទី ៧០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងប៊ុលហ្គារី។
ឆ្ពោះទៅការធានានូវទំនាក់ទំនងទ្វេភាគីដ៏រស់រវើកនិងសម្បូរបែប ប៊ុលហ្គារីនិងវៀតណាមមានសក្តានុពលក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការនេះជឿនលឿនភាពទូលំទូលាយនិងពហុភាគីដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដោយមានជំនឿថា នៅក្នុងពិភពលោកទំនើបដែលមានភាពស្វាហាប់ ទំនាក់ទំនងរវាងប្រជាជាតិនានាត្រូវតែពង្រឹងតាមរយៈគោលដៅបង្កើតសហគមន៍រីកចម្រើនក្នុងចំណោមមិត្តភក្តិ៕(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: thoidai.com.vn)
មតិពីមិត្តអ្នកអាន