Trending now

វៀតណាម និងជប៉ុនបន្តពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ

11:04 | 18/11/2020

នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានជួបសន្ទនាជាមួយលោក Kishi Nobuo រដ្ឋមន្ដ្រីក្រសួងការពារជាតិជប៉ុន តាមរយៈប្រព័ន្ធវីដេអូ។

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានដឹកនាំកិច្ចប្រជុំនៅទីក្រុងហាណូយ

នៅក្នុងជំនួបសន្ទនានេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានអបអរសាទរចំពោះលោក Kishi Nobuo ដែលត្រូវបានតែងតាំងជារដ្ឋមន្ដ្រីក្រសួងការពារជាតិជប៉ុន ព្រមទាំងលោកសង្ឃឹមថា ក្នុងមុខតំណែងថ្មីរបស់ខ្លួន លោករដ្ឋមន្ដ្រី Kishi Nobuo នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរឲ្យបន្តអភិវឌ្ឍស៊ីជម្រៅ និងមានប្រសិទ្ធភាពនាពេលខាងមុខ។ ។-

រដ្ឋមន្រ្តីទាំងពីរបានជូនដំណឹងគ្នាទៅវិញទៅមកអំពីស្ថានភាពអន្តរជាតិ និងតំបន់ ការការពារនិងការឆ្លើយតបនឹងជំងឺរាតត្បាត Covid-19 នៅក្នុងប្រទេសរៀងៗខ្លួន ដែលក្នុងនោះរដ្ឋមន្ដ្រីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះអ្នកជំនាញផ្នែកវេជ្ជសាស្រ្តយោធានៃប្រទេសទាំងពីរក្នុងការផ្លាស់ប្តូរជំនាញនិងបទពិសោធន៍ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត។ រដ្ឋមន្រ្តីទាំងពីរបានឯកភាពអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីឲ្យបានឆាប់ៗនៅពេលដែលជំងឺរាតត្បាត Covid-19 ត្រូវបានបញ្ចប់ ហើយបន្តផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស ពេទ្យយោធា ការថែរក្សាសន្តិភាព ជំនះនូវផលវិបាកក្រោយសង្គ្រាម និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀតដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ។

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម ជួបសន្ទនាជាមួយលោក Kishi Nobuo រដ្ឋមន្ដ្រីក្រសួងការពារជាតិជប៉ុនតាមរយៈប្រព័ន្ធវីដេអូ

ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងក្រសួងការពារជាតិជប៉ុនដែលបានគាំទ្រ និងសម្របសម្រួលយ៉ាងសកម្មក្នុងឆ្នាំវៀតណាមទទួលតួនាទីជាប្រធានអាស៊ាន ២០២០ ជាពិសេសក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ដ្រីក្រសួងការពារជាតិអាស៊ានបូក (ADMM +)។ លោករដ្ឋមន្រ្តី Ngo Xuan Lich ក៏បានអញ្ជើញលោករដ្ឋមន្រ្តី Kishi Nobuo ចូលរួមកិច្ចប្រជុំ ADMM + ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ។ លោករដ្ឋមន្រ្តី Kishi Nobuo បានទទួលការអញ្ជើញដោយក្ដីសប្បាយរីករាយ./.

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ