Trending now

អង្គការ World Vision វៀតណាមសន្យាជួយឧបត្ថម្ភដល់គ្រួសារចំនួន ១០,០០០ គ្រួសារដែលរងគ្រោះដោយទឹកជំនន់នៅតំបន់ភាគកណ្តាលវៀតណាម

15:30 | 10/11/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២០ អង្គការ World Vision វៀតណាម បានប្រកាសប្តេជ្ញាថានឹងត្រៀមថវិកាចំនួន ២៧,៧ ពាន់លានដុង (១,២ លានដុល្លារ) ដល់កម្មវិធីឆ្លើយតបបន្ទាន់និងស្តារឡើងវិញបន្ទាប់ពីទឹកជំនន់និងការបាក់ស្រុតដីដ៏ធំមួយដែលបង្កឡើងដោយព្យុះរ៉ាំរ៉ៃ នៅភាគកណ្តាលប្រទេសវៀតណាម។

អង្គការ World Vision វៀតណាមសន្យាជួយឧបត្ថម្ភដល់គ្រួសារចំនួន ១០,០០០ គ្រួសារដែលរងគ្រោះដោយទឹកជំនន់នៅតំបន់ភាគកណ្តាលវៀតណាម

គោលដៅនៃកម្មវិធីនេះ គឺដើម្បីគាំទ្រដល់ប្រជាជននិងរដ្ឋាភិបាល ដើម្បីដោះស្រាយនូវតម្រូវការចាំបាច់ហើយទន្ទឹមនឹងនេះជួយលើកកម្ពស់ការបង្កើតជីវិតរស់នៅឡើងវិញសម្រាប់គ្រួសារងាយរងគ្រោះចំនួន ១ ម៉ឺនគ្រួសារនៅក្នុងខេត្តចំនួន ៣ ដែលរងគ្រោះនិងរងឥទ្ធិពលធ្ងន់ធ្ងរដោយព្យុះនិង ជំនន់ទឹកភ្លៀង រួមមានខេត្ត ក្វាងទ្រី ក្វាងណាម និងកាងង៉ៃ។

កម្មវិធីឆ្លើយតបបន្ទាន់និងស្តារគ្រាអាសន្នរបស់អង្គការ World Vision វៀតណាម នឹងត្រូវអនុវត្តក្នុងរយៈពេលពី ៣ ទៅ ៦ ខែ។ ក្នុងអំឡុងពេលនៃការផ្តល់ជំនួយសង្គ្រោះនេះ អង្គការនេះនឹងជួយទ្រទ្រង់ក្នុងការកសាងនិងជួសជុលផ្ទះ ដែលខូចខាតបន្ទាប់ពីព្យុះនិងចែកចាយស្បៀងអាហារនិងការផ្គត់ផ្គង់ដល់គ្រួសាគោលដៅសម្រាប់គុណភាពទឹកស្អាតនិងអនាម័យ រួមទាំងការពារកុមារនិងការអប់រំ។ រាល់សកម្មភាពនៅក្នុងកម្មវិធីនេះប្រកាន់ខ្ជាប់យ៉ាងតឹងរឹងនូវគោលការណ៍នៃការការពារសុវត្ថិភាពដល់កុមារនិងប្រជាជនជាអ្នកទទួលអំណោយផលទាំងអស់ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម