Trending now

វៀតណាមមានល្បឿនកំណើនខ្ពស់លើវិស័យសេដ្ឋកិច្ចឌីជីថលក្នុងតំបន់អាស៊ាន

10:14 | 05/11/2020

នាព្រឹកថ្ងៃទី ៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅសិក្ខាសាលាក្រោមប្រធានបទ “អភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាមក្នុងយុគសម័យឌីជីថល” ។ តំណាងចូលរួមក្នុងសិក្ខាសាលា បានឲ្យដឹងថាវៀតណាមមានល្បឿនកំណើនខ្ពស់លើវិស័យសេដ្ឋកិច្ច ឌីជីថលក្នុងតំបន់អាស៊ាន ព្រមទាំងលើកឡើងដំណោះស្រាយជាច្រើនទៀត ដើម្បីអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិចលើគ្រប់វិស័យនៃជីវភាពសង្គមនិងអាជីវកម្មផងដែរ។

វៀតណាមមានល្បឿនកំណើនខ្ពស់លើវិស័យសេដ្ឋកិច្ចឌីជីថលក្នុងតំបន់អាស៊ាន

យោងតាមការស្ថិតិ នាបច្ចុប្បន្នវៀតណាមនិងឥណ្ឌូណេស៊ីគឺជាប្រទេសឈានមុខគេចំនួនពីរដែលមានល្បឿនកំណើននៃទំហំអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់អាស៊ាន ដែលសម្រេចបានអត្រាជាមធ្យម ៣៨% ក្នុងមួយឆ្នាំ ខណៈពេលដែលប្រទេសដែលនៅសល់ កំពុងមានអត្រាកំណើនពី ២០ ទៅ ៣០% ជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនេះ ការជម្រុញផ្លាស់ប្តូរឌីជីថលដោយស្ម័គ្រចិត្តរបស់អង្គភាពអាជីវកម្មនានាដោយសារជំងឺរាតត្បាតកូវីដ១៩ បានពន្លឿនការអនុវត្តសកម្មភាពពាណិជ្ជកម្ម អេឡិចត្រូនិចនៅប្រទេសវៀតណាមផងដែរ។ លោកស្រី Nguyen Thi Minh Huyen អនុប្រធាននាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិចនិងសេដ្ឋកិច្ចឌីជីថលនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានមានប្រសាសន៍ថា៖

«ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានបញ្ជាក់ថា នេះគឺជាវិស័យមួយក្នុងចំណោមបណ្តាញវិស័យនៃការចែក ចាយដ៏ទំនើបនិងសំខាន់បំផុត ក្រៅពី បណ្តាញចែកចាយតាមបែបប្រពៃណី។ សេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តី វៀតណាម បានតម្រង់ទិសដៅរហូតដល់ឆ្នាំ ២០២៥ ដែលថា សេដ្ឋកិច្ចឌីជីថលត្រូវតែស្រូបយកអត្រាចំនួន ២០ % នៃផលិតផលក្នុងស្រុកសរុប (GDP) ហើយពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច គឺជាផ្នែកមួយនៃសមាសធាតុសំខាន់សម្រាប់គោលដៅសរុបនៃទំហំពាណិជ្ជកម្មលក់រាយទំនិញតាមប្រព័ន្ធអេឡិចត្រូនិច ក៏ដូចជាសេវាកម្មនៅទូទាំងប្រទេសនៅឆ្នាំ ២០២៥ ដោយសម្រេចបានទឹកប្រាក់ចំនួន ៣៥ ពាន់លានដុល្លារអាមេរិកផងដែរ»។

គួរបញ្ជាក់ថា នៅក្នុងសិក្ខាសាលានេះ តំណាងទាំងឡាយក៏បានលើកឡើងថាទន្ទឹមជាមួយនឹងការជំរុញការកសាងរដ្ឋាភិបាលអេឡិចត្រូនិចឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលនោះ រដ្ឋាភិបាលគប្បីប្រកាសផែនការរៀបចំការអភិវឌ្ឍនិងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន។ តាមរយៈនោះ ជួយឲ្យប្រជាជន អង្គភាពអាជីវកម្មនិងអ្នកគ្រប់គ្រង អាចកំណត់បាននូវយុទ្ធសាស្ត្រអភិវឌ្ឍន៍កម្មវិធីព័ត៌មានវិទ្យា ហើយថែមទាំងកំណត់ការផ្លាស់ប្តូរនៅក្នុងដំណាក់កាលនីមួយៗផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វឌ្ឍនភាពគួរឱ្យកត់សម្គាល់ត្រូវបានធ្វើឡើងក្នុងការផ្លាស់ប្តូរការយល់ឃើញរបស់អ្នកនេសាទអំពីការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)
ទីក្រុងហូជីមិញ៖ "កាហ្វេពេលព្រឹកជាមួយអ្នកនេសាទ" ដើម្បីបង្កើនការយល់ដឹងអំពីការបង្ការ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)
នគរបាលប្រជាជនគឺជា «ក្រុមដែលមានវិន័យល្អបំផុត ស្មោះត្រង់បំផុត និងជិតស្និទ្ធបំផុតជាមួយប្រជាជន» ដែលរួមចំណែកដល់ការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររបស់បក្សដោយជ
អាកាសយានដ្ឋានអន្តរជាតិ Phu Quoc នឹងស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិទី ២០ លាននាក់របស់ខ្លួន
ការពង្រីកលំហសម្រាប់ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់