Trending now

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញដឹកនាំសន្និសីទស្តីពីការបើកចំណាយទុន ODA

09:50 | 30/10/2020

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថា នេះគឺជាប្រភពធនធានដ៏សំខាន់ សម្រាប់ការអភិវឌ្ឍប្រទេស ហើយមិនអាចធ្វើព្រងើយកន្តើយបានឡើយ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញដឹកនាំសន្និសីទស្តីពីការបើកចំណាយទុន ODA (រូបថត៖ (chinhphu.vn)

នាព្រឹកថ្ងៃទី ២៩ ខែតុលា នៅទីស្តីការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញដឹកនាំសន្និសីទអនឡាញ ទូទាំងប្រ ទេស ជាមួយក្រសួងស្ថាប័ននិងមូល ដ្ឋាននានា ស្តីពីស្ថានភាពអនុវត្តនិងបើកចំណាយប្រាក់សម្រាប់កម្មវិធីនិងគម្រោងនានា នៃទុនសហប្រតិបត្តិការ អភិវឌ្ឍជាផ្លូវការ (ODA) ប្រាក់កម្ចីសម្បទានបរទេស។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថា នេះគឺជាប្រភពធនធានដ៏សំខាន់ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ហើយមិនអាចធ្វើព្រងើយកន្តើយបានឡើយ។ ថ្វីត្បិតដូច្នេះក៏ដោយ ប្រភពដើមទុននេះ បានបើកចំណាយយឺតយ៉ាវណាស់។ ហេតុដូច្នេះ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យបណ្តាមូលដ្ឋាននិងក្រសួងនានា ត្រូវផ្តល់ចម្លើយ អំពីមូលហេតុនៃការចំណាយដើម ទុន ODA យឺតយ៉ាវ។ លោកនាយករដ្ឋមន្រ្តីផ្តល់អនុសាសន៍ថា៖ “ដំណោះស្រាយទីមួយគឺសមត្ថកិច្ចរបស់អ្នកណា របស់ស្ថាប័នណា និងគណៈគ្រប់គ្រងណា គឺត្រូវដោះស្រាយដោយខ្លួនឯងតាមច្បាប់។ ទីពីរគឺត្រូវបានកំណត់នៅក្នុងភាពជាអ្នកដឹកនាំ។ ហើយខិតខំក្នុងរយៈពេលពីរខែចុងក្រោយនៃឆ្នាំនេះដើម្បីបង្កើនអត្រាការចំណាយប្រាក់ដល់ចំនួនប៉ុន្មានភាគរយ។ ពោលគឺបានចំណាយប្រាក់ជិត ៣០% ហើយ តើអាចត្រូវបានដំឡើងរហូតដល់ ៥០ ភាគរយឬអត់”៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ