Trending now

សម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានឧបត្ថម្ភថវិកាចំនួន ៤៥ លានដុងដល់ប្រជាជននៅតំបន់លិចទឹកនៅភាគកណ្តាលប្រទេសវៀតណាម

11:41 | 24/10/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ដោយស្មារតីនៃការស្រឡាញ់គ្នាទៅវិញទៅមក «ស្លឹកល្អគ្របលើស្លឹករហែក» កម្មាភិបាលនិងបុគ្គលិកនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) បានឧបត្ថម្ភដល់មនុស្សម្នាក់ៗយ៉ាងហោចណាស់ទឹកប្រាក់មួយថ្ងៃក្នុងប្រាក់ខែរបស់ខ្លួនដើម្បីបញ្ជូនទៅគណៈកម្មាធិការរណសិរ្សមជ្ឈឹមមាតុភូមិវៀតណាម ក្នុងការផ្តល់បន្តទៅកាន់ដៃប្រជាជននៅតំបន់កណ្តាលកំពុងជួបបញ្ហាទឹកជំនន់ភ្លៀង។

ទិដ្ឋភាពនៃពិធីនេះ


នាព្រឹកថ្ងៃទី ២៣ ខែតុលា នៅទីស្នាក់ការកណ្តាលនៃគណៈកម្មាធិការរណសិរ្សមាតុភូមិមជ្ឈឹមវៀតណាម ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម លោកស្រី Nguyen Phuong Nga បានប្រគល់អំណោយចំនួន ៤៥ លានដុងពីកម្មាភិបាល និងបុគ្គលិក និងនិយោជិកនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាម ដើម្បីជួយគាំទ្រប្រជាជននៅតំបន់លិចទឹកនៅភាគកណ្តាលប្រទេសវៀតណាម។

ប្រធានសម្ព័ន្ធអង្គការមិត្តភាព Nguyen Phuong Nga បានចែករំលែកថាដោយស្មារតី«ស្រឡាញ់គ្នាទៅវិញទៅមក» «ស្លឹកឈើល្អការពារស្លឹករហែក» កម្មាភិបាលបុគ្គលិក VUFO បានជួយឧបត្ថម្ភដល់មនុស្សម្នាក់ៗយ៉ាងហោចណាស់ទឹកប្រាក់មួយថ្ងៃនៃប្រាក់ខែរបស់ខ្លួន ដើម្បីផ្ញើទៅគណៈកម្មាធិការរណសិរ្សមជ្ឈឹមមាតុភូមិវៀតណាម ក្នុងការផ្តល់បន្តទៅកាន់ដៃប្រជាជននៅតំបន់កណ្តាលកំពុងជួបបញ្ហាទឹកជំនន់ភ្លៀង។ នេះក៏ជាសកម្មភាពដ៏មានអត្ថន័យ ដើម្បីរួមចំណែកដល់បក្ស រដ្ឋនិងរណសិរ្សមាតុភូមិវៀតណាម មានធនធានបន្ថែមទៀតដើម្បីជួយប្រជាជននៅតំបន់លិចទឹកជំនន់ក្នុងការជំនះលើរាល់ការលំបាកនិងជួយធ្វើឲ្យស្ថេរភាពក៏ដូចជាអាយុជីវិតរបស់ប្រជាជននៅទីនេះផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា