Trending now

ប្រទេសកូរ៉េខាងត្បូងផ្តល់ជំនួយចំនួន ៣០ ម៉ឺនដុល្លារ ដើម្បីជួយប្រទេសវៀតណាមជំនះរាល់ការខូចខាតដែលបង្កឡើងដោយទឹកជំនន់នៅភាគកណ្តាលនៃប្រទេសវៀតណាម

11:41 | 24/10/2020 (បកប្រែដោយឌីណា)

យុគសម័យ - ក្រសួងការបរទេសកូរ៉េខាងត្បូងបានសង្ឃឹមថា ថវិកាខាងលើនឹងចូលរួមចំណែកជួយប្រជាជនដែលបានជម្លៀសចេញ ដែលនឹងទទួលបានជំនួយបន្ទាន់និងមានស្ថេរភាពក្នុងជីវិតរបស់ពួកគេ បន្ទាប់ពីគ្រោះទឹកជំនន់។

ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយថា នៅថ្ងៃទី ២២ ខែតុលា រដ្ឋាភិបាលបានសម្រេចផ្តល់ជំនួយមនុស្សធម៌ចំនួន ៣០ ម៉ឺនដុល្លារអាមេរិក ដើម្បីជួយប្រទេសវៀតណាមជំនះរាល់ការខូចខាតដែលបង្កឡើងដោយទឹកជំនន់ នាពេលថ្មីៗនេះនៅតំបន់កណ្តាល។

យោងតាមព័ត៌មានពីក្រសួងការបរទេសកូរ៉េខាងត្បូងបានឲ្យដឹងថា ដោយសារភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលយូរ ចាប់ពីថ្ងៃទី ៦ ខែតុលានៅភាគកណ្តាលនៃប្រទេសវៀតណាម មនុស្សជាង ១០០ នាក់បានស្លាប់ប្រជាជនជាង ៩០,០០០ នាក់ត្រូវបានជម្លៀសចេញ ផ្ទះជាង ១៣០,០០០ ត្រូវបានលិចទឹក ការខូចខាតទ្រព្យសម្បត្តិគឺធំធេងណាស់។ ក្រសួងការបរទេសកូរ៉េខាងត្បូងសង្ឃឹមថា ថវិកាខាងលើនេះនឹងចូលរួមចំណែកជួយប្រជាជនដែលត្រូវបានជម្លៀសចេញដែល​ទទួលបានជំនួយបន្ទាន់និងមានស្ថេរភាពក្នុងជីវិតរបស់ពួកគេ បន្ទាប់ពីគ្រោះទឹកជំនន់។

ដោយសារមានភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ ស្ពានតភ្ជាប់រវាងឃុំទាំង ២ គឺ Cam Due - Cam My (Cam Xuyen ខេត្ត Ha Tinh) ត្រូវបានបំផ្លាញដោយសារទឹកជំនន់ ដូច្នេះចរាចរណ៍ត្រូវបានជួបការលំបាក។ (រូបថត៖ VNA)

នាពេលខាងមុខនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការជួយគាំទ្រដល់ប្រទេសនិងប្រជាជនដែលជួបការលំបាកមិនត្រឹមតែខូចខាត ដោយសារគ្រោះមហន្តរាយធម្មជាតិប៉ុណ្ណោះទេ ថែមទាំងវិបត្តិមនុស្សធម៌ដទៃទៀត ផងដែរ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា