Trending now

លោក Tran Thanh Hung ត្រូវបានជាប់ឆ្នោតជាប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជាខេត្ត Dong Nai ជាថ្មិម្តងទៀត

21:16 | 24/10/2020 (បកប្រែដោយឌីណា)

យុគសម័យ - នាថ្ងៃទី ២៣ ខែតុលា សមាគមមិត្តភាពវៀតណាម - កម្ពុជានៅខេត្ត Dong Nai បានប្រព្រឹត្តទៅមហាសន្និបាតតំណាងលើកទី ២ អាណត្តិ ២០២០ - ២០២៥ ។

លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Nguyen Hoa Hiep បានជូនផ្កានិងអបអរសាទរដល់គណៈកម្មាធិការប្រតិបត្តិនៃសមាគមមិត្តភាពវៀតណាម - កម្ពុជានៅ​ខេត្ត Don g Nai លើកទី ២ អាណត្តិ ២០២០ - ២០២៥ ត្រូវ​​បានឧទ្ទេសនាម នៅឯមហសន្និបាត។

ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក​​ សមាគមមិត្តភាពវៀតណាម - កម្ពុជានៅខេត្តបានក្លាយជាស្ពានសំខាន់មួយដែលរួមចំណែកធ្វើឱ្យស៊ីជម្រៅចំណងមិត្តភាពប្រពៃណីដ៏ល្អប្រសើររវាងប្រជាជនវៀតណាមនិងប្រជាជនកម្ពុជាទាំងមូលក៏ដូចជាប្រជាជនខេត្តDong Nai ជាមួយប្រជាជននៃប្រទេសកម្ពុជា ។

លើសពីនេះ សមាគមក៏បានឃោសនាភ្លាមៗចំពោះការប្រយុទ្ធ បដិសេធនូវទស្សនៈខុសការ ឆ្លៀតយកឱកាសនយោបាយក្នុងស្រុកនិងបរទេសស្តីពីទំនាក់ទំនងអ្នកជិតខាងជាមិត្តនិងសាមគ្គីភាព ការផ្សាភ្ជាប់យ៉ាងរឹងមាំរវាងវៀតណាមនិងកម្ពុជា។

សមាគមមិត្តភាពវៀតណាម - កម្ពុជាបានផ្តល់អាហារូបករណ៍ចំនួន ២៦ ដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅខេត្តនិងជួយឧបត្ថម្ភដល់ស្ថានភាពលំបាក។ សមាគមក៏បានកៀរគរនិងប្រគល់អំណោយជាង ១៥០០ ជូនដល់អតីតយុទ្ធជន កងទ័ពស្ម័គ្រចិត្ត គ្រួសារយុទ្ធជនពលីនិងយុទ្ធជណរងរបួសដែលបានប្រយុទ្ធនិងពលីនៅសមរភូមិកម្ពុជា…

មហាសន្និបាតសមាគមមិត្តភាពវៀតណាម - កម្ពុជានៅខេត្ត Dong Nai លើកទី​ ២ សម្រាប់អាណត្តិ ២០២០ - ២០២៥ បានបោះឆ្នោតនិងជ្រើសរើសសមាជិកចំនួន ៣០ រូប នៃគណៈកម្មាធិការប្រតិបត្តិនៃសមាគមនេះ ហើយលោក Tran Thanh Tung នៅតែបន្តជាប់ឆ្នោតជាប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជានៅខេត្ត Dong Nai ជាសារថ្មីម្តងទៀត។

ក្នុងឱកាសនេះ សមូហភាពនិងបុគ្គលចំនួន ៣៧ នាក់ដែលជាសមាជិកនៃសមាគមមិត្តភាពវៀតណាម - កម្ពុជានៅខេត្ត Dong Nai ត្រូវបានកោតសរសើរនិងទទួលរង្វាន់ពីសមាគមមិត្តភាពវៀតណា –កម្ពុជា គណៈកម្មាធិការប្រជាជនខេត្តនិងសម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានកោតសរសើរ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា