Trending now

ចាំបាច់ត្រូវបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងសាធារណរដ្ឋឆែក

10:09 | 23/10/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ថ្លែងនៅឯកិច្ចជំនួបនេះដែរ លោកឯកអគ្គរដ្ឋទូត Thai Xuan Dung បានបញ្ជាក់ថាលោកនឹងប្តេជ្ញាចិត្តនិងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីធ្វើជាស្ពានភ្ជាប់មួយក្នុងការជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យឈានដល់កម្ពស់ថ្មីមួយ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់។

ទិដ្ឋភាពនៃពិធីនេះ


នារសៀលថ្ងៃទី ២១ ខែតុលានៅវិមានប្រធានាធិបតីនៃសាធារណរដ្ឋឆែកនៅរដ្ឋធានីប្រាក លោកឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំសាធារណរដ្ឋឆែក Thai Xuan Dung បានអញ្ជើញជូនសារតាំងទៅលោកប្រធានាធិបតីង្វៀនភូត្រុងជូនប្រធានាធិបតីលោក Miloš Zeman ក្នុងឱកាសចាប់ផ្តើមអាណត្តិបេសកកម្មការទូតថ្មីរបស់ខ្លួន។

នៅក្នុងជំនួបនេះ លោកប្រធានាធិបតី Miloš Zeman បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការពហុភាគីរវាងសាធារណរដ្ឋឆែកនិងវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ទន្ទឹមនឹងនេះដែរ លោកប្រធានាធិបតីឆែក Milos Zeman បានសម្តែងការចាប់អារម្មណ៍ចំពោះសមិទ្ធិផលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ក៏ដូចជាទំនាក់ទំនងការបរទេសរបស់វៀតណាម ក្រោយពីរយៈពេលជាង ៣០ ឆ្នាំនៃការផ្លាស់ប្តូរថ្មីនិងរីកចម្រើនផងដែរ។ ទន្ទឹមនឹងនេះ លោក Zeman ក៏បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែក របស់សហគមន៍វៀតណាមនាពេលថ្មីៗនេះនៅសាធារណរដ្ឋឆែក ជាពិសេសគឺការជួយឧបត្ថម្ភរបស់សហគមន៍ក្នុងរយៈពេលដែលជំងឺ Covid-19 ផ្ទុះឡើងនៅក្នុងប្រទេសនេះផងដែរ។


ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំសាធារណរដ្ឋឆែក លោក Thai Xuan Dung និងប្រធានាធិបតីសាធារណរដ្ឋឆែក លោក​ Milos Zeman

ថ្លែងនៅឯកិច្ចជំនួបនេះដែរ លោកឯកអគ្គរដ្ឋទូត Thai Xuan Dung បានបញ្ជាក់ថាលោកនឹងប្តេជ្ញាចិត្តនិងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីធ្វើជាស្ពានភ្ជាប់មួយក្នុងការជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យឈានដល់កម្ពស់ថ្មីមួយ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍមិនត្រឹមតែនៅប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់និងពិភពលោកទៀតផង ៕


(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម