Trending now

ប្រទេសជប៉ុននិងសហរដ្ឋអាមេរិកបានឯកភាពនូវការពន្លឿនការចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី

13:12 | 28/05/2019 (ប្រភព៖ vietnamplus.vn ប្រែសម្រូលដោយសមុទ្រ)

យុគសម័យ - នៅថ្ងៃទី២ ៧ ខែឧសភា នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងប្រធានាធិបតីអាមេរិកលោក Donald Trump បានឯកភាពនូវការពន្លឿនការចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរវាងប្រទេសទាំងពីរ។

ប្រធានាធិបតីអាមេរិកលោក Donald Trump​ និងនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe

នាថ្ងៃទី ២៧ ខែឧសភា នៅទីក្រុងតូក្យូ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងប្រធានាធិបតីអាមេរិកលោក Donald Trump បានឯកភាពលើការពន្លឿនការចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរវាងប្រទេសទាំងពីរ។

បន្ទាប់ពីកិច្ចចរចាជាមួយប្រធានាធិបតីលោក Trump មក នាយករដ្ឋមន្ត្រី Abe បានប្រាប់អ្នកយកព័ត៌មានថា មេដឹកនាំទាំងពីរបានឯកភាពនូវការពន្លឿនការចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីថ្មីដើម្បីសម្រេចបាននូវទំនាក់ទំនងមានអត្ថប្រយោជន៍ទៅវិញទៅមក។

មុនពេលនេះ លោក Trump បានថ្លែងនៅឯកិច្ចប្រជុំមួយជាមួយក្រុមហ៊ុនជប៉ុនថាលោកចង់ដោះស្រាយបញ្ហាអតុល្យភាពនៅក្នុងពាណិជ្ជកម្មរវាងអាមេរិកនិងជប៉ុននិងលុបចោលឧបសគ្គចំពោះការនាំចេញសម្រាប់ទំនិញនាំចេញរបស់សហរដ្ឋអាមេរិក ទន្ទឹមនិងនេះធានានូវយុត្តិធម៌រវាងប្រទេសទាំងពីរនិងផ្តល់ឯកសិទ្ធិទៅវិញទៅមកផងដេរ។

ជាការឆ្លើយតបក្រុងតូក្យូបាននិយាយថាខ្លួននឹងកាត់បន្ថយពន្ធលើផលិតផលកសិកម្មមួយចំនួនដែលនាំចូលពីសហរដ្ឋអាមេរិកទៅជាកម្រិតពន្ធដែលបានអនុវត្តក្នុងកិច្ចព្រមព្រៀង​ជឿនលឿន​និង​គ្រប់​ជ្រុងជ្រោយ​សម្រាប់​ភាព​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (CPTPP) ស្របតាមរដ្ឋវ៉ាស៊ីនតោន លុបចោលពន្ធលើផលិតផលឧស្សាហកម្មទាំងអស់រួមទាំងអត្រាពន្ធ ២,៥% លើរថយន្តជប៉ុន។

ទោះជាយ៉ាងណាក៏ដោយទីក្រុងវ៉ាស៊ីនតោននឹងមិនតឿនទីក្រុងតូក្យូត្រូវសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីមុនពេលការបោះឆ្នោតព្រឹទ្ធសភានៅជប៉ុននាពេលខាងមុខនេះ ដោយសារតែលោកប្រធានាធិបតី Trump យល់អំពីការព្រួយបារម្ភរបស់នាយករដ្ឋមន្ត្រី Abe អំពីផលប៉ះពាល់អវិជ្ជមានសម្រាប់គណបក្សកាន់អំណាចប្រសិនបើក្រុងតូក្យូត្រូវបានបង្ខំឱ្យកាត់បន្ថយពន្ធលើផលិតផលកសិកម្មដែលបាននាំចូលពីសហរដ្ឋអាមេរិកមុនការបោះឆ្នោតដ៏សំខាន់ខាងមុខនេះ។

ទាក់ទងនឹងបញ្ហាកូរ៉េខាងជើងលោក Abe បានអះអាងថាប្រទេសជប៉ុននិងសហរដ្ឋអាមេរិកបានឯកភាពទាំងស្រុងលើការរកផ្លូដោះជាមួយប្រទេសកូរ៉េខាងជើង។ នាយករដ្ឋមន្ត្រីជប៉ុនក៏បានអោយដឹងថាលោកបានទទួលការគាំទ្ររបស់លោកប្រធានាធិបតី Trump ចំពោះការជំរុញប្រារពជំនួបកំពូលជាដំបូងជាមួយមេដឹកនាំនៃប្រទេសកូរ៉េខាងជើងលោក Kim Jong-un ៕



(ប្រភព៖ vietnamplus.vn ប្រែសម្រូលដោយសមុទ្រ)

(ប្រភព៖ vietnamplus.vn ប្រែសម្រូលដោយសមុទ្រ)

Tags: My Nhat

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

HEINEKEN វៀតណាម និងសាកលវិទ្យាល័យបច្ចេកវិទ្យានៃទីក្រុងហូជីមិញ សហការគ្នាអភិវឌ្ឍន៍បច្ចេកវិទ្យា និងប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់
ការដាក់ឱ្យដំណើរការកម្មវិធី IPv6-Only ដំណាក់កាល ២០២៦-២០៣០ តម្រង់ទិសដៅទៅរកអ៊ីនធឺណិតជំនាន់ថ្មី
សន្និសីទវីអិនអិនអាយស៊ី អ៊ីនធឺណិត ឆ្នាំ ២០២៦៖ ជម្រុញការដាក់ឱ្យប្រើប្រាស់ IPv6-Only បង្កើតកម្លាំងចលករអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាតិ
វៀតណាមចំពោះមុខកាលានុវត្តភាពកំណើនពីរខ្ទង់៖ កម្លាំងផ្ទៃក្នុង ការកែទម្រង់ និងសេចក្តីប្រាថ្នាចង់ឈានឡើង
គុយបាជម្រុញការកែទម្រង់សេដ្ឋកិច្ច