Trending now

អាមេរិក ជប៉ុន កូរ៉េ​ខាងត្បូង​និង​អូស្ត្រាលី ធ្វើ​សមយុទ្ធ​ទ័ពជើងទឹក​លើក​ទីមួយ​នៅ​ប៉ាស៊ីហ្វិក​ភាគ​ខាងលិច​

18:29 | 24/05/2019 (ប្រភព៖ rasmeinews សរុបព័ត៌មានដោយ សមុទ្រ)

​កងទ័ពជើងទឹក​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​ឧសភា​ថា នាវា​កងទ័ព​ជើង​អាមេរិក​ច្រើន​គ្រឿង​បាន​ធ្វើ​សមយុទ្ធ​រួម​ជាមួយ​កង​នាវាចម្បាំង​មកពី​ប្រទេស​សម្ពន្ធ​​មិត្ត​ដែល​មាន ជប៉ុន អូស្ត្រាលី និង​កូរ៉េខាងត្បូង​ក្នុងការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​លើក​ទី​មួយ​របស់​ពួកគេ​សមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាងលិច​។​

អាមេរិក បញ្ជូន​នាវា​៥​គ្រឿង និង​យន្តហោះ​ច្រើន​គ្រឿង​សម្រាប់​ការធ្វើ​សមយុទ្ធ​នេះ​

សមយុទ្ធ​” ទ័ព​ជួរមុខ​ប៉ាស៊ីហ្វិក ”( Pacific Vanguard) ដែល​ធ្វើ​នៅ​ជិត​កោះ​ហ្កាំ(Guam) របស់​សហរដ្ឋអាមេរិក​នេះ ធ្វើឡើង​នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក លោក Donald Trump ទៅកាន់​​ប្រទេស​ជប៉ុន​នៅ​ចុង​សប្តាហ៍​នេះ ស្របពេល​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន យកចិត្តទុកដាក់​លើ​ក្រុម​ប្រទេស​ជា​សម្ពន្ធមិត្ត​នៅ​អាស៊ី​ដើម្បី​ជួយ​ទប់ទល់​នឹង​អំណាច​យោធា​​របស់​ចិន​នៅក្នុង​តំបន់​។​

​លោក ហ្វី​លីព សរ​យឺ​(Phillip Sawyer) ឧត្តមនាវីរង​នៃកង​នា​វាទី​៧​អាមេរិក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ” សមយុទ្ធ​នេះ​ចូលរួម​កម្លាំង​ទ័ព​ដែល​មក​​ពី​ប្រទេស​៤​នៅ​ជិត​សមុទ្រ ដែល​អាច​ផ្តល់​ការការពារ​សន្តិសុខ​នៅ​ទូទាំង​សមុទ្រ ឥ​ណ្ឌូ​-​ប៉ាស៊ីហ្វិក​ដោយ​ផ្អែក​លើ​តម្លៃ​រួម​និង​ផលប្រយោជន៍​រួម​” ។​

​សមយុទ្ធ​ដែល​មាន​រយៈពេល​៦​ថ្ងៃនេះ ត្រូវ​បាន​ចូលរួម​ដោយ នាវា​ពិឃាត​ជប៉ុន​២​គ្រឿង​នាវាចម្បាំង​អូស្ត្រាលី​២​គ្រឿង និង នាវា​ពិឃាត​មួយ​គ្រឿង​មក ពី​កូរ៉េខាងត្បូង ជាមួយនឹង​​កងទ័ព​សរុប​ទាំងអស់​៣.០០០​នាក់​។​

​នៅ​ខែ​នេះ​នាវា​អាមេរិក​បានធ្វើ​សមយុទ្ធ​ជាមួយ​នាវា​បារាំង ជប៉ុន និង​អូស្ត្រាលី​នៅ​ឈូង​សមុទ្រ Bengal ហើយ​បានធ្វើ​សមយុទ្ធ​ដាច់ដោយឡែក​ជាមួយ​នាវា​ដឹក​ឧទ្ធម្ភាគចក្រ​ជប៉ុន និង​នាវាចម្បាំង​មកពី​ឥណ្ឌា និង​ហ្វីលីពីន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​ជម្លោះ។

​ចិន​ទាមទារ​យក​ស្ទើរតែ​ទាំង​អស់នៃ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ឆ្លងកាត់​ប្រហែល​មួយ​ភាគបី​នៃ​ការធ្វើ​នាវាចរ​ណ៏​លើ​សមុទ្រ ខណៈដែល​ប្រទេស​ប្រ៊ុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និង​វៀតណាម​បាន​ប្រកួតប្រជែង​គ្នា​ដើម្បី​ទាមទារ​ពី​ផ្លូវទឹក​មួយ​នេះ​ផងដែរ ​៕

(ប្រភព៖ rasmeinews សរុបព័ត៌មានដោយ សមុទ្រ)

(ប្រភព៖ rasmeinews សរុបព័ត៌មានដោយ សមុទ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រ
នៅទីក្រុងហូជីមិញ សន្និសីទតភ្ជាប់ធុរកិច្ចវៀតណាម-កម្ពុជាឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅ
អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល