Trending now

វៀតណាមចូលរួម “សប្តាហ៍អាជីវកម្មកូរ៉េខាងត្បូង-អាស៊ាន និងឥណ្ឌាឆ្នាំ២០២០”

14:04 | 15/10/2020

“សប្តាហ៍អាជីវកម្មកូរ៉េខាងត្បូង-អាស៊ាន និងឥណ្ឌា ឆ្នាំ២០២០” បានប្រព្រឹត្តទៅនាថ្ងៃទី១៣ និងថ្ងៃទី១៤ ខែតុលា នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៌ Coex នៅទីក្រុងសេអ៊ូល។

ស្ដង់របស់វៀតណាមនៅ “សប្តាហ៍អាជីវកម្មកូរ៉េខាងត្បូង-អាស៊ាន និងឥណ្ឌាឆ្នាំ ២០២០” (រូបថត៖ vnanet.vn)

“សប្តាហ៍អាជីវកម្មកូរ៉េខាងត្បូង-អាស៊ាន និងឥណ្ឌា ឆ្នាំ២០២០” ជាឱកាសសម្រាប់ប្រទេសទាំងឡាយបង្ហាញសក្តានុពលរបស់អាស៊ីក្រោយជំងឺ Covid-19 និងពង្រីកកិច្ចសហប្រតិបត្តិការដើម្បីវិបុលភាពនៃបណ្តា​ប្រទេស​នៅអាស៊ី។ ព្រឹត្តិការណ៍ក៏​ផ្ដល់ឱកាសធ្វើអាជីវកម្មដល់​ដៃគូអាស៊ី និងឱកាសវិនិយោគផ្សេងៗនៅអាស៊ីសម្រាប់សហគ្រាសកូរ៉េខាងត្បូង អាស៊ាន និងឥណ្ឌាផងដែរ។

ក្នុងក្របខ័ណ្ឌនៃ “សប្តាហ៍អាជីវកម្មកូរ៉េខាងត្បូង-អាស៊ាន និងឥណ្ឌាឆ្នាំ២០២០” មានសិក្ខាសាលា ជំនួបប្រាស្រ័យ ការផ្លាស់ប្ដូរស្ដីពីកិច្ចសហប្រតិបត្តិការវិនិយោគរវាងសហគ្រាសកូរ៉េខាងត្បូង និងប្រទេសទាំងឡាយតាមប្រព័ន្ធវីដេអូ។ ក្នុងឱកាសនេះ ស្ថានទូតនៃបណ្ដាប្រទេសអាស៊ាន និងឥណ្ឌាក៏មានស្ដង់តាំងបង្ហាញផលិតផលរបស់ប្រទេសនីមួយៗផងដែរ./.

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
អ្នកជំនាញសេដ្ឋកិច្ច ១៣ រូបចូលរួមក្នុងក្រុមប្រឹក្សាយោបល់ VIFC-HCMC
ខួបលើកទី ៤៧ នៃទិវាជ័យជម្នះបដិវត្តន៍ប្រជាជន Sandino៖ បើកទូលាយការផ្លាស់ប្តូរប្រជាជននិងប្រជាជនវៀតណាម - នីការ៉ាហ្គា