យុគសម័យ - ពីចំកណ្តាលទីក្រុងហាណូយ កាត់តាមផ្លូវខេត្ត DT ៤១៩ គឺផ្លូវទៅឃុំ Dong Tam ស្រុក My Duc ត្រូវបានគេតុបតែងផ្កាចម្រុះពណ៌ទាំងសងខាង។ផ្ទះធំទូលាយនៅសងខាងផ្លូវអមជាមួយនឹងស្នាមញញឹមនិងភាពរស់រាយរាក់ទាក់គួរឱ្យស្រឡាញ់របស់ប្រជាជនគឺជាភាពងាយមើលឃើញនៅលើទឹកដីនេះ។
ភូមិ Hoanh មានផ្ទះសម្បែងស្អាតស្អំនៅតាមដងផ្លូវ
ភូមិ Hoanh បានសាងសង់ផ្ទះថ្មីជាច្រើនបន្ថែមទៀត
ផ្លូវបេតុងដឹកពីផ្លូវខេត្ត LT ៤១៩ ឆ្ពោះទៅភូមិ Hoanh មានផ្ទះធំទូលាយជាច្រើនត្រូវបានគេសាងសង់និងកំពុងសាងសង់។ ប្តីនិងប្រពន្ធឈ្មោះ Nguyen Van Nam (អាយុ ៣៤ ឆ្នាំ) ដែលជាគ្រួសារក្រីក្រនៅភូមិ Hoanh ក៏ជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលសង់ផ្ទះថ្មីដែរ។ កាលពីប៉ុន្មានឆ្នាំមុននៅពេល បើមានក្តីសុបិន្តលោក Nam មិនហ៊ានជឿថាគាត់និងភរិយានឹងមានផ្ទះធំទូលាយនិងរឹងមាំដូចបច្ចុប្បន្ននេះទេ។ ដោយទទួលបានព័ត៌មានថាក្រុមគ្រួសារនឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសម្ព័ន្ធយុវជនដើម្បីឱ្យគូស្វាមីភរិយាមានផ្ទះថ្មីភរិយារបស់លោក Nam បានត្រេកអរស្រក់ទឹកភ្នែក។ ក្នុងដំណើរត្រឡប់ទៅកាន់ Dong Tam វិញ យើងខ្ញុំក៏បានជួបសំណេះសំណាលជាមួយលោក Le Dinh Luong លេខាសាខាបក្សនិងជាប្រធានភូមិ Hoanh ឃុំDong Tam។ ដោយទើបតែទទួលយកការទទួលខុសត្រូវចាប់តាំងពីខែកុម្ភៈឆ្នាំ ២០២០ បន្ទាប់ពីជិត ៨ ខែមកហើយ លោក Luong បានមើលឃើញពីការផ្លាស់ប្តូរជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅភូមិ Hoanh។ យោងតាមមេភូមិរូបនេះ ដើម្បីឱ្យមានការផ្លាស់ប្តូរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រៅពីការខិតខំរបស់ប្រជាជននៅភូមិ Hoanh ក៏មានការព្រួយបារម្ភពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងអង្គការមហាជនទាំងផ្លូវកាយនិងផ្លូវចិត្តផងដែរ។លោក Bui Van Thin មន្រ្តីផ្នែកវប្បធម៌នៅឃុំ Dong Tam បានមានប្រសាសន៍ថានៅក្នុងភូមិ Dong Tam ៖
“ លក្ខណៈវប្បធម៌ប្រពៃណីរបស់ប្រជាជនក្នុងតំបន់ត្រូវបានរក្សាជានិច្ច។ ការប្រកួតកីឡានិងសិល្បៈតែងតែត្រូវបានធ្វើឡើងដែលធ្វើឱ្យជីវិតរបស់មនុស្សកាន់តែសប្បាយរីករាយ។ ថ្មីៗនេះនៅថ្ងៃទី ២ ខែកញ្ញាឆ្នាំ ២០២០ ប្រសិនបើវាមិនត្រូវបានប៉ះពាល់ដោយជំងឺ Covid-19 ការប្រកួតបាល់ទាត់ដើម្បីអបអរសាទរទិវាបុណ្យឯករាជ្យជាតិពិតជាគួរឱ្យរំភើបដូចកាលពីប៉ុន្មានឆ្នាំមុន។នៅភូមិ Dong Tam ក៏មានកម្មវិធីផ្លាស់ប្តូរវប្បធម៌ជាទៀងទាត់ជាមួយសម្ព័ន្ធយុវជនអង្គភាពកងទ័ពដេលពោរពេញទៅដោយភាពសប្បាយរីករាយនិងរួសរាយរាក់ទាក់នឹងគ្នារវាងកងទ័ពនិងប្រជាជន”។
កុមារឃុំ Dong Tam ឈានចូលឆ្នាំសិក្សាថ្
គោលដៅកសាងជនបទថ្មី
នាបច្ចុប្បន្ន ប្រជាជននិងអាជ្ញាធរភូមិ Dong Tam កំពុងខិតខំឆ្ពោះទៅគោលដៅដើម្បីសម្រេចបទដ្ឋានជនបទថ្មីនៅឆ្នាំ ២០២១ ។ វានឹងមិនពិបាកពេកទេ ពីព្រោះនៅទីនេះមានការឯកភាពខ្ពស់ពីគ្រប់កំរិតការប្តេជ្ញាចិត្ត និងសំរេចឲ្យបានគោលដៅនេះ។ ប្រជាជនកំពុងឆ្លើយតបនឹងការងារទូទៅដូចជាការដឹកជញ្ជូននិងប្រព័ន្ធធារាសាស្រ្ត។ ប្រជាជនគ្រប់ៗគ្នានៅឃុំ Dong Tam បានដឹងខ្លួនក្នុងការកសាងមាតុភូមិអោយកាន់តែស្រស់ស្អាត ពីសកម្មភាពតូចតាចដូចជាដាំផ្កាអោយបានច្រើននៅតាមដងផ្លូវរហូតដល់ចលនាសំអាតផ្លូវក្នុងភូមិផងដែរ។ នៅភូមិ Hoanh ពេលធ្វើសន្និសិទតំណាងប្រជាជន ក៏ឃើញថាមានបរិយាកាសខុសប្លែកគ្នាហើយ។ ប្រជាជនសប្បាយរីករាយនិងមានការរំភើបចិត្តចំពោះការផ្លាស់ប្តូរនិងពិភាក្សាគ្នាដោយផ្តោតសំខាន់លើខ្លឹមសារត្រង់ៗនិងជាក់ស្តែងនៃជីវិតផងដែរ។ ឧទាហរណ៍ការសាងសង់ប្រព័ន្ធបង្ហូរទឹកនៅក្នុងភូមិ Hoanh មិនត្រូវបានអនុវត្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែបានបញ្ចប់ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ សូម្បីតែគ្រួសារពីរ បានយល់ព្រមអនុញ្ញាតឱ្យខ្សែលូទឹកហូរកាត់សួនច្បាររបស់ពួកគេ។
ប្រធានគណៈកម្មាធិការប្រជាជនឃុំ Dong Tam លោកស្រី Hoang Thanh Huong បានបន្ថែមទៀតថានៅរដូវផ្ការីកឆ្នាំ ២០២០ ផ្ទៃដីដាំស្រូវនៅ Dong Tam សម្រេចបាន ៩៩,១៤% ដែលជាអត្រាខ្ពស់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំ។ សកម្មភាពពាណិជ្ជកម្ម - សេវាកម្មនៅក្នុងឃុំមានស្ថេរភាពជីវភាពរស់នៅរបស់ប្រជាជនត្រូវ បានកែលម្អឆ្ពោះទៅរកការធ្វើពិពិធកម្មកាន់តែច្រើន។ Dong Tam ក៏ជាឃុំមួយក្នុងចំណោមឃុំឈានមុខគេនៃស្រុក My Duc ដើម្បីចូលរួមចំណែកដល់រដ្ឋាភិបាលនៃការការពារនិងគ្រប់គ្រងជំងឺកូវីដ១៩ ដោយទទួលបានប្រាក់ជិត ២០០ លានដុង៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)
មតិពីមិត្តអ្នកអាន