Trending now

អនុម័តផែនការសកម្មភាពដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ក្រុម CLMV

10:34 | 31/08/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ផែនការសកម្មភាព CLMV សម្រាប់ឆ្នាំ ២០២១-២០២២ ផ្តោតលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំងបំពេញតាមការប្តេជ្ញាចិត្តក្នុងតំបន់ចំពោះការអភិវឌ្ឍក្របខ័ណ្ឌ CLMV កិច្ចសហប្រតិបត្តិការធនធានមនុស្សនិងផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩ ផងដែរ។

អនុម័តផែនការសកម្មភាពដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ក្រុម CLMV

នាថ្ងៃទី ២៩ ខែសីហា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ១២ តាមប្រព័ន្ធអ៊ីនធឺណេតបានអនុម័តលើផែនការសកម្មភាពសម្រាប់ក្រុមប្រទេសសមាជិក CLMV រួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ានិងវៀតណាម។ ផែនការសកម្មភាព CLMV សម្រាប់ឆ្នាំ ២០២១-២០២២ ផ្តោតលើវិស័យសំខាន់ៗចំនួន ៥ ដូចជាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគការបំពេញនូវការប្តេជ្ញាចិត្តក្នុងតំបន់ចំពោះការអភិវឌ្ឍក្របខ័ណ្ឌ CLMV កិច្ចសហប្រតិបត្តិការធនធានមនុស្ស និងផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិន៍ជំងឺកូវីដ១៩។

កិច្ចប្រជុំនេះក៏បានពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តផែនការស្តារឡើងវិញដ៏ទូលំទូលាយនិងការអនុវត្តផែនការសកម្មភាពទីក្រុងហាណូយស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងអាស៊ាននិងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ដើម្បីឆ្លើយតបនឹងជំងឺកូវីដ១៩ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតនេះដល់វិស័យសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាពង្រឹងការផ្សារភ្ជាប់ខ្សែសង្វាក់ ដើម្បីធានាបាននូវភាពខ្លាំងនិងភាពធន់នៃខ្សែសង្វាក់តម្លៃនាពេលអនាគត។នៅក្នុងកិច្ចប្រជុំនេះរដ្ឋមន្រ្តីទាំងឡាយក៏បានពិចារណាពិភាក្សានិងអនុម័តលើឯកសារសំខាន់ៗមួយចំនួនដែលបានដាក់ជូនដោយ SEOM រួមទាំងសន្ទស្សន៍សមាហរណកម្មឌីជីថលអាស៊ាន ឯកសារយោង (TOR) ស្តីពីការតភ្ជាប់មជ្ឈមណ្ឌលនវានុវត្តន៍និងភាពច្នៃប្រឌិតថ្មីនៅក្នុងអាស៊ាន ក៏ដូចជាសេចក្តីណែនាំសម្រាប់ការជំរុញអាជីវកម្មគ្រប់ជ្រុងជ្រោយនៅក្នុងអាស៊ានផងដែរ។

គួរកត់សម្គាល់ថាសន្ទស្សន៍សមាហរណកម្មឌីជីថលអាស៊ាននិងឯកសារយោងស្តីពីការតភ្ជាប់បណ្តាញច្នៃប្រឌិតអាស៊ាន គឺជាគំនិតផ្តួចផ្តើមអាទិភាពចំនួនពីរក្នុងចំណោមគំនិតផ្តួចផ្តើមអាទិភាពទាំង ១៣ របស់ប្រទេសវៀតណាមសម្រាប់ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម