ក្រោយពីផ្អាករយៈពេល ៣ ឆ្នាំដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត Covid-១៩ នាពេលកន្លងមក សាលាមិត្តភាព T៧៨ បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនឃុំ Tho Loc ស្រុក Phuc Tho ទីក្រុងហាណូយ រៀបចំកម្មវិធី “នាំនិស្សិតឡាវទៅទទួលបទពិសោធន៍ជាក់ស្ដែងនៅក្នុងគ្រួសារប្រជាជន” ឆ្នាំសិក្សា ២០២២-២០២៣។ តាមរយៈកម្មវិធីនេះ សាលាសង្ឃឹមថានឹងអាចជួយនិស្សិតកែលម្អជំនាញភាសាវៀតណាម ក៏ដូចជាយល់ដឹងកាន់តែច្រើនថែមទៀតអំពីជីវភាពវប្បធម៌ និងទំនៀមទម្លាប់របស់ប្រជាជនវៀតណាម។
![]() |
![]() |
![]() |
«នាំនិស្សិតឡាវទៅទទួលបទពិសោធន៍ជាក់ស្ដែងនៅក្នុងគ្រួសារប្រជាជន»៖ សកម្មភាពជាក់ស្តែងមួយ ដែលជួយនិស្សិតអន្តរជាតិក្នុងការស្វែងយល់អំពីវប្បធម៌ទំនៀមទម្លាប់របស់ប្រជាជនវៀតណាម |
ក្រោយពីផ្អាករយៈពេល ៣ ឆ្នាំដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត Covid-១៩ នាពេលកន្លងមក សាលាមិត្តភាព T៧៨ បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនឃុំ Tho Loc ស្រុក Phuc Tho ទីក្រុងហាណូយ រៀបចំកម្មវិធី “នាំនិស្សិតឡាវទៅទទួលបទពិសោធន៍ជាក់ស្ដែងនៅក្នុងគ្រួសារប្រជាជន” ឆ្នាំសិក្សា ២០២២-២០២៣។ តាមរយៈកម្មវិធីនេះ សាលាសង្ឃឹមថានឹងអាចជួយនិស្សិតកែលម្អជំនាញភាសាវៀតណាម ក៏ដូចជាយល់ដឹងកាន់តែច្រើនថែមទៀតអំពីជីវភាពវប្បធម៌ និងទំនៀមទម្លាប់របស់ប្រជាជនវៀតណាម។
ដោយមានប្រធានបទ “រួមគ្នា ៣ យ៉ាង - ហូបជាមួយគ្នា រស់នៅជាមួយគ្នា និងសិក្សាជាមួយគ្នា” ឆ្នាំនេះ និស្សិតឡាវដែលកំពុងសិក្សានៅសាលាមិត្តភាពT៧៨ មានឱកាសសិក្សា និងរស់នៅជាមួយគ្រួសារប្រជាជននៅឃុំ Tho Loc ស្រុក Phuc Tho ទីក្រុងហាណូយ ក្នុងរយៈពេល ២ សប្តាហ៍។ ដោយមានការចូលរួមពីនិស្សិតចំនួន ១៦២ នាក់ ឆ្នាំនេះត្រូវបានចាត់ទុកថា ជាឆ្នាំដែលមានចំនួននិស្សិតឡាវចូលរួមកម្មវិធីច្រើនបំផុតតាំងពីមុនមក។ វាយតម្លៃពីប្រសិទ្ធភាពនៃកម្មវិធី “រួមគ្នា ៣ យ៉ាង” នោះ លោក Le Phu Thang នាយកសាលាមិត្តភាព T៧៨ បានឲ្យដឹងថា៖
“រយៈពេលដែលនិស្សិតឡាវស្នាក់នៅផ្ទះប្រជាជន គឺត្រឹមតែ ១៥ ដល់ ២០ ថ្ងៃប៉ុណ្ណោះ ប៉ុន្តែនាំមកនូវលទ្ធផលជាក់ស្តែងណាស់។ ប្អូនៗត្រូវបានប្រជាជនថែទាំ ជួយឧបត្ថម្ភនិងណែនាំក្នុងការសិក្សា ដែលជួយពួកគេទទួលបានទំនុកចិត្ត ហើយទំនាក់ទំនងប្រចាំថ្ងៃកាន់តែប្រសើរឡើង។ ការរស់នៅជាមួយឪពុកម្តាយវៀតណាមជួយប្អូនៗយល់ដឹងបន្ថែមទៀតអំពីទំនៀមទម្លាប់ វប្បធម៌វៀតណាម ហើយមានឱកាសឧទ្ទេសនាមនិងផ្សព្វផ្សាយអំពីវប្បធម៌ឡាវផងដែរ”។
ដើម្បីឱ្យនិស្សិតឡាវទទួលបានបទពិសោធន៍ដ៏ងាយស្រួល និងផាសុខភាពបំផុត ក្រៅពីការយកចិត្តទុកដាក់របស់សាលានិងអាជ្ញាធរមូលដ្ឋាន គ្រួសារនីមួយៗដែលទទួលនិស្សិតឡាវ ក៏មានការត្រៀមរៀបចំយ៉ាងយកចិត្តទុកដាក់បំផុត ចាប់ពីម្ហូបអាហារ របៀបរស់នៅ រហូតដល់កន្លែងស្នាក់នៅ មធ្យោបាយធ្វើដំណើរសម្រាប់ពួកគេ។ សម្រាប់គ្រួសារវៀតណាមទាំងនោះ និស្សិតឡាវក៏ដូចជាកូនចៅក្នុងគ្រួសារអញ្ចឹង។ លោក Khuat Huu Khoi គ្រួសារមួយក្នុងចំណោមគ្រួសារដែលចូលរួមក្នុងកម្មវិធីនេះបានចែករំលែកថា៖
![]() |
និស្សិតឡាវសម្ដែងសិល្បៈនៅក្នុងកម្មវិធីមួយ។ |
“ក្មួយៗឧស្សាហ៍ព្យាយាមសិក្សាណាស់ សូម្បីតែពេលបាយក៏នៅតែសួរយើងថា ប៉ាអើយ ម៉ាក់អើយ ម្ហូបនេះជាអ្វី? នៅឆ្នាំ ២០១៧ ក្មួយម្នាក់ឈ្មោះ No បានសំណេះសំណាលជាមួយខ្ញុំថា ប៉ាអើយ ខ្ញុំបារម្ភប្រឡងមិនជាប់ ខ្ញុំបានសួរថា មុខវិជ្ជាណាដែលកូនបារម្ភ គាត់និយាយថា កូនបារម្ភបំផុតគឺការស្តាប់និងសរសេរ ហើយគាត់សួរបន្ថែមថា តើភាសាវៀតណាមមានស្នៀងប៉ុន្មាន? ខ្ញុំត្រូវតែឆ្លើយអោយគាត់យល់ច្បាស់។ ដូច្នេះហើយ ពេលទទួលក្មួយៗមករស់នៅជាមួយយើង ប្រជាជនយើងយល់ថា មិនមែនត្រឹមតែការហូបបាយ ការដេកលក់ទេ ប៉ុន្តែថែមទាំងត្រូវយកចិត្តទុកដាក់ បង្ហាត់បង្រៀនដើម្បីជួយឱ្យក្មួយៗរៀនបានប្រសើរជាង ហើយមានបទពិសោធន៍ល្អប្រសើរទៀតផង”។
ក្រៅពីនោះ និស្សិតឡាវក៏បានចូលរួមក្នុងសកម្មភាពដ៏មានអត្ថន័យជាច្រើនទៀតដូចជា៖ ការអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលី ការទស្សនាគំរូកសិដ្ឋានដាំដំណាំរួមផ្សំនឹងការចិញ្ចឹមសត្វនៅភូមិចំនួន ៥ ក្នុងឃុំ។ សម្របសម្រួលជាមួយសម្ព័ន្ធយុវជនឃុំចុះធ្វើពលកម្មស្ម័គ្រចិត្តនៅភូមិទាំង ៥ និងបោសសម្អាតផ្លូវថ្នល់ ជាដើម។ នេះជាសកម្មភាពដ៏មានអត្ថន័យ ចូលរួមចំណែកថែរក្សាអនាម័យបរិស្ថាន បំផុសស្មារតីស្ម័គ្រចិត្ត និងភាពក្លៀវក្លារបស់យុវជនវៀតណាម-ឡាវ ព្រមទាំងពង្រឹងភាពផ្សាភ្ជាប់រវាងនិស្សិតឡាវនិងប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។ Kittisak និង Thipphaphone Nammavong និស្សិតឡាវ ២ នាក់ដែលចូលរួមកម្មវិធី បានចែករំលែកថា៖ “ខ្ញុំពិតជាចូលចិត្តសកម្មភាពទស្សនាគំរូសេដ្ឋកិច្ច ព្រោះនេះជាសកម្មភាពជាក់ស្តែងដែលនាំមកនូវតម្លៃខ្ពស់ដល់ប្រជាជន។ ប្រាកដណាស់ថា ក្រោយពីត្រឡប់ទៅប្រទេសឡាវវិញ ខ្ញុំនឹងឧទ្ទេសនាមដល់ប្រជាជនឡាវអំពីគំរូសេដ្ឋកិច្ច ដែលខ្ញុំបានស្គាល់ថ្ងៃនេះ”។
![]() |
«នាំនិស្សិតឡាវទៅទទួលបទពិសោធន៍ជាក់ស្ដែងនៅក្នុងគ្រួសារប្រជាជន»៖ សកម្មភាពជាក់ស្តែងមួយ ដែលជួយនិស្សិតអន្តរជាតិក្នុងការស្វែងយល់អំពីវប្បធម៌ទំនៀមទម្លាប់របស់ប្រជាជនវៀតណាម |
“ពេលខ្ញុំមកអុជធូបនៅឈាបនដ្ឋានវីរៈយុទ្ធជនពលីឃុំ Tho Loc ហើយស្តាប់ការចែករំលែករបស់អតីតយុទ្ធជននោះ ខ្ញុំយល់កាន់តែច្បាស់អំពីទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវ។ បណ្ដាវីរៈយុទ្ធជនបានពលីជីវិតដើម្បីឯករាជ្យ សេរីភាព និងឯកភាពជាតិក្នុងការតស៊ូទាំងពីរប្រឆាំងអាណានិគមនិយមបារាំង និងចក្រពត្តិអាមេរិកដើម្បីសង្គ្រោះជាតិ ក្នុងនោះមានវីរយុទ្ធជនដែលជាកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជិវិតយ៉ាងអង់អាចក្លាហាននៅប្រទេសឡាវ”។
ក្រោយពីការអនុវត្តអស់រយៈពេល ៦ ឆ្នាំមក កម្មវិធី "នាំនិស្សិតឡាវទៅទទួលបទពិសោធន៍ជាក់ស្ដែងនៅក្នុងគ្រួសារប្រជាជន" នៅតែត្រូវបានចាត់ទុកថា ជាសកម្មភាពជាក់ស្តែងមួយ ដែលជួយនិស្សិតឡាវយ៉ាងច្រើនក្នុងការសិក្សារៀនសូត្រ និងការស្វែងយល់អំពីវប្បធម៌ ទំនៀមទម្លាប់ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនវៀតណាម។ ក្រៅពីនោះ សកម្មភាពក៏រួមចំណែកយ៉ាងសំខាន់ក្នុងការពូនជ្រុំទំនាក់ទំនងរវាងវៀតណាមនិងឡាវនិយាយរួម និងទំនាក់ទំនងមិត្តភាពរវាងប្រជាជននិងប្រជាជននិយាយដោយឡែក ដែលជួយឱ្យប្រជាជននៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធជាមួយគ្នា៕
មតិពីមិត្តអ្នកអាន