Trending now

វៀតណាមទទួលបានថវិការឧបត្ថម្ភជាង ២,២ ទ្រីលានដុងដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩

13:31 | 28/08/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ២៧ ខែសីហា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man ទទួលបានឧបករណ៍ជំនួយដង្ហើមម៉ាក់ ECMO ចំនួន ២ គ្រឿង ដែលមានតម្លៃ ៧ ពាន់លាន ដុងពីក្រុមហ៊ុនសារជីវកម្ម NSJ Group សម្រាប់ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩។

ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man ទទួលបានឧបករណ៍ជំនួយដង្ហើមម៉ាក់ ECMO ចំនួន ២ គ្រឿង ដែលមានតម្លៃ ៧ ពាន់លាន ដុងពីក្រុមហ៊ុនសារជីវកម្ម NSJ Group សម្រាប់ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩

ក្នុងឱកាសនេះប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man បានសង្កត់ធ្ងន់ថា តាមរយៈការអំពាវនាវរបស់គណៈអធិបតីនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនោះ រួមទាំងការបញ្ជូនសារអំពីសេចក្ដីស្នេហាជាតិ បានជួយផ្តល់កម្លាំងកាយចិត្តយ៉ាងខ្លាំងក្លាដល់គ្រប់ក្រសួង ស្ថាប័ន អង្គភាព អង្គការ និងបុគ្គលទាំងឡាយនៅក្នុងនិងក្រៅប្រទេស ក៏ដូចជាជនរួមជាតិវៀតណាមនៅឯបរទេស ដើម្បីរួមគ្នាជាមួយបក្សនិងរដ្ឋទទួលបាន​នូវកម្លាំងចលករដ៏មោះមុតថែមទៀតក្នុងការចាត់វិធានការណ៍ទប់ស្កាត់ជំងឺរាតត្បាតសកលដ៏កាចសាហាវនេះផងដែរ។

គួរបញ្ជាក់ថា បន្ទាប់ពីរយៈពេលជាង ៥ ខែនៃធ្វើការបំផុសចលនាផ្តល់ជំនួយឧបត្ថម្ភទាំងជាទឹកប្រាក់និងសម្ភារៈរបិក្ខា គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមពីមជ្ឈឹមទទួលបានទឹកប្រាក់ និងសំភារៈជាង ២,២ ទ្រីលានដុង ដើម្បីបម្រើការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vtv.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា