Trending now

វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី

19:38 | 24/08/2020 (បកប្រែដោយសាមេត)

យុគសម័យ - លោកឧត្តមសេនីយ៍ទោ Ngo Minh Tien អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម បានឱ្យដឹងថា នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺរាតត្បាត Covid-19 នៅតែមានភាពស្មុគស្មាញ ការដែលវៀតណាមបញ្ជូនកងកម្លាំងចូលរួមព្រឹត្តិការណ៍ Army Games ឆ្នាំ ២០២០ បានបញ្ជាក់ពីសារៈសំខាន់ចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី។

លោកឧត្តមសេនីយ៍ទោ Ngo Minh Tien (ទី ៣ ចាប់ពីខាងស្តាំ) អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅកាន់សហព័ន្ធរុស្ស៊ីដើម្បីចូលរួមពិធីបើកព្រឹត្តិការណ៍ Army Games ឆ្នាំ ២០២០។ រូប៖ Trong Hai/កាសែតកងទ័ពប្រជាជន

ថ្លែងជាមួយអ្នកសារព័ត៌មានក្នុងពិធីបើកព្រឹត្តិការណ៍ Army Games ឆ្នាំ ២០២០ ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ២៣ ខែសីហា (ម៉ោងក្នុងស្រុក) នៅសហព័ន្ធរុស្ស៊ី លោកឧត្តមសេនីយ៍ទោ Ngo Minh Tien បានសង្កត់ធ្ងន់ថា នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺរាតត្បាត Covid-19 នៅតែមានភាពស្មុគស្មាញ ការដែលវៀតណាមបញ្ជូនកងកម្លាំងចូលរួមព្រឹត្តិការណ៍ Army Games ឆ្នាំ ២០២០ បានបញ្ជាក់ពីសារៈសំខាន់ចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី ដែលក្នុងនោះកិច្ចសហប្រតិបត្តិការការពារជាតិគឺជាសសរស្តម្ភដ៏សំខាន់មួយដែលរួមចំណែកដល់ការអនុវត្តន៍ប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍ឆ្នាំវៀតណាមនៅរុស្ស៊ី និងឆ្នាំរុស្ស៊ីនៅវៀតណាម (២០១៩-២០២០) ក្នុងឱកាសខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៥០ - ២០២០) ។

លោកឧត្តមសេនីយ៍ទោ Ngo Minh Tien បានមានប្រសាសន៍ថា ដោយមានការយល់ព្រមពីនាយករដ្ឋមន្រ្តីវៀតណាម គណៈកម្មាធិការយោធាកណ្តាលនិងក្រសួងការពារប្រទេសវៀតណាមបានសំរេចចិត្តបញ្ជូនគណៈប្រតិភូកងទ័ពប្រជាជនវៀតណាមឱ្យចូលរួមព្រឹត្តិការណ៍ Army Games ឆ្នាំ ២០២០ ដែលរៀបចំឡើងដោយក្រសួងការពារជាតិសហព័ន្ធរុស្ស៊ី។ នៅលើកទី ៣ ចូលរួមព្រឹត្តិការណ៍ Army Games នេះ គណៈប្រតិភូកងទ័ពប្រជាជនវៀតណាមបាននាំគណៈប្រតិភូកាន់តែខ្លាំងនិងមានឥទ្ធិពលជាងឆ្នាំមុនដើម្បីចូលរួមព្រឹត្តិការណ៍នេះ។

លោកឧត្តមសេនីយ៍ទោ Ngo Minh Tien បានឱ្យដឹងថា យោងតាមព្រឹត្តិការណ៍ Army Games ឆ្នាំ ២០២០ លើកនេះ អត្តពលិកវៀតណាមនឹងមានឱកាសបញ្ជាក់ពីកម្រិតហ្វឹកហាត់ត្រៀមប្រយុទ្ធរបស់ខ្លួន ក៏ដូចជាឱកាសផ្លាស់ប្តូរ ចែករំលែកគ្នា រៀនបទពិសោធន៍បន្ថែមពីកងទ័ពនៃបណ្ដាប្រទេសដទៃទៀត៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: nhandan.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្ទេរការផ្តោតអារម្មណ៍ទៅលើការលើកកម្ពស់គុណភាពប្រតិបត្តិការនៃកាលានុវត្តភាពក្បាលម៉ាស៊ីនថ្មី
ម៉ូដែលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាង ១,៤ ពាន់ជួយលើកកម្ពស់ជីវភាពរស់នៅតំបន់ជនបទ និងតំបន់ភ្នំ
តំបន់វាលទំនាបទន្លេមេគង្គត្រូវការប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិតជាក់ស្តែង
សប្តាហ៍វិស័យទឹកវៀតណាមឆ្នាំ ២០២៦៖ ជំរុញការផ្លាស់ប្តូរឌីជីថល លើកកម្ពស់សមត្ថភាពបន្ស៊ាំខ្លួននៃវិស័យទឹក
រដ្ឋាភិបាលប្រគល់សូចនាករកំណើនឆ្នាំ ២០២៦ និងដំណាក់កាល ២០២៦ - ២០៣០ ចំពោះបណ្តាមូលដ្ឋាន